ភាគ ២២+២៣.

276 25 0
                                    

មានក្រឡុកដោះគោតិចតួច យ៉ាងម៉េចយ៉ាងម៉ា អធ្យាស្រ័យផង😔

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ ២២+២៣.

« បងទៅបានចិញ្ចៀនមកពីណា? ហើយខ្ញុំមិនមែនជាប្រពន្ធរបស់បងទេ! កុំប៉ះខ្ញុំ! » លើកដៃឆ្វេងមកមើលតាមសម្តីរបស់ជេហ្វក៏ឃើញថាមានចិញ្ចៀនស្រស់ស្អាតមួយវង់កំពុងបំពាក់លើដៃរបស់គេ, ចិត្តនេះក៏រៀងទន់ រលាយខ្លះដែរប៉ុន្តែគេនៅងក់ងរ នៅអន់ចិត្តមិនព្រមបាត់ ទាំងដែលជេហ្វប្រាប់រួចហើយថាជារឿងអចេតនា។
« ប្រពន្ធសម្លាញ់...អូនដាច់ចិត្តដែរឬ? បងខំចុះទុនដល់ថ្នាក់នេះហើយណា » ជេហ្វស្រវ៉ាអោបកាយតូចជាប់មិនអោយគេងើបចេញពីគ្រែបាន , នាយសន្យានឹងខ្លួនឯងរួចហើយ ថាថ្ងៃនេះនឹងលួងបាខូតអោយបាន! នាយស្រលាញ់ក្មេងនាយត្រូវតែទ្រាំគ្រប់យ៉ាងបែបនេះឯង។
« អ្នកណាប្រពន្ធបង? មើស៎! លែងខ្ញុំ! ហូយយ ធុញណាស់! អាយុជិត ៣០ ហើយមកធ្វើដូចកូនក្មេង! »« « ស្រលាញ់កូនក្មេង ឆ្លងចរិតកូនក្មេងតាមអញ្ចឹងហើយ! បងសុំអង្វរលើកលែងទោសអោយបងម្តងមកណា បងស្រលាញ់អូនខ្លាំងណាស់! ខូតឌីអូននៅមើលមិនដឹងទៀតហេស? » ជេហ្វទាញបាខូតមកប្រសព្វមុខនាយ ប្រើដៃទាំងសងខាងក្រសោបថ្ពាល់អ្នកខាងនោះជាប់ អោយគេបានមើលអោយច្បាស់ថាប្រុសម្នាក់នេះស្រលាញ់គេជាងជីវិតខ្លួនឯងទៅទៀត។
« បងមានស្រី! » ពាក្យតែ ៣ ម៉ាត់តែក៏ធ្វើអោយជេហ្វហួសចិត្តបាត់ទៅហើយ អោយនាយត្រូវរ៉ាយរ៉ាប់បកស្រាយប៉ុន្មានដងទៀតទើបគេព្រមស្កប់ស្កល់? ប្រាប់ថានាយក៏មិនចង់អោយមានរឿងបែបនោះកើតឡើងដែរព្រះអើយ។
« បងស្រលាញ់អូន! គ្មានលើកទី ២ ទេ បងស្បថដាក់ជីវិតបង! » រាងក្រាស់បញ្ចប់ប្រយោគដោយទាញបាខូតមកថើបយ៉ាងយូរ! បាននាយកំលោះដកមាត់ចេញភ្លាម បាខូតក៏ងើបចេញដោយញញឹមស្រស់ មើលតែបន្តិចក៏ដឹងថាគេបាត់ខឹងហើយ។
« លោកអើយ ទម្រាំតែបាត់...មនុស្សស្អីលេងខឹងម្តង ៣ ថ្ងៃបែបនេះ? ដាច់ខ្យល់អ្នកលួងនេះមិនខាន » និយាយតែពិននេះ កាយសង្ហាក៏រត់ចូលបន្ទប់ទឹកតាមបាខូត, ដោះសម្លៀកបំពាក់ចេញអស់ មិននិយាយក៏ដឹងថានាយមានគំនិតអាក្រក់ទៀតហើយ។
...
« អូយយ » កំពុងតែងូតទឹកសុខៗ ចង្កេះមួយក្តាប់ក៏ទទួលដឹងដៃមួយគូលូកស្រាក់ពីក្រោយ, បាខូតភ្ញាក់ព្រើត ងាកមកក៏ឃើញថាជេហ្វចូលមកងូតទឹកជាមួយគេ...នេះទំនេរដល់ម្លឹង?
« នែ! បងខ្មោចចូលហេស? »
« យ៉ាងម៉េច? ធ្វើដូចអូនមិនដែលឃើញបងអត់ខោអាវបែបនេះ! អូយយ » និយាយមិនទាន់បានប៉ុន្មានផង នាយក៏ត្រូវបាខូតទះមួយដៃ! សមមុខហើយ មាត់អត់គម្រប។
« មុនដំបូងថា ងូតធម្មតាទេ! តែអូនវាយបង! អីឡូវបងសុំដាក់ទោសវិញ! អូនមិនអូខេក៏បងអូខេដែរ » និយាយចប់ មិនអោយបាខូតបានតវ៉ាឬប្រកែកបាន, នាយក៏ទាញបាខូតមកថើបក្រញិច មិនមែនថើបបែបផ្អែមល្ហែមធម្មតាតែនាយក៏ប្រើអណ្តាតផ្តោះផ្តងជាមួយបាខូត, សម្រូតកាយតូចអោយអង្គុយចុះនឹងអាងបន្ទប់ទឹកយឺតៗព្រោះខ្លាចបេប៊ីរបស់នាយរអិលនោះអី។
« បងជេហ្វ...នេះជាបន្ទប់ទឹក! ហើយបងប្រុងលេងទាំងព្រឹកបែបនេះឬ? » បានរាងក្រាស់ដកមាត់អោយដកដង្ហើមស្រួលបួល បាខូតក៏ឆ្លៀតឪកាសនិយាយតែម្តង តែនិយាយបានតែបន្តិចរាងក្រាស់ក៏បំបិទមាត់គេជាថ្មី! នាយមិនចង់ស្តាប់ឮពាក្យតវ៉ាអ្វីទាំងអស់!
« អឹមម » ជើងស្រឡូនត្រូវជេហ្វលើកឡើងទាំងគូ ភ្លាមនោះបាខូតក៏ស្រែកឡើងទាំងដែលមាត់នៅជាប់នឹងជេហ្វនៅឡើយ គេខ្ញាំខ្នងរបស់រាងក្រាស់ដោយសារតែភាពអួលណែននៅតំបន់ខាងក្រោមឯណោះ!
« ខ្ញុំគ្មានកម្លាំងទេ បងកុំលេងខ្លាំងៗពេកបានទេ? អ្ហាស៎ » កាន់តែអង្វរអោយនាយបន្ថយល្បឿន នាយកំលោះកាន់តែបន្ថែម! មិនបានផ្គើនគ្នាមួយថ្ងៃមិនអស់ចិត្តទេហេស?

