ភាគ ១៨+១៩.

314 25 1
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ ១៨+១៩.

« ត្រូវគ្នា? អឹក ប៉ា...ខ្ញុំដល់ម៉ោងទៅរៀនហើយណា លាសិនហើយ! » បាខូតស្រដីឡើងតែពិននេះ គេក៏រត់ចេញទៅក្រៅបាត់ទុកអោយជេហ្វនៅឈរមិនដឹងបរិយាយយ៉ាងណាទើបសម។
« ថ្ងៃនេះថ្ងៃអាទិត្យតើស...ជេហ្វ? »
« ប៉ាខ្ញុំដល់ម៉ោងជូនខូតឌីទៅរៀនហើយ! » និយាយតែពិននេះ រាងក្រាស់ក៏ស្រូតរត់ទៅតាមបាខូត នាយមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបកស្រាយទេ។
...

« នែ! ប្រុងលាក់ដល់ពេលណាទៀតហាស? » ចូលមកដល់ក្នុងឡានភ្លាម រាងក្រាស់ក៏ងាកសម្លឹងទៅកាយតូចដែលតែងតែគេចវេសពីទំនាក់ទំនងរបស់ពួកគេ លាក់បាំងមិនអោយនរណាដឹងថាពួកគេលើសពីបងប្អូនសោះ។
« លាក់យ៉ាងម៉េច? មិនមែនជាសង្សារនឹងគ្នាផង ខ្ញុំលាក់អី? » មួយប្រយោគនេះដុតស្មារតីរបស់ជេហ្វមិនស្ទើទេ នាយខំធ្វើគ្រប់យ៉ាងដើម្បីគេហើយ គ្មានបងប្អូនឯណាមកធ្វើបែបនេះទេ។
« ត្រូវហើយ! ពួកយើងមិនមែនជាសង្សារនឹងគ្នាទេ ឯងនិយាយត្រូវណាស់! » មិនដឹងថាយ៉ាងម៉េចទេ តែពេលដែលជេហ្វនិយាយប្រយោគមួយនេះចេញមក ទ្រូងបាខូតដូចត្រូវគេពុះជាចម្រៀក ទោះជាគេជាអ្នកផ្តើមមុនក៏ដោយ។
« អញ្ចឹងបងឈប់រវល់នឹងខ្ញុំទៅ! ហើយកុំមើលមុខគ្នាដូចកាលពីមុន ក៏ល្អពេកហើយ! » និយាយតែពិននេះ កាយតូចក៏បើកទ្វារចេញពីឡានទៅបាត់ ទុកអោយជេហ្វនៅភាំងមិនសូវយល់ថាមានរឿងអ្វី...នេះនាយមិនទាន់និយាយចប់ឯណា។
« បាខូត! » មិនទុកអោយអ្នកខាងនោះអន់ចិត្តយូរទេ នាយកំលោះក៏ចុះពីលើឡាន រត់ទៅតាមបាខូត ព្រោះខ្លាចថាបាខូតនឹងយំ ក្មេងម្នាក់នេះឆាប់យំណាស់។
« នែ! កុំមានរឿងអីក៏រត់គេចពីបងបានទេ? » រាងក្រាស់ស្ទុះទៅចាប់ដៃបាខូតជាប់មិនអោយគេទៅណាបានទៀត , មើលតែទឹកមិចនោះក៏ដឹងថាបាខូតរៀបនឹងយំទៅហើយតែគេក៏ទប់ជាប់។
« មិនបាច់ធ្វើសង្សារគ្នាទេ! យើងទៅចុះអេតាសុីវិល! ហើយពេលដែលអូនត្រៀមខ្លួនរួចរាល់ បងនឹងប្រាប់ប៉ា ហើយអូនរៀនចប់ចាំរៀបការ អូខេ? » ជេហ្វម្នាក់នេះតែងតែត្រជាក់ មាត់រឹងអាក្រក់ដូចជាខ្មោចតែពេលដែលនាយធ្វើអីមួយគឺនាយមិនចេះកាច់កុងច្រើន ត្រង់ៗតែម្តងដូចជាពេលនេះអញ្ចឹង មកសុំកូនប្រុសគេចុះអេតាសុីវិលស្រស់ៗភ្លាមៗ។
« អ្នកណាថាខ្ញុំចង់ធ្វើជាប្រពន្ធបងនោះ? ហឹស! » បាខូតក្តាប់មាត់សម្លក់រាងក្រាស់ដោយខឹងមិនស្ទើ មកធ្វើអោយគេខឹងហើយ មកសុំចុះអេតាសុីវិលស្អីនៀក?
« មិនចង់ក៏ត្រូវតែចង់ដែរ! »
« ហូយយ បើសង្សារខ្ញុំដឹង គេអន់ចិត្តស្លាប់ហើយ! »
« នែ!! »
...

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now