ភាគ ២៥.

237 24 1
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ២៥.

« អេ! បងជេហ្វ! សាកសូកូឡាក្តៅខ្ញុំធ្វើបន្តិចបានទេ? » សម្លេងស្រួយស្រេះ ស្រែកស្រដីឡើងទៅកាន់កាយសង្ហាដែលរៀបនឹងចេញទៅក្រៅនោះ នាំអោយនាយត្រូវបញ្ឈប់ដំណើរដោយភាពធុញទ្រាន់។
« ខ្ញុំមិនចង់ផឹក! » រាងក្រាស់និយាយយ៉ាងខ្លី ហើយក៏ប្រឹងបន្តដំណើរតទៅទៀត តែនាងមិនព្រមនាងនៅចាប់ដៃចាប់ជើងនាយជាប់ ចង់អោយនាយសាកភ្លក្សថ្វីដៃរបស់នាង។
« ហឺយយ » ជេហ្វមិនចង់នៅរញ៉េរញ៉ៃជាមួយនាងច្រើនទើបនាយបង្ខំផឹកសូកូឡាមួយកែវនោះដោយភាពធុញទ្រាន់បំផុត មិនដឹងថាគិតខុសឬត្រូវដែលទទួលស្រីម្នាក់នេះមកទេ។
« ឆ្ងាញ់ទេ? » អេថាញញឹមចាំស្តាប់ចម្លើយរបស់រាងក្រាស់ តែចម្លើយរបស់នាយខុសពីការរំពឹងទុកទាំងស្រុង! នាងខំដាក់កាយចិត្តធ្វើសឹងស្លាប់ទៅហើយ។
« ធម្មតា! គ្មានអ្វីពិសេសទេ » និយាយតែពិននេះ ជេហ្វក៏ចេញទៅបាត់ ទុកអោយអេដាអន់ចិត្តមិនស្ទើទេ នាងពិតជាមិនរៀងចាលមែនហេស? ដឹងហើយថានាយជេហ្វគ្មានថ្ងៃមកស្រលាញ់នាងទេ ហេតុអីក៏នាងនៅតែចុះទុនដល់ថ្នាក់នេះទៀត?
____

« ហឺយយ តឹងទ្រូងៗៗ » អ្នកបម្រើស្រីម្នាក់ស្រដីឡើងបន្ទាប់ពីចុះពីបន្ទប់ខាងលើមក, នាងនិយាយទៅកាន់អ្នកបម្រើផ្សេងទៀតដែលនៅផ្ទះបាយដោយទឹកមុខពិបាកចិត្តមិនស្ទើ។
« កើតស្អីនាងហាស? »
« ពេលណាទើបអ្នកប្រុសភីត និងលោកប្រុសវេហ្គាស ត្រូវគ្នាវិញ? ចូលយកទឹកអោយគាត់មុននេះយើងសឹងតែដាច់ដង្ហើម ម្នាក់អង្គុយទីនេះ ម្នាក់អង្គុយឆ្ងាយម្ខាងទៀត ហើយទឹកមុខម្នាក់ៗគ្មានរីកអីបន្តិច នៅបន្ទប់ជាមួយគ្នាទាំងបង្ខំបែបនេះពួកគាត់មិនតឹងទ្រូងទេហ៎? » អ្នកជាបាវបម្រើស្រដីឡើងពីរឿងចៅហ្វាយនាយ ដែលមិនមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាដូចមុន ហើយយើងក៏ដឹងថារឿងទាំងអស់នេះនឹងមិនកើតឡើងទេ បើវេហ្គាសមិនមែនជាអ្នកផ្តើម។
« ឯងគិតថាគាត់ចង់ឬ? គាត់បង្ខំនៅជាមួយគ្នាដើម្បីអ្នកស្រីធំនិងលោកម្ចាស់! បានហើយពួកគាត់នឹងត្រូវគ្នាពេលដែលពួកគាត់ត្រូវគ្នា! »
...

« ចង់ទៅណា? » គ្រាន់តែកាយស្តើងងើបចេញពីលើគ្រែភ្លាម នាយកំលោះក៏បិទសៀវភៅដែលខ្លួនកំពុងតែអាននោះដូចគ្នា រួចក៏ងាកមកសួរកាយតូចដោយសម្លេងស្មើធេង គ្មានភាពទន់ភ្លន់បន្តិចសោះ។
« រឿងខ្ញុំ! ជីវិតខ្ញុំ! » ភីតតបតែពិននេះ គេក៏បន្តដើរបម្រុងនឹងបើកទ្វារ តែដៃមួយគូក៏លូកស្រាក់ចង្កេះគេជាប់, ទាញគេអោយប្រសព្វនឹងមុខខ្លួន រុញកាយភីតទៅផ្អឹបនឹងទ្វារ។
« កុំមកប៉ះខ្ញុំ! »
« ប្រុងបែបនេះដល់ពេលណា? អូនមិនហត់ទេឬ? » វេហ្គាសនិយាយឡើង ដោយក្រសោបមុខភីតថ្នមៗ មិនដឹងថានាយចង់លួងឬក៏នាំរឿងទេ ពួកគេឈ្លោះគ្នាសឹងតែរាល់ថ្ងៃ មិនដឹងថាចិត្តស្រលាញ់មានឬអត់ផង ព្រោះតាំងពីដើមមកគ្មានខាងណានិយាយពាក្យស្រលាញ់មុនទេ ទាំងដែលពួកគេជាគូដណ្តឹងជិត ៥ ខែទៅហើយ។
« ខ្ញុំហត់! ខ្ញុំហត់នេះហើយទើបខ្ញុំក៏ចង់ផ្តាច់ពាក្យ! វេហ្គាសលោកកែមិនឡើងទេ! ដោះលែងខ្ញុំទៅ! មួយរយៈនេះខ្ញុំជាតុកាត្តាបម្រើរឿងលើគ្រែរបស់លោកយូរពេកទៅហើយ! ល្មមដូរចេញហើយ » ភីតតបទៅកាន់រាងក្រាស់ ដោយកែវភ្នែកបង្កប់ភាពឈឺចាប់មិនស្ទើ គេហត់នឹងរឿងដែលវេហ្គាសដេកជាមួយអ្នកផ្សេងមិនចេះចប់ នាយមានដែលយកការគិតមកគិតពីគូដណ្តឹងម្នាក់នេះខ្លះទេ?
« មិនទាន់ចង់ដូរទេ! ចង់អោយតុកាត្តា ២ សម្តែងអោយបងមើលក្នុងពេលតែមួយ! អូនអនុញ្ញាតទេភីត? »

To be continued...

ញុមស្អប់មីវេហ្គាសគ្រប់ជាតិ🤡

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now