ភាគទី:1

1K 45 0
                                    


"ម៉ាក់ចាត់ទុកថាខ្ញុំសុំទៅណាម៉ាក់ ខ្ញុំពិតជាចង់បានគេពិតមែន សុំអង្វរណាអ្នកម៉ាក់" ជុងហ្គុក និយាយទាំងអង្គុយអង្រួនដៃអ្នកម្តាយពីរបីថ្ងៃជាប់គ្នាមិនគិតទៅធ្វើការ មិនខ្វល់ថាក្រុមហ៊ុនត្រូវក្ស័យធននោះទេ

ចន ជុងហ្គុក មែនហើយគេឈ្មោះថា ចន ជុងហ្គុកជាកូនពៅក្នុងគ្រួសារត្រកូលចន គ្រួសារដែលមានលំដាប់ពិភពលោកទៅហើយ ឆ្នាំនេះគេមានអាយុ25ឆ្នាំ នៅកម្លោះនៅឡើយទេ ទាស់ត្រង់ថាព្រានបន្តិច។ គេរៀនចប់មកពីអង់គ្លេស គេគ្រប់គ្រងក្រុមហ៊ុនបន្ទាប់ពីប៉ារបស់គេតាំងពីអាយុ23ឆ្នាំមកម្លេះ តាមពិតទៅគេក៏មិនចង់គ្រប់គ្រងក្រុមហ៊ុនអីនោះទេ ប៉ុន្តែដោយសារបងរបស់គេមិនអាចគ្រប់គ្រងក្រុមហ៊ុនដែលប៉ាគេមាននោះអស់នោះទេ ចឹងមានកូនតែពីរគ្រាប់ឲ្យទៅរកអ្នកណាបើមិនទៅរកគេ មែនអត់បងប្អូន?

"អឺ ម៉ាក់ដឹងហើយថាឯងចង់បានគេ តែឯងចាំបន្តិចសិនទៅមើល នេះគេមិនទាន់មកពីប្រទេសក្រៅវិញទេ ឯងចង់ឲ្យម៉ាក់ទៅដណ្តឹងអ្នកបម្រីក្នុងផ្ទះនោះឲ្យឯងហេស៎?" អ្នកស្រីចន មានប្រសាសន៍ហើយងាកទៅសម្លក់កូនប្រុសសំណព្វចិត្តរបស់គាត់ មួយថ្ងៃៗគិតតែពីរំអុកមិនលោះថ្ងៃឡើយ គ្រាន់តែអង្គុយចាំស្តាប់គេរំអុកគាត់នេះណា គាត់ឈឺក្បាលចង់ស្លាប់ទៅហើយ នេះឲ្យទៅដណ្តឹងយ៉ាងមិចបើគេមិនទាន់មកពីស្រុកក្រៅវិញផង ឲ្យទៅដណ្តឹងយ៉ាងមិចឥឡូវនេះ?

"ចុះគេមកថ្ងៃណាទៅម៉ាក់ ខ្ញុំចង់បានគេចង់ដាច់ខ្យល់ស្លាប់ទៅហើយម៉ាក់" ជុកហ្គុក

"ម៉ាក់នៅមិនទាន់ដឹងនៅឡើយទេ ចាំថ្ងៃនេះម៉ាក់ទៅសួរសុខទុក្ខលោកគីមហើយអ្មកបង ចាំម៉ាក់សួរពីគេឲ្យឯងកុំទាន់ហន់ពេក គង់តែបានគេទេចាំបន្តិចសិនទៅកូន" អ្នកស្រីចន

"ម៉ាក់ឆាប់បន្តិចទៅណាខ្លាចគេដណ្តើមបាត់ទៅ ខ្ញុំនិងលែងមានជីវិតរស់ទៀតហើយ" ជុងហ្គុក
(ពិនម៉េសប្រូ សុទ្ធតែគ្មានជីវិតរស់នៅ😂)

"អឺ ឯងព្រឹកហើយមិនគិតទៅធ្វើការធ្វើអីទេហេស៎?" អ្នកស្រីចន

Part Of My Life Onde histórias criam vida. Descubra agora