ភាគ ៧.

447 35 3
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ៧.

« ចាក់ទឹកអោយខ្ញុំផង! »
« មិនដឹងទេ មានដៃមានជើង បើមិនចាក់ខ្លួនឯងមិនបាច់ផឹកទេ! » សម្តីដ៏សែនគួរអោយស្អប់បន្លឺចេញពីមាត់កំលោះសង្ហា មុខស្អាតឥតទាស់តែសម្តីគួរអោយចង់ទះរាប់រយដៃក៏សឹងមិនគ្រប់ផង។
« នែ ជឿខ្ញុំធ្វើអោយបែកកែវ ហើយយកអំបែងកែវចាក់ក.ខ្លួនឯងទេ? » អ្នកខាងនេះក៏រឹតតែពូកែឌឺចង់ឈ្នះទៀត បើសិនជាម្ចាងជាទឹកម្ខាងជាភ្លើង ពួកគេប្រាកដជាមិនឈ្លោះគ្នាគ្រប់ពេលបែបនេះទេ តែម្នាក់ចូលចិត្តដុត ម្នាក់ទៀតចូលចិត្តបញ្ឆេះ មិនដឹងអាយុវែងឬខ្លីទេបើសិនជានៅជាមួយគ្នាយូរជាងនេះ។
« គួរអោយស្អប់! » ជេហ្វសម្លក់មុខបាខូតបន្តិច មុននឹងលើកកែវទឹកចាក់អោយប្អូន នាយក៏មិនយល់ពីខ្លួនឯងដែរ មាត់និយាយមិនដែលពិរោះដាក់គេហើយ ខួរក្បាលក៏បញ្ជាអោយស្អប់ តែអាចិត្តនិងបេះដូងនេះវាធ្វើមិនបានទេពេលដែលបាខូតឈឺឬមានអ្វីមិនល្អកើតឡើងលើគេ។
« ឯងធ្លាប់ដេកជាមួយនរណាពីមុនមកទេ? អូយ » សួរមិនទាន់ទាំងចប់ស្រួលបួលផង ជេហ្វក៏ត្រូវរាងតូចខាងនោះព្រួសទឹកពេញមុខ...សមមុខនាយហើយ! មកសួរអីត្រង់ៗបែបនេះ។
« បងចង់បានចម្លើយចេញពីចិត្តទេ? ខ្ញុំប្រាប់ក៏បាន តែកុំអោយប៉ាដឹង! បងគិតថាខ្ញុំជាស្អី? ក្មេងសម័យនេះបងរំពឹងអី? ខ្ញុំ 18 ឆ្នាំហើយ ខ្ញុំដេកជាមួយគេតាំងពីអាយុ 17 ឯណោះ បាន 2-3 ដងដែរ ហិហិ » ចម្លើយវែងអន្លាយនាំជេហ្វអោយស្ងាត់ឈឹង សម្លឹងមុខតូចច្រមិចនោះ នាយមិនបានខឹងទេ ព្រោះដូចបាខូតនិយាយពិតមែន! ក្មេងសម័យនេះកុំរំពឹងអ្វីអី ពួកគេតែងតែចង់សប្បាយបែបនេះឯង សូម្បីតែនាយក៏នាយធ្លាប់ប្រឡូករឿងនេះច្រើនជាងបាខូតទៅទៀត តែកូនចិត្តមួយរបស់នាយហាក់អួលឈឺចម្លែក។
« អញ្ចឹងឯងអស់ First Kiss ហើយ? »
« នែ! បងគិតថាខ្ញុំចិត្តងាយហេស? និយាយតាមត្រង់ខ្ញុំដេកជាមួយម្នាក់ណា ក៏ខ្ញុំមិនដែលអោយគេថើបខ្ញុំដែរ! ហឹស! មាត់នៅហ្សីនណា! » ប្រយោគនេះនាំអោយនាយជេហ្វសើចឡើងបន្តិច បាខូតគួរគិតបន្តិចមុននឹងនិយាយឃ្លាចុងក្រោយនេះឡើង។
« សម្រេចថាយើងជាមនុស្សដំបូងដែលបាន first kiss របស់ឯង? »
« បងជេហ្វបិទមាត់! តែហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំគប់ណា! » ឮនាយនិយាយបែបនេះទើបបាខូតគេចាប់អារម្មណ៍...គេសម្លក់ជេហ្វដោយលើកដុំក្រដាសគម្រាមគប់ជេហ្វទៀតផង! គេកំពុងព្យាយាមបំភ្លេច មករំលឹកគេធ្វើអី?
« ហ៊ានទៅមើល! ឯងសាកគប់មក យើងនឹងធ្វើអោយឯងដេកជាមួយអ្នកណាលែងបានទៀតតែម្តង! » មិននិយាយតែមាត់ រាងក្រាស់ក៏ងើបដើរមករកបាខូតយឺតៗ នាំអោយកាយតូចខាងនេះ ទម្លាក់ដុំក្រដាសចុះ ថយក្រោយរត់តែម្តង គេមិនគិតថាជេហ្វនិយាយលេងទេ ព្រោះបើនាយជេហ្វហ៊ានថើបហើយ នាយក៏ហ៊ានធ្វើអីផ្សេងដែរ!
« ខ្ញុំគួរតែបានគេសិនចាំប្រាប់ប៉ា ឬក៏ប្រាប់ប៉ាហើយចាំចាត់ការគេ? »

To be continued...

ខ្ញុំគាំទ្រអោយអត់ទាំង ២ ណាបងជេហ្វ ព្រោះខ្ញុំខ្ចិលសរសេរ NC part 🥰🥰🥰

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now