ភាគ ១៥.

357 31 0
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ១៥.

« ហេតុអ្វីក៏យូរម្ល៉េះ? » កាយតូចឈរសញ្ចឹងនៅមុខរបងសាលា ចាំវត្តមានអ្នកមកយក ប៉ុន្តែគេចាំជាង កន្លះម៉ោងទៅហើយ មិនឃើញស្រមោលឡានរបស់ជេហ្វសូម្បីបន្តិច តាមទម្លាប់ជេហ្វមិនដែលយឺតមួយនាទីណាទេ មានតែមកចាំមុនទៀតផង តែថ្ងៃនេះចម្លែកខ្លាំងណាស់។
« ខូតឌី! » មិនបានប៉ុន្មានឡានខ្មៅក្រិបមួយក៏ចតនៅនឹងមុខគេ, កញ្ចក់ឡានទម្លាក់ចុះហៅឈ្មោះអ្នកខាងនេះ ប៉ុន្តែគេមិនបានត្រេកអរតែបែរជាជ្រឹមចិញ្ចើមដោយភាពងឿងឆ្ងល់ទៅវិញ។
« ប៉ា? »
« ឡើងឡានសិនមកកូន! » ឮតែពិននេះបាខូតក៏ឡើងឡាន ដោយចិត្តកាន់តែជ្រួលច្របល់មិនយល់សេចក្តី , ប៉ារបស់គេមិនដែលមកយកគេដល់សាលាបែបនេះទេណា!
« បងជេហ្វរវល់មែនទេប៉ា? »
« ជេហ្វកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ! »
« ថាម៉េច?? » ឮមួយប្រយោគមុននេះហើយ គេសឹងតែធ្លាក់ថ្លើមដល់ដី...ជេហ្វមានរឿងអីហេតុអីក៏គេមិនដឹងសូម្បីបន្តិចបែបនេះ?
« គាត់មិនអីទេមែនទេ? ប៉ា! » បាខូតស្រែកឡើងដោយញ័រមិនស្ទើ គេមិនដែលប្រទះរឿងបែបនេះ ហើយគេក៏មិនដែលខ្វល់ពីជេហ្វដូចពេលនេះដែរ។
« ម៉ាក់របស់កូនទៅមន្ទីរពេទ្យមុននេះហើយ! មានអ្វីទៀតប៉ាក៏មិនច្បាស់ដែរ »
_____

ប៉ុន្មាននាទីក្រោយមក លោកជេហ្វ្រីនិងបាខូតក៏មកដល់មន្ទីរពេទ្យ, កាយតូចច្រលឹងចុះពីលើឡានយ៉ាងរហ័សរត់ចូលទៅក្នុងមន្ទីរពេទ្យដោយភាពញាប់ញ័រក្នុងទ្រូងពិបាកនឹងស្មាន។

« ម៉ាក់! បងជេហ្វកើតអី? » មកដល់បន្ទប់តាមពេទ្យប្រាប់ រាងតូចក៏ឃើញវត្តមានម្តាយរបស់គេនៅនឹងអង្គុយក្បែរកាយសង្ហាដែលសន្លប់ស្តូកស្តឹង មិនដឹងជាមានរឿងអ្វីកើតឡើងទេ។
« បងប្រុសរបស់កូនជួបគ្រោះថ្នាក់ចរាចរណ៍! ឮមកថាគេជិះលើសល្បឿនដោយសារប្រញាប់ទៅយកកូន មិនចង់អោយកូនចាំយូរនេះឯង... » លោកស្រីជេហ្រ្វីស្រដីឡើងដោយក្តីអាណិត ទោះជាគាត់ដឹងថាជេហ្វមិនចូលចិត្តគាត់ក៏គាត់នៅតែស្ម័គ្រមើលថែនាយ ប្រៀបដូចជាកូនរបស់កូននឹងឯង។
« ពេទ្យថា ២-៣ ម៉ោងក្រោយដឹងខ្លួនហើយ របួសមិនសូវធ្ងន់ទេគ្រាន់តែប៉ះទង្គិចក្បាលនិងហូរឈាមច្រើនទើបគេសន្លប់! បងអាចនៅមើលកូនបានទេ? អូននៅការងារផ្ទះច្រើនណាស់ »
« បងក៏នៅឯកសារច្រើនដែរ...
« ម៉ាក់ប៉ាទៅវិញចុះ ទុកអោយខ្ញុំនៅទីនេះ! កំហុសរបស់ខ្ញុំ! បើគាត់មិនមកយកខ្ញុំ ក៏គ្មានរឿងនេះកើតឡើងដែរ »
« កូន...
« ម៉ាក់ប៉ាទៅផ្ទះចុះណា! ខ្ញុំអាចមើលគាត់បាន! »
...

ប៉ុន្មានម៉ោងក្រោយ រាងក្រាស់ក៏ដឹងខ្លួនពិតមែន តែទាស់ត្រង់ថាអ្នកដែលស្ម័គ្រចិត្តមើលនាយនោះ ដូចជាមិនមើលតាមសម្តីសោះ គេគេងលង់លក់ទាំងអង្គុយលើកៅអី មើលទៅដូចជារៀនហត់ណាស់ហើយ។

« កូនក្មេង! » បើកភ្នែកឡើងមកមនុស្សដែលនាយឃើញមុនគេគឺជាបាខូតនេះ អារម្មណ៍ឈឺទាំងឡាយក៏រសាត់អស់ទៅហើយ, នាយញញឹមស្រាលៗសម្លឹងមុខដ៏គួរអោយស្រលាញ់របស់អ្នកម្ខាងទៀតដោយមិននិយាយអ្វីឡើយ។
« ឯងយំផងហេស? » នាយសង្ហាលូកអង្អែលថ្ពាល់បាខូតស្រាលៗទើបចាប់អារម្មណ៍ថាគេយំ! គិតៗទៅមាត់គេថាស្អប់ជេហ្វណាស់ មិនដែលចេះទន់ភ្លន់ដាក់ជេហ្វទេប៉ុន្តែជេហ្វមានរឿងអីបន្តិចបន្តួចគេក៏យំទាល់តែបាន។
« ហឹម...បងជេហ្វ!!! បងដឹងខ្លួនហើយ! » ដោយសារតែមានអ្នកប៉ះនេះទើបបាខូតគេដឹងខ្លួនឡើង, បើកភ្នែកមកឃើញថាជេហ្វងើបអង្គុយបែបនេះ គេក៏ចូលខ្លួនទៅអោបរាងក្រាស់ខាងនោះភ្លាមៗមិនបានគិតថានាយកំពុងឈឺឬអ្វីទេ។
« បងឈឺ! អូនសម្លាញ់! »
« អូយ ខ្ញុំភ្លេច! បងឈឺត្រង់ណាខ្លះ? » រាងតូចដកខ្លួនចេញមកវិញ ត្រួតពិនិត្យនាយគ្រប់ជ្រុងជ្រោយអោយច្បាស់ថាជេហ្វមិនឈឺធ្ងន់។
« ឈឺគ្រប់កន្លែង ឈឺបេះដូង! តែកូនរបស់បងអត់ឈឺទេ! មកលេងកូនរបស់បងបន្តិចមក! »
« នែ! នេះគឺជាមន្ទីរពេទ្យ! ខ្ញុំមានអារម្មណ៍ថាបងងើបមក ដូចឡប់សតិម៉េចមិនដឹងទេ...គ្រូពេទ្យ!!!! »
« នែ កុំស្រែក! »

To be continued...

ចេះតែនិយាយការពិតចឹងហាសខូតឌី😔

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now