💫Episode11 (ស្នាមថើបដំបូង)

3.8K 265 7
                                    


#ភាគទី11

រឿងល្អៗកើតឡើងក៏មិនប្រាកដថាគ្មានរឿងអាក្រក់កើតឡើងឯណា

ថ្ងៃនេះមានអ្នកប្តូរចូលសាលានេះចំនួន3នាក់ដែលមកពីកន្លែងសកលវិទ្យាល័យផ្សេងៗគ្នាក្នុងនោះក៏មានតួឯកស្រីដែលថេយ៉ុងដាក់ជាគូរជាមួយជុងគុកផ្ទេរចូលមកដែល

ជុងគុកដែលកំពុងពិនិត្យមើលបញ្ជីវិន័យដែលគ្រូបន្ទុកថ្នាក់យកមកអោយនាយមើលជារៀងរាល់ខែដើម្បីដាក់ទោសសិស្សដែលល្មើសវិន័យសាលាមិនគោរពច្បាប់

មើលសុខៗស្រាប់តែរាងក្រាសបង្ហាញស្នាមញញឹមលើផ្ទៃមុខតែមិនមែនជាស្នាមញញឹមធម្មតាទេ គ្រាន់តែឃើញក៏ដឹងថាមើលចំមនុស្សដែលកំពុងចង់ជួបដែល

"តែបុិននឹងគិចទៅណាក៏មិនរួចដែល"ជុងគុកអង្គុយសរសេរអីមិនដឹងចូលក្រដាសរបស់សិស្សម្នាក់សរសេរបន្តើរសើចបន្តើរដូចជាសប្បាយចិត្តដល់ហើយ

"ជុងគុកលោកនាយកចង់ជួប"ដេយ៉ុងដើរចូលមកបករាប់នាយកម្លោះដដែលអង្គុយសើចនោះទាំងឆ្ងល់នេះកើតអីមិចបានអង្គុយសើចចឹង តិចមិនស្រួលទៅ

"ជុងគុកឯងកើតអី មានយើងនិយាយទេ"ដេយ៉ុងតម្លើងសម្លេងបន្តិច

"អើ...ឮយើងទៅឥឡូវហើយតែថាថ្ងៃនេះមានអ្នកមកដាក់ពាក្យទេ"ជុងគុក

"មានច្រើនណាស់កំពុងតែឈរតម្រង់ជួរចុះឈ្មោះ ច្រើនយ៉ាងនឹងឯប្រុងចូលក្រុមណាទៅ"ដេយ៉ុង

"ប្រហែលជាមិនចូលទេខ្ចិលណាស់ ចង់នៅស្ងៀមៗមើលគេលេងវិញ"ជុងគុកតបហីៗរួចក៏ដកខ្លួនដើរចេញទៅរកលោកនាយក

#ក្រាក!?

"សូមអនុញ្ញាតិ"ជុងគុកដើរចូលក្នុងទីចាត់ការទាំងមានសុជីវធម៌(គេសិស្សគម្រូ🥲)

"ហាជុងគុកមកដល់ហើយ មកនេះមកគ្រូណែនាំបន្តិច"លោកនាយក

"នេះជាសិស្សដែលទើបនឹងប្តូរមកថ្មី ឯងជួយនាំទៅថ្នាក់Aផងហើយកុំភ្លេចរឿងដែលលោកគ្រូអោយធ្វើ"លោកនាយកណែនាំសិស្សថ្មីអោយរាងក្រាស់តែជុងគុកធ្វើមិនដឹងដូចជាមិនចាប់អារម្មណ៍

"បាទលោកគ្រូ ពួកនាងមកតាមខ្ញុំ"ដោយខ្ចិលប្រកែកនាយក៏យល់ព្រមរាល់ដងមិនមែនជាការងារនាយទេតែថ្ងៃនេះបែរជាអោយខ្លួនមកធ្វើទៅវិញជុងគុកនិយាយតែប៉ុននឹងក៏បោះជំហាននាំទៅថ្នាក់កាត់ក្រសែភ្នែកសិស្សជាច្រើន

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now