💫Episode45 : បងសុំទោស

1.9K 170 15
                                    


#ភាគទី45

ណាមជូនបន្ទាប់ពីត្រូវជីនរវេសដៃរត់ចេញទៅនាយក៏ប្រញាប់រត់ទៅតាមបង្កជាចម្ងល់ដល់យូរីរឹតតែខ្លាំងថាពីរនាក់នឹងត្រូវជាអីនឹងគ្នា រៀបនឹងទៅតាមមើលតែក៏ត្រូវបញ្ឈប់វិញពេលឃើញណាមហ្វីដើរចេញមកពីបន្ទប់

នាងក៏ប្រញាប់ដើរចូលទៅសួរនាំកូនប្រុស

"ហ្វីកូនបងប្រុសដែរមកទីនេះត្រូវជាអ្វីនឹងប៉ាកូនទៅ"នាងនិយាយយ៉ាងទន់ភ្លន់អង្អែលក្បាលណាមហ្វីញញឹមមិនដាច់

"អាប៉ាហ៎"ណាមហ្វីសួរទាំងមាត់ញាត់នំមិនឈប់ បាត់មិញនេះរវល់រត់ទៅយកនាំញ៉ាំ

"មែនហើយៗ"នាងងក់ក្បាលទាំងរាងស្ទាក់ស្ទើរក្រោយឮកូនហៅជីនថាអាប៉ា ពេលមុនដំបូងនាងមិនសូវចាប់អារម្មណ៍

"គាត់ជាមនុស្សដែរប៉ាៗស្រឡាញ់បាទ"ណាមហ្វីឆ្លើយយ៉ាងផុយឯអ្នកសួរវិញគឺថាគាំងស្ញេញ មនុស្សដែរណាមជូនស្រឡាញ់ចឹងបានន័យថាអតីតប្តីរបស់នាងស្រឡាញ់ប្រុងអួយចង់ស្ទះ

"ហើយស្រឡាញ់យូរឬនៅកូន"នាងបន្តធ្វើជាសួរ

"មិនយូរទេតែប៉ាៗស្រឡាញ់អាប៉ាណាស់ អូនក៏ស្រឡាញ់អាប៉ាខ្លាំងដែរ"ណាមហ្វីបន្តឆ្លើយចម្លើយចាក់ដើមទ្រូងយូរីស្ទើរតែក្អួតឈាមទាំងថ្លុកហើយ

"ហើយចុះកូនស្រឡាញ់ម៉ាក់ទេ"យូរី

"ស្រឡាញ់បាទ"ណាមហ្វី

"ស្រឡាញ់ជាងអាប៉ាកូនទេ"នាងនៅតែបន្តសួរ

"អូនស្រឡាញ់អាប៉ាជាង"ឌឺក!ដូចគេដាល់មួយដៃកណ្តាលមុខ ត្រង់ពេកហើយកូនម្តាយទទួលយកមិនបានទេ

"តែក៏ស្រឡាញ់ម៉ាក់ៗដូចគ្នាព្រោះម៉ាក់ៗជាអ្នកផ្តល់កំណើត"ណាមហ្វីជាក្មេងចូលចិត្តនិយាយត្រង់ ឃើញមិចថាចឹងស្រឡាញ់ថាស្រឡាញ់សកអប់ថាស្អប់ចឹងហើយចម្លើយរាងចុកៗតិចហើយ

"ចាស៎កូនចាស៎ឆ្លាតណាស់អ្នកណាអ្នកបង្រៀន"យូរីយកដៃអង្អែលក្បាលកូនទឹកមុខស្រទន់សាកសមជាម្តាយល្អពិតៗ

"អាប៉ាណាបាទគាត់បង្រៀនអូនបែបនេះ"ឮណាមហ្វីឆ្លើយបែបនេះយូរីក៏លែងសួរនាំទៀតអង្គុយចាំពីរនាក់នោះមកវិញ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now