💫Episode25

3.1K 262 21
                                    


#ភាគទី25(យើងស្រឡាញ់ឯងថេយ៍❤️)

#បីថ្ងៃក្រោយមក(កាត់តិចហើយកុំអោយតាប៉ែ😫)

បីថ្ងៃមកនេះជីមីនមិនទាន់ដឹងខ្លួនទេនៅគេងលើគ្រែទទួលការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យនឹងថេយ៉ុងនៅមានលោកគ្រូទៀតចេញចូលៗមន្ទីរពេទ្យដូច សណ្ឋាគារហើយ

យ៉ុនហ្គីនៅមើលថែជីមីនចង់ច្រើនជាងថេយ៍ទៀតដោយសារតែគេរវល់ចាត់ចែងបង្រៀនមិត្តរួមថ្នាក់នៅមិនដល់ពីរសប្តាហ៍ដល់ថ្ងៃប្រកួតហើយ

ចំណែករឿងអ្នកធ្វើបាបជីមីនថេយ៉ុងក៏ដឹងដូចគ្នាតែគេមិនទាន់ចាត់ការទេទុកអោយពួកវាសប្បាយចិត្តសិនចុះ រឿងនេះគេនឹងអោយជីមីនអ្នកចាត់ការ

លោកគ្រូនៅមើលថែជីមីនសូម្បីតែសាលាក៏មិនខ្ចីទៅអើតដែលយាយទៅរវល់តែរឿងជីមីនសឹងតែរើយកខោអាវមកដេកមន្ទីរពេទ្យទៅហើយ

"ឯងគេងយូរម្លេះយើងនឹកឯង គេងយូរយ៉ាងនឹងតិចយើងឈប់ស្រឡាញ់ ឯងចង់ធ្វើបាបយើងមែនទេបីថ្ងៃនេះយើងសឹងតែក្លាយជាឪពុកឯងទៅហើយ"យ៉ុនហ្គីក្រោយជូតខ្លួនអោយជីមីនរួចក៏តាំងមកអង្គុយនិយាយម្នាក់ឯងគេតែងតែធ្វើបែបនេះរាល់ថ្ងៃ
ដើម្បីអោយជីមីនឆាប់ដឹងខ្លួន

ថេយ៉ុងបានប្រាប់រឿងដែលជីមីនត្រូវគេធ្វើបាបនឹងដល់មីងគេហើយតែគេហាមមិនអោយមីងជីមីនមកមើលជីមីនទេខ្លាចជំងឺគាត់រើឡើងដើយសារឃើញសភាពក្មួយទើបហាមទុកឯគាត់ក៏មិនបានមកមើលជីមីនទេដោយសារតែទុកចិត្តថេយ៉ុងណាមួយថេយ៍ប្រាប់ថាជីមីនមិនបានធ្ងន់ធ្ងរប៉ុន្មានទេគ្រាន់តែត្រូវការសម្រាកនៅមន្ទីរពេទ្យប៉ុននឹងឯង

__________

ងាកមកមើលថេយ៉ុងវិញពេលនេះកំពុងធ្វើជាគ្រូបង្វឹកយ៉ាងសកម្មទឹកមុខមាំមិនប្តូរព្រោះកូនសិស្សលេងមិនត្រូវចិត្ត

"បានហើយសម្រាកទៅចាំស្អែកចាំហាត់ទៀតមើលទៅពួកឯងគ្មានកម្លាំងហាត់ទេ"ថេយ៉ុងផ្លុំកញ្ចែអោយកូនក្រុមឈប់ហាត់មើលទៅម្នាក់លើកដៃលើជើងមិនចង់រួចមិនដឹងជាមានរឿងអី

"ថ្ងៃនេះកើតអីមិចបានហាត់របៀបនេះធ្វើចឹងមិចនឹងឈ្នះគេទៅ"ថេយ៉ុងស្តីអោយពួកគេពេលនោះក៏មានប្រុសម្នាក់និយាយឡើង

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now