ភាគ ៣.

519 45 3
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ៣.

///

« ប្អូនមានដឹងថាប្អូនធ្វើអីខ្លះទេ បាខូត? កំហុសច្រំដែលបែបនេះ បើប្អូនធ្វើមិនកើត ប្អូនមិនបាច់ធ្វើមិនបាច់រៀនទៀតទេ! » លោកគ្រូស្រែកគំហកខ្លាំងៗដាក់រាងតូចដែលបានធ្វើលំហាត់ខុស គាត់ស្រែកដោយភាពក្រេវក្រោធដល់ថ្នាក់សិស្សគ្រប់គ្នាស្ងាត់ហើយក៏ដល់ថ្នាក់បាខូតយំទៀតផង គេមិនចូលចិត្តការស្រែកទេ ផ្លូវចិត្តគេខ្សោយណាស់។
« លោកគ្រូក៏ដឹងថាគេជាកូនម្ចាស់សាលានេះដែរត្រូវទេ? » សិស្សម្នាក់សួរឡើងតិចៗព្រោះឃើញថាបាខូតអោនមុខចុះ ញ័រខ្លួនសស្រាក់ដូចកូនសត្វធ្លាក់ទឹក ឃើញហើយអាណិតតែម្តង។
« កូនម្ចាស់សាលាមានបញ្ហាអ្វី? គេនៅតែជាសិស្សគេនៅតែនៅក្រោមការបង្គាប់របស់យើង គេមិនអាចធ្វើអីយើងបានទេ! » លោកគ្រូស្រែកតបទៅសិស្សម្នាក់នោះវិញ បន្ទាប់មកគ្រប់គ្នាក៏ស្រាប់តែងាកសម្លឹងទៅមុខទ្វារឯណោះ, កាយសង្ហាបង្ហាញខ្លួនឡើង នាយឈរអោបដៃច្រត់ខ្លួននឹងទ្វារសម្លឹងមកគ្រូចំណាស់ម្នាក់នោះដោយមុខងាប់មិនប្តូររបស់គេ។
« តែខ្ញុំអាចធ្វើអីលោកបាន! » ជេហ្វស្រដីឡើងភ្លាម មើលតែទឹកមុខរបស់នាយក៏ដឹងថានាយមិនចេះនិយាយលេង! ឃើញនាយស្អប់បាខូតពិតមែនប៉ុន្តែ អ្នកណាប៉ះក្មេងម្នាក់នេះមិនបានទេ!
« អឹក...លោកជេហ្វ! លោកមកមានការអ្វីដែរទាន? »
« មកសុំខូតឌីចេញពីរៀនមុន! សង្ឃឹមថានឹងបានជួបលោកម្តងទៀតនៅថ្ងៃណាមួយណា! » ជេហ្វដើរចូលមកកាន់ស្មាបាខូត ហើយក៏និយាយទៅកាន់លោកគ្រូដោយញញឹមស្រាលបន្តិចមុននឹងនាំបាខូតចេញទៅដោយមិននិយាយអ្វីទៀតតែម្តង។
...

មកដល់ឡានភ្លាម បាខូតក៏អង្គុយទ្រឹងសម្លឹងមុខរាងសង្ហាដែលទើបនឹងចូលមកក្នុងឡាននោះ។ ជេហ្វអង្គុយបានស្រួលបួល នាយក៏ងាកសម្លឹងមករាងតូចដែលសម្លឹងមកនាយដូចគ្នា...មុខតូចច្រមិចនោះគួរអោយអាណិតមែនទែនតែម្តង ច្រមុះឡើងក្រហមភ្នែកក៏ដក់ទៅដោយទឹកភ្នែក។

« ពាក់ខ្សែក្រវាត់! »
« បងមកសាលាធ្វើអីទៀត? » បាខូតមិនបានតបនឹងរាងក្រាស់តែក៏បែរជាសួរវិញ ព្រោះជេហ្វទើបតែទៅផ្ទះបានប៉ុន្មានម៉ោង ម៉េចក៏ត្រឡប់មកសាលាវិញទៀតហើយ។
« រឿងខ្លះមិនបាច់ឆ្ងល់ក៏បាន! » ជេហ្វមិននិយាយតែមាត់ នាយក៏ងើបខ្លួនទៅដាក់ខ្សែក្រវាត់អោយបាខូត ពេលខ្លះនាយម្នាក់នេះក៏មើលទៅល្អ មិនមាត់ៗតែក៏មើលថែប្អូនបានយ៉ាងល្អ។
« ម៉េចបានជាគាត់ស្តីអោយ? »
« គ្មានអ្នកណារៀនជាមួយគាត់ចេះទេ! គាត់បង្រៀនមិនយល់! ខ្ញុំរៀនជាមួយគាត់មិនចេះទេ! » បាខូតក៏សម្រេចចិត្តប្រាប់គេតាមត្រង់ព្រោះគ្មានអ្វីដែលគួរលាក់បាំងឡើយ , បានឮហើយជេហ្វក៏ទល់អណ្តាតនឹងថ្ពាល់ចេញឡានទៅតែម្តង។
« ចាំស្អែករកគ្រូថ្មីមកអោយ! »
...

ជិះប៉ុន្មានម៉ោង ពួកគេក៏មកដល់ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាត តែថាបាខូតបានគេងលង់លក់បាត់ទៅហើយ គិតៗទៅក្មេងម្នាក់នេះយំដល់តែគេងលក់តែម្តង។

« ខូត... » ជេហ្វរកដាស់រាងតូចឡើង តែក៏ឃើញថាគេមើលទៅហត់ណាស់ ហើយពេលដែលគេយំបែបនេះក៏កាន់តែគួរអោយអាណិតទើបគេជ្រើសចុះពីលើឡានទៅបីបាខូតចូលផ្ទះលំហែតែម្តង។
« ក្រែងបានសម្តីណាស់មិនចឹង? ហើយក៏ញេញខ្លាំងដែរ ម៉េចក៏មកយំដោយសារគ្រូស្តីអោយបន្តិចបន្តួចបែបនេះ? » ជេហ្វបីរាងតូចដោយសម្លឹងមុខគួរអោយស្រលាញ់នោះបណ្តើរ ហើយក៏សើចតិចៗបណ្តើរ ឃើញថាមួយឆ្នាំចុងក្រោយនេះ គេនិងបាខូតដូចជាមិនសូវមានគម្លាតនឹងគ្នាខ្លាំងដូចមុនឡើយ។
« ទៅរៀនកុំមានមិត្តប្រុសអោយសោះណា ក្មេងក្បាលរឹង! »

To be continued...

អួយ ថីពូឯងនឹងពូជេហ្វ?😭😭

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now