💫Episode55 :បង/អូនសុំទោស😭

1.3K 154 33
                                    


#ភាគទី54

នៅសុខៗភ្លើងអគ្គីសនីនៅក្នុងភូមិគ្រិះអាន់ផេណាត្រូវបានកាត់ផ្តាច់ដោយស្នាដៃថេយ៉ុងឯម៉ាយីក៏នាំលោកអាន់ផេណាចេញពីបន្ទប់បាននៅពេលលោក គីម យីដាភ្លេចខ្លួនរត់ចេញមកក្រៅមើលរឿងដាច់ភ្លើង

ឯជីនក៏នាំអ្នកបម្រើចេញអស់ពេលនេះក្នុងភូមិគ្រិះត្រូវបានស្ងាត់ជ្រាបឯពីនាក់ម្តាយកូននោះក៏នាំគ្នារត់ចុះមកមើលលើកលែងតែអ្នកស្រីយូរីនឹងមនុស្សស្រីពីរនាក់នោះនៅដេកលើគ្រែមិនកម្រើក ប៉ុននឹងយើងក៏ដឹងហើយថាពួកគេកើតអី

"មានរឿងអីលោកម្ចាស់"អ្នកស្រីកាងសួរឡើង

"យើងមិនដឹងទេ មែនហើយឡើងទៅមើលប្តីនាងផងវានៅបន្ទប់ទេ"គីម យីដា

ពេលដែរអ្នកាស្រីកាងប្រុងឡើងទៅបន្ទប់វិញស្រាប់តែភ្លើងចេញមកវិញបង្ហាញអោយឡើងថេយ៉ុងដែរឈរសម្លឹងមកមើលពួកគេទាំងក្រសែភ្នែកស្មើរថេរ

"ហ៉ឹសយើងគិតមិនខុស"គីម យីដានិយាយទាំងញញឹមចុងមាត់ចម្អកអោយថេយ៍

"ពួកនាងចេញទៅម្ខាងទៅ"នៅពេលដែរនិយាយនោះថេយ៍ក៏ចូលមកម៉ាត់គាត់មួយដៃចំកណ្តាលថ្កាមធ្វើអោយបែកឈាមមាត់បន្តិចតែដូចជាមិនស្កៀបគេសោះ

"លេងមិនអោយដំណឹងមុនបែបនេះវាមិនល្អទេកូនប្រុស"លោកគីម យីដាសម្លឹងមើលមកថេយ៍ទាំងញញឹម ញញឹមមិនឈប់ដូចជាសប្បាយចិត្តនឹងឃើញថាហ៍បែបនេះ

"ជាមួយមនុស្សដូចជាឯងមិនបានលេងត្រង់ពេកទេ"

"ល្អណាស់យើងរកតែអ្នកក្លាហានបែបនឹងឯង"និយាយចប់ក៏ចូលទៅម៉ាត់ថេយ៍វិញយ៉ាងរហ័សរកតែថេយ៍គេចមិនទាន់

"គ្រាន់បើ"ដោយមិនចង់អោយគេគិតថាខ្លួនយកប្រៀបលើអ្នកដែរមិនចេះទើបលោក យីដាមិនប្រើយុទ្ធសិល្ប៍អីទាំងអស់វាវាយដៃអោយដួលម្ខាងៗដឹងថាអ្នកណាចាញ់អ្នកណាឈ្នះ

"ត្រូវហើយមិនមែនថោកទាបដូចលោកទេ"ថេយ៉ុងនិយាយហើយក៏ចូលទៅវាយគ្នាម្នាក់មួយដៃ វាយកាន់តែយូរថេយ៍កាន់តែមានប្រៀបលោកយីដាត្រូវធ្ងន់ដែរតែដូចធម្មតាទោះបីបែកឈាមរហាចក៏នៅតែមិនមានបញ្ហាអ្វីដល់គត់ដែរ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now