💫Episode17

3.3K 274 9
                                    


#ភាគទី17

"បាន ពួកឯងអែបទៅម្ខាងទៅ"គ្រាន់តែឮបញ្ជាភ្លាមម្នាក់ៗក៏ថយទៅម្ខាងទុកអោយថេយ៉ុងដើរចូលទៅមើលមុខអ្នកដែលគម្រាមចង់សម្លាប់ខ្លួន

"ហីយ៉ាលោកមើលទៅសង្ហាណាស់នាក៎ មុខចឹងមិនសមងាប់ទាំងក្មេងសោះ ត្រូវការខ្ញុំជួយទេ"សំណួរនេះនិយាយទាំងញញឹមលើកដៃទៅបង្វែរអ្នកជាប់ចំណងរើមិនរួចនោះ

"ចង់សម្លាប់ក៏សម្លាប់មក កុំនិយាយច្រើន"នាយម្នាក់នោះសម្លឹងមើលមុខថេយ៍បែបសើចចំអកប្រហែលគិតថាថេយ៍មិនហ៑ានធ្វើហើយមើលទៅ

"Awwថាទុកអោយរស់យូរតិចតែបែរជាចង់ងាប់លឿនទៅវិញ ជូនតាមបំណងចុះចឹង នែនាយម្នាក់នោះទៅយករបស់អោយខ្ញុំបន្តិច"ថេយ៍ចង្អុលហៅម៉ាយ៍ដែលឈរក្បែរជុងគុកអោយទៅយករបស់អោយខ្លួន

"ខ្ញុំហេស"ម៉ាយ៍លើដៃចង្អុលខ្លួនឯងសួរទាំងឆ្ងល់ក្មេងនេះហ៑ានពេកហើយនេះដៃស្តាំម៉ាហ្វៀណាលេងប្រើចឹងម៉ង(កុំភ័យបងតិចទៀតបងបានគេប្រើអស់សាច់ហើយ🙂)

"លោកនឹងគិតថាខ្ញុំហៅអ្នកណាមកនេះមក"ថេយ៍បកដៃហៅម៉ាយ៍អោយទៅជិតរួចអោនមុខខ្សឹបអីមិនដឹង អ្នកត្រូវគេខ្សិបវិញទឹកមុខឡើងភ្ញាក់ផ្អើល

"បាទ"

"ប្រើគេអោយទៅយកអី"ជុងគុក

"ចាំមើលទៅ ភ្លេចប្រាប់ខ្ចីកូនចៅលោកសិនណា"ថេយ៍ដើរចូលមកអង្គុយក្បែរជុងគុកទាញទឹកយកមកផឹក

"យកទៅតែថាថ្ងៃឯងមិនទៅផ្ទះទេ"ជុងគុក

"ទៅតែឥឡីវចង់លេងហ្គេមសិន"ថេយ៍ញញឹមចុងមាត់ហើយក៏ដើរទៅក្បែរអ្នកទោសសម្លឹងមើលមុខបន្តិចម៉ាយ៍ក៏យករបស់មកដល់ល្មម

មានទាំងពីកាំបិត កាំភ្លើង ទឹកអាស៊ីត អំបិលក្រូចឆ្មា
ដូចយកមកធ្វើម្ហីបចឹងសុទ្ធតែគ្រឿងទេ(ខ្ចិលរៀបរាប់ណាស់😁)

"ចាប់ផ្តើមបានហើយន៎ រាប់Count downការស្លាប់របស់ខ្លួនឯងផងណា ត្រូវការរើសទេតែថាមិនបាច់រើសទេឯងចូលចិត្តប្រើកាំបិតត្រូវអត់ចឹងយកកាំបិតចុះ"ថេយ៍ញញឹមកាន់កាំបិតដើរចូលទៅក្បែរនាយនោះអូសសន្សឹមៗកាន់មុខនាយពីថ្ងាស់បន្តរហូតដល់ថ្ពាល់អូសដល់កំពង់ក

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now