ភាគ ២១.

268 29 0
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ២១.

« ខូតឌី...ហេតុអីអូននិយាយបែបនេះ? វាជារឿងអចេតនា! បងមិនព្រមអោយអូនទៅណាទេ! បាខូត! » និយាយមិនទាន់ចប់ផង កាយតូចក៏ងើបរត់ឡើងទៅខាងលើបាត់, ឃុំខ្លួនក្នុងបន្ទប់មិនអោយជេហ្វចូលទៅតាមបាន។
« បាខូត! បើកទ្វារអោយបងមក! សុំអង្វរណា បងសូមទោស ហឹក បងសុំទោស! » មិនថានាយគោះយ៉ាងណា អ្នកខាងក្នុងហាក់មិនឮ, កាយសង្ហាសម្រូតខ្លួនចុះនឹងទ្វារ ទឹកភ្នែកនៃភាពដឹងខុសហូរមកមិនចេះតិច, នាយស្រលាញ់បាខូតខ្លាំងណាស់ ចិត្តចង់តែអោបគេ លួងគេ សុំទោសគេមួយលានដងអោយតែគេព្រមប្រឈមមុខនឹងនាយ, ប្រយោគដែលបាខូតចង់ចាកចេញពីនាយមុននេះ នឹកឃើញម្តងៗឈឺខ្លាំងណាស់ នាយមិនអាចអោយគេទៅបានទេ គ្មានបាខូតក្នុងជីវិតនាពេលនេះ នាយរស់នៅមិនសុខឡើយ។
...

យប់កាន់តែជ្រៅ ឃើញថាបាខូតស្ងាត់កាន់តែខ្លាំង នាយក៏សម្រេចចិត្ត ចុះទៅខាងក្រោមវិញ កកាយរកសោរបន្ទប់ ហេតុអីក៏ទើបតែនឹកឃើញនាពេលនេះ?

« ខ្ញុំទុកនៅឯណាព្រះអើយ! » អារម្មណ៍ពេលនេះគឺច្របូកច្របល់ភ្លេចភ្លាំងអស់គ្រប់បែបយ៉ាង ទម្រាំតែរកសោរបន្ទប់ឃើញប្រើពេលមិនក្រោមកន្លះម៉ោងទេ។
« អើយៗៗ » រកបានសោរភ្លាម នាយកំលោះក៏រត់ញាប់ៗទៅខាងលើ ចាក់ចូលបន្ទប់ដ៏ស្ងាត់ច្រងំ, ចូលទៅឃើញវត្តមានអ្នកខាងនោះ នាយក៏ច្រាលទឹកភ្នែកជាថ្មី...នេះនាយបានធ្វើបាបមនុស្សម្នាក់ដល់ថ្នាក់នេះហេស?
« បងសុំទោស! » កាយសង្ហាចូលខ្លួនទៅអោបបាខូតដែលផ្តេកខ្លួនលើដី , មើលក៏ដឹងថាគេយំដល់សន្លប់ ភ្នែកទាំងសងខាងហើម ច្រមុះក្រហម កាន់តែមើលកាន់តែអាណិត ខ្លួនគេក្តៅខ្លាំងទៀតផង។
« បងដឹងខុសហើយ! លើកលែងអោយបងផងណា! លើកលែងអោយបងម្តងបានទេ? ខូតឌី... » ជេហ្វស្រដីឡើងស្រាលៗ អោនថើបថ្ងាសកាយតូចដែលមិនដឹងខ្លួននោះ, ពេលនេះនាយបានត្រឹមដាក់បាខូតគេងអោយស្រួល ហើយក៏អោបគេអោយណែន សង្ឃឹមថាថ្ងៃស្អែករឿងនឹងល្អជាងនេះ។
...

ព្រឹកថ្ងៃថ្មីនេះ សភាពស្ងប់ស្ងាត់ដូចធម្មតា , អ្នកដែលយំដល់សន្លប់កាលពីយប់មិញនោះក៏ដឹងខ្លួនមុន។ កាលបើដឹងថាកាយទាំងមូលមានអ្នកអោបក្រសោបជាប់នោះ បាខូតក៏ព្យាយាមងើបចេញពីការអោបរឹតមួយនោះ គេមិនទាន់អស់ចិត្តនឹងរឿងនោះ ធ្វើចិត្តមិនទាន់បាននៅឡើយ...

« កុំទៅចោលបង... » សម្លេងស្រាលៗឭឡើង បូករួមជាមួយនឹងការអោបរឹតបន្ថែម ធ្វើអោយកាយតូចត្រូវបិទភ្នែក ដកដង្ហើមធំឡើង ផ្តេកខ្លួនគេងវិញទាំងចិត្តនៅរសាប់រសល់មិនទាន់បាត់។
« ផ្តល់ឪកាសអោយបងម្តងទៀតមក! » ពាក្យពេចន៍ច្បាស់ៗបន្លឺឡើង លើកនេះស្តាប់ក៏ដឹងថាមិនមែនមរមើរ និយាយច្បាស់ៗបែបនេះមិនដឹងភ្ញាក់តាំងពីពេលណាទេ។
« ខ្ញុំមិនមែនជាប្រពន្ធរបស់បងទេ! បងធ្វើអីក៏ធ្វើទៅវាជាជីវិតរបស់បង សិទ្ធិបង មកសុំឪកាសពីខ្ញុំធ្វើអី? »
« មើលម្រាមដៃនាង ដៃខាងឆ្វេងរបស់អូនទៅមើល! មិនមែនជាប្រពន្ធយ៉ាងម៉េច???? »

To be continued...

នែ ញុមច្រណែន🥹

បងប្រុសចុង/Step brother [ JeffBarcode ]Nơi câu chuyện tồn tại. Hãy khám phá bây giờ