💫Episode10

3.6K 279 13
                                    


#ភាគទី10

ថ្ងៃនេះផ្ទៃមេឃដូចជាស្រស់បំព្រងដល់ហើយរាងតូចទាំងពីបណ្តើរគ្នាចូលសាលាទាំងញញឹមបិទមាត់មិនជិត តែថាថេយ៉ុងដូចជាភ្លេចអីម្យា៉ងហើយ រវល់តែសប្បាយចិត្ត ភ្លេចថាម្សិលមិញមានរឿងអីកើតឡើង

"អេម....ហ្អឹម....ប្រញាប់ទៅណា ថេយ៉ុង អាន់ផេណា"ជុងគុកដែលឈរចាំដំណើរថេយ៉ុងយ៉ាងយូរនោះក៏ស្ទុះមកចាប់ដៃរាងតូចជាប់មិនលែង

"នេះវាស្អីលោកទៀតហើយ រករឿងមិនឈប់សោះធុញមែន"ថេយ៉ុងក្រវេសដៃចេញតែរើយ៉ាងណាក៏មិនរួចដែល

(អាឆែបនេះកម្លាំងខ្លាំងម្លេះ៉ )ថេយ៉ុងជ្រួញចញ្ចើមសម្លឹងមើលមុខជុងគុកទាំងមុខស្មើសម្លឹងចង់មើលហើយធ្លុះដល់គ្រឿងក្នុង

"ម្សិលមិញឯងជេរយើងថ្ងៃនេះយើងមកជម្រះបញ្ជី"ជុងគុកទាញថេយ៉ុងមកអោបជាប់មិនលែងធ្វើអៅយអ្នកដែលនៅក្បែរសម្លឹងមើលមិនដាក់ភ្នែក

ចម្លែកពេកហើយនៅសុខមើលស្អិតរមួតគ្នាដល់ថ្នាក់នេះ ចម្លែកមហាចម្លែកតែម្តង

"ចំណែកឯងទៅថ្នាក់ទៅយើងមានរឿងនិយាយជាមួយគេ"ជុងគុកក៏ដេញជីមីនអោយទៅថ្នាក់ ឯជីមីនក៏ងាកមើលមុខថេយ៉ុងបន្តិចរួចក៏ដើរចេញទៅព្រោះថេយ៉ុងងក់ក្បាលអោយទៅហើយ

"មានរឿងអីនិយាយមក"ថេយ៉ុងលែងរើទុកអោយជុងគុកអោបតាមចិត្ត ព្រោះរើមិនរួច មើលទៅទាល់តែទៅហាត់បន្ថែមហើយ

ឯរាងក្រាសវិញអោបគេមិនលែងមធ្យមទេងំនឹងនៅឆ្លៀតអោនទៅស្រូបក្លិនខ្លួនថេយ៉ុងដែលភាយចេញមកយ៉ាងឈ្លក់វង្វេង (ល្បងឯងលង់កូនគេមែន)

"នែលោកល្មមបានហើយលែងទៅ មានរឿងអីក៏និយាយមក"ដោយមិនឮជុងគុកតបថេយ៉ុងក៏តម្លើងសម្លេងអោយនាយលែងខ្លួន

"ធ្វើអ្នកបម្រើយើងទៅ"នៅសុខក៏និយាយឡើងឯដៃវិញមិនខ្ចីលែងសោះតែម្តង

"ឆ្កួតទេហី រឿងអីដែលខ្ញុំត្រូវធ្វើអ្នកបម្រើរបស់លោក"ថេយ៉ុងកំហកឡើងហើយប្រឹងរើឡើងក្រហមមុខដោយរើមិនរួចរាងតូចក៏អុកជុងគុកមួយកែងចំពោះធ្វើអោយនាយកម្លោះប្រញាប់លែងយ៉ាងលឿន

"មកពីឯងជេរយើងចឹងហើយត្រូវបម្រើយើង"ជុងគុកយកដៃអង្អែលពោះព្រោះចុកបន្តិចដែលដៃថេយ៉ុងធ្ងន់ណាស់

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now