💫Episode7(បង្ករឿង)

3.6K 286 3
                                    


#ភាគទី7

អ្នកដែលឈរមើលពីចម្ងាយនឹងគ្មានអ្នកណាក្រៅពីលោកសាស្រា្តចារ្យ យ៉ុងហ្គី អារីស្តូទេឈរមើលដល់ចប់មិនខ្ចីឃាត់តែម្តង ឯងម្នាក់ទៀតនុះគឺតួឯងយើងនឹងឯង ជុងគុក ឌីម៉ាត្រាយាយទៅពូក្មួយគេចារឹកបានដូចគ្នា

"លោកពូមិនចូលទៅឃាត់បែបជាឈរមើលទៅវិញ"ជុងគុកហាស្តីឡើងព្រោះឈរថ្មឹងដូចដងទង់ជាតិមួយថ្ងៃហើយលោកពូគេនាំមកឈរអោយដូចរូបចម្លាក់

"ខ្ចិល ណាមួយចង់ដឹងចារឹកសិស្សថ្មី"យ៉ុនហ្គី(សូមហៅបែបនេះដើម្បីអោយស្រួលបន្តិច)និយាយទាំងឈរញញឹមមើលទៅក្មេងទាំងពីរអ្នកដែលគ្រាចូលបន្ទប់ពេទ្យ

"នេះកុំប្រាប់ថា លោកពូចង់យកគេចូលក្រុមណា"ជុងគុកសួរទាំងជ្រួញចញ្ចើមមិនពេញចិត្តតែគិតថាពូគេខ្វល់មែនSay Noគ្មានខ្វល់ទេ

"បើមែនយ៉ាងមិចគេជាសិស្សដែលយើងត្រូវការ"យ៉ុនហ្គីងាកមកនិយាយជាមួយនាយកម្លោះកុំអោយម្នាក់បែរទៅឆ្វេងម្នាក់បែរទៅស្តាំ

"មិនព្រមទេយ៉ាងណាក៏មិនព្រមដែល នេះលោកពូគិតអីយកសិស្សបាទថ្នាក់ចូលជាមួយសិស្ស Great A "ជុងគុកនិយាយទាំងអស់សំណើច

(មើលងាយបានមើលងាយសិនទៅបង 😌)

"ក៏យើងយកខួរយើងមកគិតនឹងហើយ អំនួតណាស់ឯងតិចថាអាល្អិតមិញនេះបំបាក់ធ្មុងបាត់ទៅ"យ៉ុនហ្គីនឹកអស់សំណើចនឹងក្មួយខ្លួនណាស់ហៅគេសិតតែសិស្សបាតថ្នាក់តែមិនដឹងថាគេបានពិន្ទុច្រើនជាងខ្លួន

"គ្មានថ្ងៃទេ ឃើញមុខហើយចង់ដើរជៀស100ម៉ែត្រ"លើកនេះជុងគុកនិយាយទាំងមុខមាំគ្មានលេងសើចធ្វើអោយយ៉ុនហ្គីក្រវីក្បាលអស់សំណើចដើរចេញទៅទុកអោយជុងគុកនៅទីនោះម្នាក់ឯង តែមុននឹងទៅឆ្លៀតស្រែកផ្តាំបានពីរបីមាត់

"អោយតែប្រាកដ ពូចាំមើល"ថាចប់នាយក៏ដើរជ្រេងកំប៉ៅចេញទៅហួចផងអីផងមើលទៅសប្បាយចិត្តណាស់ អាទឹមមើលគេវៃគ្នាមិញនេះសោះ

"កុំសង្ឃឹម ស្អប់ណាស់ស្អប់ដល់ឆ្អឹងហើយ អាក្មេងឡប់"

#មួយម៉ោងក្រោយមក

បន្ទាប់ពីមានរឿងជាមួយចាងយ៉ុលរួចថេយ៉ុងក៏នាំជីមីនទៅសម្រាកឯខ្លួនក៏ត្រូវលោកនាយកហៅមកទីចាត់ការសារជាថ្មីក្នុងករណីថ្មីដូចគ្នា😁

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now