ភាគ ១៣+១៤.

373 30 0
                                    

#បងប្រុសចុង
វេហ្គាស |ភីត
#ភាគ១៣+១៤.( Extra Part/ Special Episode)

...

(អ្នកប្រុសមិនឆ្ងល់ទេឬ? ថាលោកវេហ្គាសថ្មីៗនេះមិនសូវទៅផ្ទះ តែងតែនៅក្រុមហ៊ុនរហូត) សារលោតឡើងធ្វើអោយចិត្តអ្នកដែលឆ្ងល់ដូចគ្នានោះក៏កាន់តែមានមន្ទិល, គេមិនបានស្រលាញ់អ្នកដែលជាគូដណ្តឹងនោះទេប៉ុន្តែអាការៈប្លែកបែបនេះមិនសង្ស័យក៏មិនបានដែរ, វេហ្គាសធ្លាប់តែតាមនៅក្បែរភីតទោះជាដឹងថាភីតមិនស្រលាញ់ខ្លួនក៏ដោយ ក៏នាយនៅតែបំពេញតួនាទីជាគូដណ្តឹងល្អ ប៉ុន្តែមួយរយៈនេះពួកគេមិនដែលបានឃើញគ្នាឡើយ ដោយហេតុផលគឺវេហ្គាសគេរវល់នៅក្រុមហ៊ុន។
« បើគេអស់ចិត្តពីខ្ញុំហើយ ខ្ញុំក៏មិនឆ្ងល់ថាហេតុអីដែរ! ចាំបន្តិចទៅ! ខ្ញុំទៅក្រុមហ៊ុនអីឡូវហើយ » ភីតសរសេរសារឆ្លើយតប, គេយល់ហើយក៏មិនខឹងនឹងបេហ្គាសដែរប្រសិនបើនាយមានអ្នកថ្មីព្រោះថាទំនាក់ទំនងរបស់ពួកគេទាំងពីរគឺមិនច្បាស់លាស់ អាចថាវេហ្គាសនាយហត់នឹងតាមទ្រភីត ហត់នឹងចាំក្តីស្រលាញ់របស់ភីតក៏ថាបាន...មនុស្សស្រលាញ់គេតែម្ខាងក៏ចេះហត់ដែរត្រូវទេ?
(ខ្ញុំថាមិនល្អទេដឹង?)
« បើគេមានស្រី ឬមានសាហាយ...ទុកអោយខ្ញុំជាអ្នកដោះស្រាយ! »
...

ប៉ុន្មាននាទីក្រោយ ភីតក៏ធ្វើដំណើរមកដល់ក្រុមហ៊ុនរបស់វេហ្គាសពិតមែន, កាយតូចបោះជំហានញាប់ៗហាក់ចង់ដឹងខ្លាំងណាស់ថារាងក្រាស់ខាងនោះនាយរវល់អ្វីម្ល៉េះបានជាខលក៏បិទទូរស័ព្ទ ផ្ញើសារក៏មិនចូលមើល...បើអស់ចិត្តម៉េចមិននិយាយអោយច្បាស់?

ផាំង!

« ហឹស ខ្ញុំគួរទៅធ្វើគ្រូទាយទេ? ដូចការគិតមែន! » រុញទ្វារចូលផាំងភ្លាម កាយវិការមិនគប្បីក៏ឃើញផ្ទាល់នឹងភ្នែក គិតថាមិនចាក់សោរ អាងខ្លួនជាប្រធានបុគ្គលិកមិនហ៊ានចូលហេស? ត្រូវហើយបុគ្គលិកមិនហ៊ានចូលទេតែភីតម្នាក់នេះមានសិទ្ធចេញចូលដោយមិនគោះទ្វារក៏បានដែរ។
« ចេញទៅវិញសិនទៅ! » រាងក្រាស់ដែលដឹងពីវត្តមានរបស់ភីតនោះ ហាក់មិនភ្ញាក់ផ្អើលអ្វីឡើយ នាយដេញស្រីកំណាន់ចេញហើយក៏ទាញកន្សែងមករុំចង្កេះបែរទៅម្ចាស់សម្លេងដែលរំខាននាយទាំងពាក់កណ្តាលទីមុននេះ។
« អស់ចិត្តនឹងខ្ញុំហើយត្រូវទេ? »
« ត្រូវហើយ! ភីត! បើអូននៅតែបែបនេះ ផ្តាច់ពាក្យទៅ! » សម្តីនិយាយដោយមិនក្រែងចិត្តនរណា និយាយដោយមិនបានគិតសូម្បីបន្តិចក៏បន្លឺឡើង ឆ្ពោះទៅកាន់កាយតូចដែលឈរញ័ខ្លួនទទ្រើក... ចាប់បានគូដណ្តឹងរបស់ខ្លួនដេកជាមួយស្រីផ្សេងហើយនៅមកឭពាក្យបែបនេះទៀត។
« ផ្តាច់ក៏បានដែរ! » ភីតញញឹមស្រាលៗ ស្នាមញញឹមបូករួមនឹងទឹកភ្នែកមួយតំណក់ស្រក់ចុះមកនាំភាពរង្គោះរង្គើដល់ទ្រូងរាងក្រាស់ខាងនេះអោយឆួលមួយរំពេច ព្រោះនាយមិនដែលឃើញភីតយំឡើយ។
« ភីត... » បន្លឺបានត្រឹមឈ្មោះមួយម៉ាត់ កាយតូចខាងនោះក៏នាំខ្លួនរត់ចេញទៅបាត់ ទុកអោយសមីខ្លួនដែលបានបង្ករឿងខាងនេះនៅឈរធ្មឹង ហាក់បាត់អ្វីមួយពីខ្លួន មិនដឹងត្រូវធ្វើបែបណាទើបសម មិនដឹងត្រូវដោះស្រាយបែបណាទើបត្រូវ...
____

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now