💫Episode66: មួយជីវិតនាងមានតែពាក្យច្រណែនឫស្យា....

1.4K 160 17
                                    


#ភាគទី66

ដោយសារតែខឹងនឹងថេយ៍ទើបជុងគុកមិនមកអើតមើលថេយ៍នៅថ្នាក់បន្តិចសោះគឺសង្ងំនៅតែក្នុងថ្នាក់រហូតដល់ពេលចេញទៅផ្ទះតែម្តង(ងរបានយូរប្រូ🙂)

ឯថេយ៉ុងវិញក៏មិនបានទៅរកនាយដូចគ្នាដោយសារតែរវល់ទៅរកជីមីនដោយសារបាត់មិនឃើញមកពេលនេះកំពុងនៅតាមផ្លូវពេលត្រឡប់មកពីផ្ទះជីមីនវិញទាំងស្រងូតស្រងាត់ដោយសារទៅដល់ផ្ទះនោះបិទទ្វាចាក់សោរហើយ

"ជីមីនឯងទៅណាមិចបានមិនប្រាប់យើង លែងទុកយើងជាមិត្តហើយ មែនហើយទៅផ្ទះលោកគ្រូ តែយើងមិនស្គាល់ផ្លូវទេ ត្រូវអោយជុងគុកនាំទៅ"ថេយ៉ុងនិយាយហើយក៏បង្កើនល្បឿនទៅសាលាវិញ

មកដល់ក៏ចូលទៅថ្នាក់រៀនរាងក្រាស់ហើយអូសដៃចេញមករិញចូលឡានទងប្រញាប់ ជុងគុកខឹងក៏ទុកមួយដុំសិនដែរដោយសារមើលទៅថេយ៍ដូចជាប្រញាប់ខ្លាំងណាស់

"ទៅណា"រាងក្រាស់និយាយកំបុតៗឡើងទាំងមុខមិនរីក

"បងជួយប្រាប់ផ្លូវទៅផ្ទះលោកគ្រូបន្តិច"ថេយ៍ជិះប្ថែលល្បឿនឡើង

"រកផ្ទះលោកពូធ្វើអី"

"បាត់ជីមីនហើយអូនរកគេមិនឃើញទេអូនបារម្ភណាស់"ឮដូចនេះជុងគុកក៏ឈប់សួរហើយប្រាប់ផ្លូវនាំអ្នកទាំងពីរមកដល់យ៉ាងរហ័ស

"មករកអ្នកណាដែរ"អ្នកយាយនៅខាងក្រៅសួរឡើង

"យើងមករកលោកពូ"ក្រោយឃើញជុងគុកចុះមកពួកគេក៏បើកផ្លូវអោយចូល

ចូលមកដល់ក៏ឃើញយ៉ុនហ្គីកំពុងអង្គុយជូតកាំភ្លើងជូតកាំបិតទាំងមុខស្លេកស្លាំងមើលទៅខ្សោះៗដូចជាខានញ៉ាំបាយប៉ុន្មានថ្ងៃចឹង

នៅម្នាក់ឯងសូម្បីតែជំនិតក៏មិនហ៑ានចូលក្បែរដែរខ្កាចគេកំរោលចូលនិយាយមិនស្តាប់គ្នា

"ជំរាបសួរលោកពូ"ជុងគុកចូលមកដោយអោយថេយ៍ដើរពីក្រោយ

"លោកគ្រូឃើញជីមីនទេ ខ្ញុំតាមរកគេមិនឃើញទេ"ថេយ៉ុងចូលមកដល់មិនទាន់ក្តៅជើងផងក៏សួរឡើងធ្វើអោយអ្នកដែរត្រូវគេសួរនោះងើបមុខមើលទាំងក្រេមក្រំ

"ជីមីនហេស គេមិនបានទៅណាទេ គេនៅទីនេះ"និយាយទាំងយកដៃចង្អុលទៅបេះដូចខ្លួនឯងហើយញញឹមតិចៗដៃម្ខាងទៀតលើកយករូបថតរាងតូចជីមីនមកថើប

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now