ភាគ ៦.

453 40 3
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ៦.

« ហូយយយ ទាញខ្ញុំធ្វើអី? » បាខូតរត់ចូលមកដល់ក្នុងផ្ទះ ជេហ្វក៏ចាប់ទាញគេអោយងាកសម្លឹងទៅនាយ ទាញដោយភាពអន្ទះអន្ទែងនៅមិនសុខមិនដឹងជានាយកើតអីទេ។
« ខឹងយើងមែនទេ? »
« ខឹងស្អីបង? ខ្ញុំមានរឿងអីត្រូវខឹងទៅ? បងកើតអីនឹង? ខ្ញុំមិនបានខឹងទេ ខ្ញុំទៅខឹងបងធ្វើអី? » បាខូតគេពិតជាមិនបានខឹងមែន គេគ្មានហេតុផលអីដែលត្រូវខឹងនាយជេហ្វម្នាក់នេះទេ គិតថាគេប្រច័ណ្ឌហេស? គេមានសិទ្ធឯណាទៅប្រច័ណ្ឌទៅគេត្រឹមជាប្អូនសោះ។
« នែ ខូតឌី! ឯងច្បាស់ទេ? បើខឹងប្រាប់យើងមក » ជេហ្វនៅតែមានកូនចិត្តគិតថាបាខូតគេអាចនឹងខឹងវត្តមានស្រីម្នាក់នោះ តែអាចនិយាយបានថានាយគិតតែឯងច្រើនជាង! ស្រលាញ់គេម្នាក់ឯងហើយគិតតែឯងទៀត ព្រះអើយ។
«  ខ្ញុំមិនបានខឹងបងទេ! ខ្ញុំគ្មានរឿងអីត្រូវខឹងបងឡើយ! ស្តាប់បានទេ? មួយរយៈនេះបងប្លែកដល់ហើយ កើតអី? ស្រលាញ់ខ្ញុំមែនទេ? » និយាយដល់នេះ រាងតូចក៏ធ្វើភ្នែកព្រិចៗញញឹមឌឺដងទៅកាន់ជេហ្វ នាំអោយនាយខាងនោះឈរគាំងធ្មឹង មិនដឹងត្រូវឆ្លើយបែបណាអោយសមនឹងសំណួររបស់ក្មេងក្បាលខូចម្នាក់នេះ។
« ស្រលាញ់ហេស? » ជេហ្វស្រាប់តែចាប់រុញរាងតូចទៅផ្អឹបនឹងជញ្ជាំង លើកដៃតូចច្រមិចទាំងសងខាងឡើងហើយនាយក៏ប្រើដៃនាយទាំងសងខាងសង្កត់ដៃរបស់បាខូតជាប់ដូចគ្នា។
« បងជេហ្វ លែងខ្ញុំ! ខ្ញុំយំអីឡូវហើយ! » មុខរបស់ជេហ្វកៀកនឹងមុខគេពេក គេភ័យសឹងតែស្រែកយំទៅហើយ។
« ស្រលាញ់ឯង? ក្មេងឆ្កួតដូចជាឯងនេះគ្មានអ្នកណាស្រលាញ់ទេ! » មួយប្រយោគនេះនាំភាពក្តៅក្រហាយដល់បាខូតមិនស្ទើទេ ពាក្យអាក្រក់ៗចេញពីមាត់ជេហ្វ គេឮសុាំទៅហើយតែលើកនេះគេពិតជាទ្រាំលែងបានពិតមែន! »

ផាច់!

ទះជេហ្វមួយកំផ្លៀងហើយ រាងកាយរបស់គេក៏លែងត្រូវជេហ្វសង្កត់ជាប់ តែក៏មិនប្រាកដថាគេរត់គេចបាត់ដែរ ឃើញជេហ្វខ្ទប់មាត់ជាប់គេគិតថាជេហ្វភ្លេចខ្លួនហេស? កាយសង្ហាទាញកាយតូចច្រលឹងដែលប្រុងរត់គេចនោះមកវិញ លើកនេះនាយសង្កត់ដៃបាខូតជាប់ទាំងគូដោយប្រើដៃត្រឹមតែម្ខាង ឯដៃម្ខាងទៀតក៏ចាប់ច្របាច់ថ្ពាល់បាខូតខ្លាំងៗ ហើយនាយក៏អោនទៅថើបមាត់តូចច្រមិច ខាំមិនថ្នមដល់ថ្នាក់មាត់របស់បាខូតប្រេះចេញឈាមរឹមៗមកតែម្តង។

« អាយយ ហេតុអីបងថើបខ្ញុំ? អ្ហឹកៗ » រាងក្រាស់ដកមាត់ចេញ នាយក៏មិនទុកឈាមរបស់រាងតូចដែលនៅតក់ជាប់លើមាត់នាយនោះអោយទំនេរដែរ គឺនាយលេបវាអស់តែម្តង ប្រុសម្នាក់នេះយូរៗទៅសឹងតែសាហាវជាងបិសាចទៅទៀត។
« ក្មេងតែឈ្លើយគេចាប់បឺតអញ្ចឹងហើយ! ឯងហ៊ានខ្លាំងទៀតទេ? » ជេហ្វតបដោយមិនខ្ចីដោះលែងបាខូតអោយមានសេរីភាព គឺនាយនៅតែចាប់ដៃគេជាប់ ប្រើមុខជិតៗនាំអោយបាខូតមិនហ៊ានសូម្បីតែរង្គើខ្លួន។
« ហឹកៗ ចាំមើលខ្ញុំប្រាប់ប៉ាហើយ! »
« ឯងហ៊ានទៅ! តែឮដល់ប៉ាពេលណា យើងយកអេតាសុីវិលគប់កណ្តាលមុខឯងពេលនោះ! »

To be continued...

ស្អប់ណាស់ មនុស្សស្អីចិត្តអាក្រក់សាហាវ😡

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now