តុកៗ

« ជេហ្វ!!! កូននៅដែរទេ? » ជិតនឹងដល់គោលដៅទៅហើយ សម្លេងស្រែកនៅនឹងមុខផ្ទះដែលឮតាមប្រព័ន្ធរាយការណ៍សម្លេងក្នុងបន្ទប់នេះ នាំអោយនាយកំលោះកាន់តែបន្ថែមល្បឿនដល់ត្រឹមគោលដៅត្រឹមមួយរំពេច ធ្វើអោយកាយតូចខាងនោះស្ងាត់បាត់មាត់ឈឹង កម្រើកបន្តិចក៏មិនរួចផង។
« បើប៉ាមិនមក...អូនមិនទាន់រួចត្រឹមនឹងទេ! ងើបមក! »
« គិតថាខ្ញុំងើបរួច? បើទោះជាខ្ញុំងើបរួចក៏ខ្ញុំដើរមិនរួចដែរ! មិនបានទេ ប៉ាសង្ស័យអីឡូវហើយ! » បាចូតក្រវីក្បាលស្រាលៗ បន្លឺពាក្យពេចន៍សឹងមិនរួច គេហត់ពិតមែនណា គេមិនទាន់បានញុំាអាហារពេលព្រឹកអីទេ ងើបមកក៏បែបនេះតែម្តង។
« បើបងមិនចុះទៅបើកទ្វារ ប៉ាប្រាកដជាគិតថាបងមិននៅ...អញ្ចឹងគួរបន្តទេ? »
« អត់ទេសុំអង្វរ! ខ្ញុំលើកដៃសំពះ! »

To be continued...

ផ្អាកសិនទៅអាណិតកូនខ្ញុំ😔 គ្នាខំអង្វរហើយ

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now