💫Episode70: ជីមីនហា10ឆ្នាំមានប៉ុន្មានដងទៅ......

1.5K 153 28
                                    


#ភាគទី70

បន្ទាប់ពីសន្លប់ម្តងទៀតមួយម៉ោងក្រោយជីមីនក៏ដឹងខ្លួនវិញ ថេយ៍ដឹងថាជីមីនទទួលយកមិនទាន់បានគេក៏អោយលោកវីលៀមហ្វីនចេញទៅសិនទុកអោយគេជាអ្នកនិយាយបញ្ចុះបញ្ចូលគេ ណាមួយគេមានការចាំបាច់ត្រូវនាំជីមីនទៅកូរ៉េវិញ

"លោកប៉ាចេញសិនទៅបានទេចាំខ្ញុំជាអ្នកពន្យាល់គេ"ថេយ៍

"បានៗប៉ាចេញទៅសិន"ឮចឹងគាត់ក៏ចេញទៅយ៉ាងលឿនទាន់ចិត្តណាមួយគាត់គ្មានមុខនៅទីនេះទេ

"ជីមីនឯងចង់ញ៉ាំអីទេ"

"អត់ទេថេយ៍យើងចង់ចេញពីទីនេះមិនចង់នៅទេ"ជីមីនក្រវីក្បាលឡើងហើយចាប់ដៃថេយ៍ជាប់បង្ហាញពីអារម្មណ៍ដែរមិនចង់នៅក្បែរអ្នកដែលមាននាមជាឪពុក

"ហេតុអីទៅឬក៏ព្រោះតែលោកប៉ាឯង ជីមីនហា៎ជីវិតមនុស្ស10ឆ្នាំមានប៉ុន្មានដងទៅ ទាន់មានឱកាសឯងគួរតែក្តោបយកឱកាសមួយនេះ យើងដឹងថាឯងទទួលយកមិនបានដែរគាត់ទៅចោលឯង តែឯងគួរតែដឹងថាគាត់ក៏មិនចង់ដែរ គាត់គ្មានបំណងទេ គាត់ចំណាស់នេះទៅហើយព្យាយាមរស់នៅម្នាក់ឯងតាមរកកូន ឯងគិតថាគាត់មានក្តីសុខណាស់មែនទេ"ថេយ៍និយាយលួងលោមទៅជីមីនមួយៗព្យាយាមអោយជីមីនដឹងពីទឹកចិត្តឪពុក

"ថេយ៍តើយើងគួរតែទទួលយកមែនទេ"ជីមីនសួរទាំងរលីងរលោងមើលទៅមិត្តល្អរបស់គេ

"រឿងនេះឯងជាអ្នកសម្រេចយើងមិចនឹងអាចបញ្ជាឯងបានទៅល្ងង់មែន"ថេយ៍យកដៃរុញក្បាលជីមីនបន្តិច

"និយាយបែបនេះឬក៏ឯងមិនចង់ជួបប៉ាឯងទេ"ថេយ៍សួរឡើង

"គ្មានទេយើងគិតថាគាត់ស្លាប់ហើយក៏គ្មានគំនិតចង់ជួបគាត់ដែរ"ជីមីន

"ចឹងក៏ចាត់ទុកថារួចគ្នាទៅ ព្រោះឯងក៏ជិតស្លាប់ពីរដងដដែរឯងគួរតែដល់ពេលមានប៉ាហៅនឹងគេហើយ"ថេយ៍និយាយលេងបន្លំមែនធ្វើអោយជីមីនគិតបន្តទៀត

ក្រាក!

"សុំទោសប៉ាមិនចង់ចូលមកកាត់ចង្វាក់ទេ តែបើកូនមិនចង់បានប៉ាក៏មិនអីដែរកុំដាក់សម្ពាធខ្លួនឯងអី ប៉ាមិនចង់អោយឯងពិបាកទេកូនប្រុស"

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now