💫Episode31

2.8K 225 15
                                    


#ភាគទី31

បន្ទាប់ពីបញ្ចប់ការញ៉ាំអាហាររួចរាល់ជេហ៑ុបក៏រៀបចំខ្លួនចេញទៅក្រៅ ដើរហួចៗក្រវីសោរឡានទៅមកៗគ្មានអ្នកណាថាស្តីមួយម៉ាតព្រោះបងប្រុសគេទៅធ្វើការបាត់ហើយ

មួយថ្ងៃៗរវល់តែពីការងារស្រឡាញ់តែប្រពន្ធទីពីរឯម៉ាក់ជុងគុកវិញប្រៀបដូចជាម៉ាឡាកាំងសម្រាប់លម្អក្នុងផ្ទះ គ្មានសិទ្ធអំណាចមានត្រឹមងារជាប្រពន្ធ រងតែទឹកភ្នែកចាញ់អំណាចប្រពន្ធចុងគ្រប់យ៉ាងសូម្បីតែបន្ទប់គេងផ្ទាល់ខ្លួនក៏ម៉ាក់ជុងគុកត្រូវចែករំលែកទៅអោយប្រពន្ធចុងដែល

នេះក៏ជាហេតុផលដែលជុងគុកស្អប់ឪពុកខ្លួនដែលគេក៏ស្អប់ស្រីៗដូចគ្នាស្អប់ណាស់ព្រោះជាអ្នកដែលធ្វើអោយម៉ាក់គេខូចចិត្ត សុខចិត្តទ្រាំធ្វើគធ្វើថ្លង់ព្រោះតែពាក្យថាស្រឡាញ់

មិនមែនថាជុងគុកមិននាំម៉ាក់ខ្លួនមកនៅជាមួយទេតែគាត់មិនព្រមមកសុខចិត្តនៅអោយគេធ្វើបាប ឃើញប្រពន្ធចុងនោះល្អចឹងមែនតែល្អនៅមុខប្តីទេ

ក្រោយខ្នងធ្វើបាបម៉ាក់ជុងគុកគ្មានលួសថ្ងៃ ម៉ាក់ជុងគុកហេតតែជាអ្នកក្រខ្សត់បានរៀបការចូលត្រកូលអ្នកមានអ្នកណាទៅដឹងថាវាប្រៀបដូចជានាំខ្លួនឯងចូលនរកនោះ

ដើរចេញបានតែបន្តិចក៏ឮសម្លេងក្តុងក្តាំងនៅក្នុងផ្ទះបាយមិនអស់ចិត្តជេហ៑ុបក៏ដើរចូលទៅមើលឃើញអ្នកស្រីអេរីសកំពុងតែយកទឹកលាងចានចាក់ពីលើក្បាលម៉ាក់ជុងគុកហូរកាត់សម្លៀកបំពាក់គាត់មិនស្តីមួយមាត់សុខចិត្តទ្រាំ ក្តាប់ដៃ គាត់ស្លូតពេលស្លូតរហូតដល់គេជាន់ក្បាលបាន

"ធ្វើអីនឹង"ជេហ៑ុបស្រែកសួរឡើងធ្វើអោយអ្នកប្រព្រឹត្តអម្បិញមិញប្រញាប់ទម្លាក់ចានដែកចុះ ហើយធ្វើជាឆ្លើយធម្មតាមកវិញ

"គ្មានអីទេប្អូនថ្លៃបងគ្រាន់តែចង់លាងសម្អាតភាពកខ្វក់អោយអ្នកបងប៉ុណ្ណោះឯង"អេរីសនិយាយទាំងញញឹមសមចិត្តព្រោះដឹងថាគ្មានអ្នកណាអាចធ្វើអីនាងបានទេក្រៅពីប្តីរបស់នាង

"អ្នកណាប្អូនថ្លៃនាង យើងមានបងថ្លៃតែម្នាក់គត់គឺនៅឈរមុខនាងនេះហើយអោយដឹងឋានៈរបស់ខ្លួននៅត្រង់ណាផងកុំលើកតម្កើនខ្លួនហួសប្រមាណ"ជេហ៑ុបនិយាយចប់ក៏ចូលទៅអូសដៃម៉ាក់ជុងគុកមកខាងលើទុកអោយស្រីស្រស់នៅខាំមាត់មិនសុខចិត្តនឹងអ្នកកម្លោះជាខ្លាំង

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now