ភាគ ១២.

366 31 1
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ១២.

យប់បន្តិច ជេហ្វត្រូវប្រជុំតាមប្រព័ន្ធអនឡាញ ហើយពេលនេះនាយធ្វើវាជិតចប់ទៅហើយ សល់ប្រមាណតែ ១៥ នាទីទៀតការងារគឺរួចរាល់ហើយ។

« បងជេហ្វ! » សម្លេងបន្លឺឡើងភ្លាម ជេហ្វក៏ផ្តល់សញ្ញាអោយគេស្ងាត់! បាខូតក៏ស្ងាត់ពិតមែនតែមើលទៅគេដូចជាចង់លេងអ្វីមួយ!
« ព្រះអើយ! អាក្មេងចង្រៃ! » ជេហ្វគិតក្នុងចិត្តយកដៃឈ្លីក្បាល សង្រ្គឺតធ្មេញដោយភាពអត់ទ្រាំបំផុតដោយសារតែឃើញបាខូតពន្លេះលេវអាវ ទម្លាក់ដៃអាវចុះបន្តិច បង្ហាញស្មាសខ្ចី ហើយក៏ឆ្លៀតអង្គុយសើយខោរលុងៗនោះឡើង បង្ហាញភ្លៅសខ្ចីឃើញហើយសឹងតែឈាមច្រមុះ មិននិយាយក៏ដឹងថាគេធ្វើបាបជេហ្វមិនអោយធ្វើការបានដែរ។
( លោកជេហ្វមានបញ្ហាអ្វីមែនទេបាទ? ) ឃើញជេហ្វដូចជាតក់ក្រហល់ រសាប់រសល់ពេកអ្នកនៅក្នុងកុំព្យូទ័រក៏ស្រដីឡើង ទើបនាយសង្ហាញញឹមក្រវីក្បាលជាការឆ្លើយតប រួចក៏បែរទៅសម្លឹងកាយតូចដែលលេងរឹកពារដុតនាយទាំងរស់នោះ។
« ក្តៅស្អុះណាស់! ហិហិ » នៅសល់តែមួយលេវទៀត អាវរបស់បាខូតនឹងធ្លាក់ចេញពីកាយរបស់គេតែម្តង តែជេហ្វមិនអនុញ្ញាតអោយគេដោះពេលនេះទេ ព្រោះបើបាខូតដោះអាវអស់ពិតមែន នាយនឹងទ្រាំលែងបានមែនទែនហើយ។
« ឈប់ភ្លាម! » រាងក្រាស់ស្រែកទៅកាន់គេដោយក្តាប់ដៃព្យាយាមទ្រាំខ្លាំងណាស់ បន់អោយតែការប្រជុំឆ្កួតឡប់នេះចប់អោយឆាប់ៗអាលនឹងបានចាត់ការក្មេងខ្លះអោយរៀងចាលតែម្តង។
( បាទលោកជេហ្វ? ឈប់អ្វីទៅ? ) ច្បាស់ណាស់ថាគេស្រែកមុននេះ អង្គប្រជុំឮច្បាស់ៗ! នាយក៏ងាកមកមើលកញ្ចក់អេក្រង់វិញដោយស្នាមស្រាលៗហាក់ជាការសុំទោស។
« ខ្ញុំអាចសុំចេញមុនបានទេ? ប្រពន្ធខ្ញុំមិនស្រួលខ្លួនណាបាទ! »
(លោកមានប្រពន្ធ?)

ទឺតៗ

មិនឆ្លើយនឹងសំណួរមុននេះឡើយ រាងក្រាស់ក៏ចុចបិទខល , ទាញបិទកុំព្យូទ័ររួចក៏ស្ទុះមករកកាយតូចខាងនេះដោយដៃប្រលេះលេវអាវខ្លួនអោយហើយផង ខ្នាញ់ណាស់! មកដុតអីពេលនេះ?

« ឯងមិនរួចខ្លួនទេ! មិនបាច់រត់ទេ! » ជេហ្វបោះជំហានញាប់ៗទៅរកកាយតូចច្រលឹងដែលរត់គេចពីនាយបាត់នោះ អោយនៅយ៉ាងម៉េចបើមុុខនាយម្នាក់នេះគួរអោយខ្លាចដល់ថ្នាក់នេះ។
...

ថ្ងៃថ្មី!

« កើតអីនឹង? មិនចង់មករៀនមែនទេ? » ព្រឹកថ្ងៃថ្មី ជេហ្វក៏បានជូតបាខូតមករៀនវិញ ដោយថ្ងៃនេះខុសត្រង់បាខូតក្តាប់មាត់ជាប់ មិននិយាយរកនាយជេហ្វហាក់ដូចជាខឹងនាយម៉េចមិនដឹងទេ។
« មិនមែនទេ! បងមើល ក របស់ខ្ញុំទៅ! ស្នាមពេញបែបនេះអ្នកណាទៅជឿថាមូសខាំទៅ? ហើយមូសស្រុកបងខាំក្រហមពិនថាសបែបនេះហេស? » ថាលើកមុនទៅស្នាមតែមួយ តែលើកនេះស្នាមក្រហមជាំពាសពេញកញ្ចឹងកសស្អាត! ជេហ្វនាយមិននិយាយអ្វីតែក៏សើចតិចៗហាក់សប្បាយណាស់ខុសពីបាខូតដែលខាំមាត់សម្លក់នាយជាប់មិនលែង។
« ចុះអ្នកណាប្រើឯងធ្វើបាបយើងយប់មិញធ្វើអី? »
« ខ្ញុំមិនបានធ្វើបាបទេ! មកពីបងមិនពូកែទ្រាំខ្លួនឯងសោះ! »
« ឯងដុតយើង! »
« ហឹស! ខ្ញុំមិនចូលថ្នាក់ទេ! ទៅញុាំអីជាមួយសង្សារខ្ញុំវិញ! »
« នែ!!! »

To be continued...

ទៅរកប្រុសក្មេងទៅកូន នៅជិតប្រុសក្មេង មូសអត់ខាំ🤣

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now