ភាគ ២.

680 38 5
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ២.

ផូស!

ដបទឹកសុទ្ធទទេរស្អាតមួយត្រូវបានគប់ទៅលើកាយសង្ហាជាតៃកុងឯណោះ , ជេហ្វមិនមាត់ ទល់អណ្តាលនឹងថ្ពាល់ងាកសម្លក់ទៅកាយតូចបន្តិចមុននឹងសម្រេចចិត្តចេញឡានទៅព្រោះឃើញថាបាខូតយឺតម៉ោងរៀនទៅហើយ។
...

« ចុះមករកស្អីដែរ? » មកដល់សាលាភ្លាម បាខូតក៏ចុះពីលើឡានភ្លែត តែនាយជេហ្វខាងនោះក៏ចុះមកតាមខុសពីរាល់ដងណាស់ គេមានការអីនៅសាលាមែនទេ?
« ទៅថ្នាក់ទៅ សួរច្រើនអត់ប្រយោជន៍! » រាងក្រាស់តបយ៉ាងគ្មានជាតិទៅកាន់បាខូតហើយក៏សម្រេចចិត្តដើរពីក្រោយរាងតូចចូលទៅក្នុងសាលា។
( នែ ខូតឌីសំណព្វចិត្តឯងមកហើយ! មុខខ្ជូតរាល់ថ្ងៃតែម្តង ពេលខ្លះក៏យើងទប់មិនលង់មិនបានដែរ ) ដើរតាមផ្លូវសម្លេងឮស្រាលៗពីមាត់មួយទៅមាត់មួយនាំអោយរាងក្រាស់ខាងនេះសង្រ្គឺតធ្មេញដោយគ្មានមូលហេតុ គេមិនបានដឹងថាប្អូនរបស់គេមានមន្តស្នេហ៍ដល់ថ្នាក់នេះទេ តែអាការៈនេះដូចជាចម្លែកណាស់ នាយមកចេះខ្វល់ខ្វាយតាំងពីពេលណា?
« មុខបែបនេះសោះ មានអ្នកស្រលាញ់ច្រើនម្ល៉េះ? ធុញណាស់! » ជេហ្វគិតក្នុងចិត្តងាកសម្លក់ទៅពួកប្រុសៗទាំងនោះដល់ថ្នាក់ពួកគេលែងហ៊ានសម្លឹងមើលបាខូតទៀត។
« សម្រេចថាបងមកតាមខ្ញុំធ្វើអី? » ដើរសុខៗរាងតូចក៏ឈប់ទ្រឹងនាំអោយជេហ្វដែលរវល់តែងាកសម្លក់សម្លឹងដាក់អ្នកដទៃនោះ ត្រូវបុកកាយតូចរបស់គេសឹងតែដួលផ្ងារក្រោយ តែក៏រក្សាជំហរជាប់មិនចង់ដួលធ្វើទន់ជ្រាយអោយជេហ្វស្តីអោយទៀតទេ។
« យើងថារកទៅបន្ទប់នាយកសាលា...ភ្លេចមើលផ្លូវ! » ជេហ្វនិយាយគ្មានក្បាលគ្មានកន្ទុយរួចក៏ស្ទុះដើរក្រោយវិញតែម្តង នាយពិតជាមានបំណងទៅការិយាល័យនាយកសាលាពិតមែន តែដោយសារភ្លេចខ្លួនមុននេះទើបត្រូវមកតាមបាខូតដល់ថ្នាក់នឹងណា។
« ឡប់ៗ! »
« នែ អូនខូតឌី! » ឈរខឹងនឹងជេហ្វមិនបានប៉ុន្មាន ប្រុសម្នាក់ទៀតក៏ចេញមកញ៉ែញ៉ង់គេដូចរាល់ដង, បានឮតែសម្លេងភ្លាមបាខូតក៏អោបដៃងាកសម្លក់ទៅនាយខាងនោះតែម្តង វាសាច់ការអីណាស់ណាទៅមករញ៉េរញ៉ៃគេទាំងព្រឹក?
« ប្រុសម្នាក់មុននេះជាសង្សារហេស? » នាយរីគីក៏សួរមកកាន់កាយតូចដោយស្នាមញញឹមព្រានៗមិនខុសពីសព្វដង ហើយនាយម្នាក់នេះក៏មិនដែលធ្វើអោយបាខូតរីករាយម្តងណាឡើយ គេស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ រញ៉េរញ៉ៃគេមិនលោះថ្ងៃ។
« ទោះជាប្តីទៀតក៏មិនទើសក្បាលឯងដែរ! » និយាយតែពិននេះ រាងតូចក៏បោះជំហានចូលថ្នាក់មិននៅរវល់ជាមួយនាយទៀតឡើយ គេធុញសឹងស្លាប់ទៅហើយ កំពុងតែខឹងបងជេហ្វខាងនោះផង នាយម្នាក់នេះក៏មករំខានទៀត។
...

តុកៗ

សម្លេងគោះទ្វារភ្លាម បើកចូលមកភ្លាម បង្ហាញពីភាពអសីលធម៍បន្តិចតែក៏មិនថ្វីព្រោះនេះជាចរិតកែមិនឡើងពីកំណើតរបស់គេទៅហើយ គ្មានអ្នកណាមកប្រដៅបានឡើយ។

« អៃយ៉ា...មានកិត្តិយសណាស់ដែលបានអនាគតម្ចាស់សាលាមករកដល់កន្លែង- » និយាយមិនទាន់ចប់ផង សំបុត្រមួយក៏ទម្លាក់នៅនឹងមុខគាត់, រាងចំណាស់ទាញវាមកបើកមើលមុននឹងញញឹមខ្ចឹបតែម្តង ទាយលេងៗក៏ដឹងថាជាលុយ...
« ត្រូវការអ្វីដែរបាទ លោកជេហ្រ្វី? » បានទទួលលុយដល់ដៃហើយ លោកនាយកសាលាក៏ញញឹមសួរមកកាន់ជេហ្វ នាយខាងនេះ ក៏ច្រត់ដៃទាំងសងខាងលើតុ ញញឹមចុងមាត់បន្តិចមុននឹងនិយាយ។
« ប្រើអ្នកណាក៏បាននៅក្នុងសាលានេះ...អោយមើលបាខូតអោយបានល្អ! ហាមមានអ្នកណារញ៉េរញ៉ៃគេ ហើយហាមអោយគេទៅផ្ទះមានរបួសដូចលើកមុនទៀត! បើមានស្នាមជាំសូម្បីតែបន្តិច...ក្បាលលោកជ្រុះដល់ដីមិនខាន! »
To be continued...
នែ ថីនឹង bro? Care ប្អូនម៉េស?😔👉🏻👈🏻

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now