💫Episode26

3.1K 252 4
                                    


#ភាគទី26 មនុស្សសម្រាម😾)

ពាក្យសម្តីដែលជុងគុកនិយាយទាំងប៉ុន្មានមិនបានកន្លងផុតត្រចៀកអ្នករងចាំស្តាប់ឡើយធ្វើអោយស្ទេសុីដែលមកលួចស្តាប់ខឹងយ៉ាងខ្លាំងមិនគួណាជុងគុកមកស្រឡាញ់ថេយ៉ុងដែលជាមនុស្សប្រុសសោះ

"ហ៉ឹស~ហេតុអីមិនមែនជាយើងដែលត្រូវសិស្សច្បងសារភាព គួរអោយខឹងណាស់"និយាយរួចក៏តម្រាំជើងដើរចេញទៅ ខឹងនឹងថេយ៉ុងដែលទៅរញ៉េរញ៉ៃជុងគុកអោយមកចាប់អារម្មណ៍ នាងនឹងមិនអោយរឿងនេះកើតឡើងបានឡើយ

"ស្រឡាញ់មនុស្សប្រុសហ៎ គួរអោយចាប់អារម្មណ៍ រឿងនេះត្រូវតែក្លាយជាប្រធានបទក្តៅ"អេនី ដែលលបស្តាប់ម្នាក់ទៀតនោះនិយាយទាំងញញឹមលាក់គំនួចមិនដឹងថាគិតអីទេ(ម្នាក់ៗទំនេរមកលួចស្តាប់គេនិយាយគ្នា😒)រួចក៏ទាញទូរស័ព្ទមកធ្វើអីក៏មិនដឹង

ក្រឡេកមកមើលពីរនាក់នេះវិញដោយសារតែឃើញថេយ៍ភ្លឹកយូរពេកជុងគុកក៏និយាយឡើង

"ថេយ៍ឆ្លើយមួយមាត់មកកុំស្ងៀមបែបនេះអី"ជុងគុកពេលឃើញថេយ៍នៅស្ងៀមិននិយាយគេក៏រាងខូចចិត្តដែលបើព្រមក៏និយាយមកបើមិនព្រមក៏ថាអត់ទៅគេទទួលគ្រប់យ៉ាងមិចក៏មិនឆ្លើយ

"សុំទោសលោកខ្ញុំពិតជាមិនដឹងអារម្មណ៍ខ្លួនឯងមែន ខ្ញុំមិនដឹងថាស្រឡាញ់លោកឬអត់ទេម៨នដឹងពិតមែន"ថេយ៍និយាយទាំងអោនមុខចុះគេមិនដឹងពិតមែនមិនដឹងថាគួឆ្លើយថាមិចទេ

"មិនអីទេ យើងដឹងហើយបើឯងមិនយល់ទាស់ទេយើងធ្វើជាមិត្តនឹងគ្នាណា"ជុងគុកចាប់ដៃថេយ៍ប្រឹងនិយាយលួងលោមអោយថេយ៍យល់ព្រមបង្ហាញទឹកមុខកម្សត់ៗ

"បានៗមិនអីទេចឹងខ្ញុំទៅសិនហើយ"និយាយចប់ថេយ៍ក៏ដើរចេញទៅទុកអោយជុងគុកនៅទីនោះម្នាក់ឯងតែថាមិនបានខូចចិត្តក្រៀមក្រំអីទេញចញឹមសមចិត្តណាស់

គេដឹងថាថេយ៍នឹងនិយាយបែបនេះមិនបានធ្វើសង្ដសារយ៉ាងណាក៏បានធ្វើមិត្តមិនយូរមិនឆាប់អាចនឹងលើសពីមិត្តក៏ថាបានដែលសន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា(បងគុកឆ្លាត👍)

"យើងនឹងធ្វើអោយឯងស្គាល់អ្វីដែលហៅថាសេ្នហាអោយឯងព្រមទទួលយកយើងថេយ៉ុង អាន់ផេណា"ជុងគុកនិយាយរួចក៏ដើរជ្រែងកំប៉ៅចេញមកខាងក្រៅដើររកថេយ៍រវល់តែបន្តិចបាត់ឆឹងមិនដឹងទៅណា សង្ស័យតែគិចពីខ្លួនហើយ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now