💫Episode33

2.6K 214 6
                                    


ភាគទី33:បងចង់ស្តាប់រឿងនិទានទេ

"កូនយើងយ៉ាងមិចហើយ"លោកឌីម៉ាត្រាសួរទៅកូនចៅដែលគាត់បានអោយទៅតាមដានជុងគុក ក្នុងបន្ទប់ការិយាល័យរបស់គាត់

"បាទលោកនាយ ចាហ្វាយតូចកំពុងមានទំនាក់ទំនងស្នេហា មើលទៅស្រឡាញ់គេខ្លាំងណាស់"

"ក៏ល្អដែរព្រោះគេមិនគិតមានសង្សារយូរណាស់ហើយមានចឹងល្អយើងប្រហែលជិតបានកូនប្រសារ ហើយនាងជាកូនអ្នកចៅណា ឪពុកម្តាយគេយ៉ាងមិចដែរ"លោកឌីម៉ាត្រាញញឹមញញែមទាំងសប្បាយចិត្តព្រះគិតថាកូនមានសង្សារជាមនុស្សស្រី

"មិនមែនស្រីទេទាន"

"ឯងចង់បានន័យថាមិចមិនមែនស្រីនឹង"លោកឌីម៉ាត្រាគំហកឡើង

"មានន័យថាសង្សារចាហ្វាយតូចជាមនុស្សប្រុសបាទ"

លោកឌីម៉ាត្រាឮហើយស្ទើរតែខ្យល់គនេះកូនប្រុសរបស់គាត់ដើរតាមគន្លងធម៌គាត់បានល្អណាស់ស្រីមិនស្រឡាញ់ទៅស្រឡាញ់ប្រុស

"យើងមិនព្រមទេ ឯងទៅស៊ើបបន្តទៅយ៉ាងណាក៏យើងមិនព្រមដែរ"ក្រោយដេញអ្នកស៊ើបនោះចេញទៅបាត់ក៏ទាំងមកអង្គុយតប់ប្រម៉ល់ម្នាក់ឯង

"អាកូនចង្រៃតអើយខ្វះស្រីណាស់មែនទេទើបទៅស្រឡាញ់ប្រុសគ្នាឯង"គ្រាន់តែឮពាក្យដែរគាត់និយាយក៏អាចដឹងបានដែរថាគាត់ជាមនុស្សរើសអើងការស្រឡាញ់ភេទដូចគ្នា ធ្វើសិទ្ធតែឧត្តមសេនីយ៍តែការគិតនៅចាស់គម្រិលនៅឡើងមិនបានអភិវឌ្ឍន៍ដូចសមត្ថភាពរបស់គាត់ឡើយ

"យើងត្រូវតែមានផែនការអ្វីខ្លះហើយបណ្តោយយូរមិនបានទេ ការពារប្រសើរជាងព្យាបាល "និយាយរួចក៏រៀបចំខ្លួនទៅខាងក្រៅបាត់មិនដឹងថាគាត់ទៅណាអោយប្រាកដ

ក្រឡេកមកមើលជុងគុកវិញពេលនេះកំពុងរំអុកថេយ៍អោយមកគេងជាមួយខ្លួន ថេយ៉ុងវិញខំណាស់ប្រកែកឡើងចង់រយះមាត់ហើយតែរាងក្រាសមិនព្រម

"បើថេយ៍មិនមកគេងជាមួយបងទេបងនឹងលោតចុះទៅក្រោមអោយងាប់កុំអោយថេយ៍ពិបាកហត់ចិត្តនឹងបងទៀត"ជុងគុកចាប់ផ្តើមគម្រាមថេយ៍នេះហើយជាហេតុផលដែរថេយ៍រអាលនឹងជុងគុកអាងអីតិចលោតៗធ្វើមើលតែងាប់ហើយស្អែកវិលល្ងាច លើកមុនគ្រាន់តែថេយ៍មិនព្រមទៅដើរលេងប្រុងហក់ចុះពីលើអគារកម្ពស់5ជាន់នៅហាងទំនិញកុំតែគាត់ទាន់កុំអីជេតរយបាត់ហើយជុងគុកហ៎

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now