ភាគ ២៤.

241 26 0
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ២៤.

« ប៉ាមកមានការអីមែនទេ? ប៉ានិយាយបានណា » ជេហ្វអនុញ្ញាតអោយលោកជេហ្រ្វីចូលមក ហើយគាត់ក៏រៀងឆ្ងល់ថាហេតុអីបានជាបាខូតនៅជាមួយជេហ្វទៅវិញ? តែនេះមិនមែនជារឿងសំខាន់នាពេលនេះទេ គាត់មានរឿងផ្សេងដែលត្រូវនិយាយជាមួយគេ។
« លោកតារបស់កូនមានចៅស្រីម្នាក់ដែលគាត់រើសមកចិញ្ចឹមដោយក្តីអាណិត! គាត់ស្រលាញ់នាងណាស់ព្រោះនាងជាចៅស្រីតែម្នាក់ ហើយលោកតារបស់ឯងបានលាចាកលោកទៅយប់មិញនេះ គាត់មានបំណងចុងក្រោយអោយពួកឯង! » ឮបែបនេះជេហ្វនិងបាខូតក៏រៀងស្លុតចិត្ត ប៉ុន្តែក៏ចង់ស្តាប់ពីបំណងបោះដូចគ្នា។
« គាត់ចង់អោយចៅទាំង ៣ នៅជុំគ្នា! ពួកយើងមិនសូវបានជួបគាត់និងតបស្នងសងគុណគាត់ទេ កូនព្រមអោយនាងមកនៅជាមួយពួកយើងទេ? បើកូនព្រមកូនទៅផ្ទះអីឡូវបានទេ? »
« គ្មានបញ្ហាទេប៉ា! អាចអោយនាងមកនៅជាមួយពួកយើងបាន » ជេហ្វស្រដីឡើង បាខូតក៏ងក់ក្បាល វាមិនមែនជារឿងធំដុំណាស់ណាទេគ្រាន់តែទទួលមនុស្សម្នាក់មក។
« តោះ! អេដាចាំពួកកូននៅវិមាន! »
« អេដា??? »
...

មកដល់វិមាន ពិតជាដូចអ្វីដែលពួកគេគិតមែន! នាងគឺអេដា ជាអេដាដែលនាំបញ្ហាមកអោយពួកគេមិនចេះចប់មិនចេះហើយនេះឯង! ប៉ុន្តែថាចង់ប្តូរចិត្តនាពេលនេះបានទេ? មិនអាចទេដឹង?

« ប៉ា! ប៉ាអាចទទួលនរណាមកក៏បានតែលើកលែងតែស្រីម្នាក់នេះ! » ជេហ្វនិយាយច្បាស់ៗ នាយដឹងក្នុងចិត្តថាវត្តមាននាង នឹងនាំរឿងជាច្រើនដល់នាយនិងមនុស្សជាទីស្រលាញ់ប៉ុន្តែអោយនាងមកដោយគ្មានផលប្រយោជន៍អីបែបនេះពិបាកខ្លាំងណាស់។
« នេះជាបណ្តាំលោកតា! ចុះបើប៉ានិយាយថាប៉ានឹងព្រមអោយឯងនិងខូតឌីស្រលាញ់គ្នាបើសិនជាពួកឯងអោយអេដានៅទីនេះ? » បានឮមួយប្រយោគនេះជេហ្វនិងបាខូតភ្ញាក់មិនស្ទើ, ពួកគេមិនទាន់នឹងត្រៀមខ្លួនប្រាប់ការពិតដល់ប៉ាទេ មិនបាច់គិតក៏ដឹងថាអ្នកណាជាអ្នកប្រាប់រឿងនេះដល់ពួកគាត់។
« ក៏បាន! »
« បងជេហ្វ! » បាខូតរហ័សចាប់ដៃជេហ្វជាប់ គេមិនចង់អោយវត្តមាននាងនៅទីនេះ ហើយគេក៏មិនចង់អោយជេហ្វលះបង់ដល់ថ្នាក់នេះដែរ។
« ពួកយើងមិនអាចបញ្ចប់ត្រឹមនេះទេ! បងធ្វើមិនបាន! » ជេហ្វព្រមអោយអេដានៅព្រោះនាយស្រលាញ់បាខូតខ្លាំង បើអោយនាងចាកចេញហើយពួកគេត្រូវបញ្ឈប់ទំនាក់ទំនងនេះវារឹតតែពិបាក ដូច្នេះមានតែប្រយុទ្ធដល់ទីបញ្ចប់នេះឯង។
« ល្អ! មើលថែគ្នាផង » និយាយតែពិននេះ លោកជេហ្រ្វីក៏ដើរចេញទៅ នៅតែវត្តមានមនុស្ស ៣ នាក់...ជេហ្វក៏រហ័សទាញបាខូតឡើងទៅខាងលើ ព្រោះនាយមិនចង់នៅឃើញអេដាសូម្បីបន្តិច។
« ហឹស ស្អប់ខ្ញុំសិនទៅ! ចាំមើលខ្ញុំធ្វើអីបានខ្លះ! »
...

« សន្យានឹងបងរឿងមួយបានទេខូតឌី? បើមានរឿងអីអូនត្រូវតែជឿជាក់លើបង ទុកចិត្តបងស្តាប់បានទេ? »
« ហេតុអីបងនិយាយបែបនេះ? » បាខូតមិនយល់អ្វីដែលនាយម្នាក់នេះនិយាយសោះ ចង់បានន័យថាម៉េច?
« បងក៏មិនដឹងដែរ ដឹងត្រឹមថាវាមិនល្អសម្រាប់ពួកយើងប៉ុន្មានទេ...ចុះបើប៉ាជាអ្នកយកនាងមកបំបែកបំបាក់ពួកយើង? »

To be continued...

កំសត់តែតិចទេ បន្តិចទៀតលែងអីហើយ ទ្រាំអានសិនទៅណា😔

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now