ភាគទី:14

128 9 0
                                    


*Skip

បន្ទាប់ពីត្រឡប់មកពីផ្ទះរបស់ថេយ៉ុងវិញ ជីស៊ុងគេបានឡើងទៅខាងលើសង្ងំក្នុងបន្ទប់មិនព្រមចេញទៅណានោះទេ នៅតែក្នុងបន្ទប់មិនដឹងធ្វើអីមានតែគេងនឹងឯង បន្ទាប់ពី2ម៉ោងក្រោយមកគេក៏ភ្ញាក់ពីគេង ស្រាប់តែទូរស័ព្ទរបស់គេរោទ៍ឡើងមកបង្ហាញឲ្យឃើញឈ្មោះ"Mom❤️" នៅលើអេក្រង់ទូរស័ព្ទ គេក៏បើកភ្នែកធំៗលើកទូរស័ព្ទមកមើល

"ព្រះ 23 Missed call ហេតុអីក៏ខ្ញុំមិនដឹង" ជីស៊ុង សម្លឹងមើលទូរស័ព្ទដែលកំពុងរោទ៍នោះ នៅអេះអុញមិនហ៊ានលើកខ្លាចម៉ាក់របស់គេស្តីអោយ ព្រោះសន្យាថាបន្ទាប់ពីគេមកដល់កូរ៉េគេនឹងឧស្សាហ៍Callទៅរកតែនេះតាំងពីមកដល់ នាយតូចនេះមិនដែលCallទៅរកគាត់សោះ ឥឡូវយ៉ាងមិចលើករឺមិនលើក រួចគេក៏សម្រេចចិត្តថាលើក

"ហាឡូ ម៉ាក់" ជីស៊ុង

(កុំមក "ហាឡូម៉ាក់"ជាមួយយើង ហាន ជីស៊ុង ខំបង្កើតឯងចេញពីក្នុងពោះមកមិនមែនឲ្យឯងធ្វើប្រងើយយើងដាក់ទេ គ្រាន់តែលើកទូរស័ព្ទនឹងវាពិបាកណាស់ទៅរឺ នេះម៉ាក់នឹងប៉ាជិតទៅវិញហើយឯងគ្មានគិតចង់Callមកលេងប៉ាម៉ាក់ទេរឺ)

"Okay ម៉ាក់ស្ងប់អារម្មណ៍សិន ខ្ញុំមានហេតុផលប៉ុន្តែខ្ញុំអត់ទាន់អាចប្រាប់ម៉ាក់បានទេ ជឿខ្ញុំំណាម៉ាក់!!! ខ្ញុំពិតជាចង់Callទៅម៉ាក់ណាស់ប៉ុន្តែខ្ញុំរវល់យកតែមែនទែនម៉ាក់ ទើបមិនបានCallទៅម៉ាក់ ឲ្យខ្ញុំសុំទោស ខ្ញុំស្រឡាញ់ម៉ាក់ណា" ជីស៊ុង

(Okay ចាំពាក្យនេះទុកហើយកុំភ្លេចប្រាប់ម៉ាក់ឲ្យសោះលឺទេ ម៉ាក់អត់ចង់ឲ្យឯងលាក់អាថ៌កំបាំងជាមួយម៉ាក់ទេ ប៉ុន្តែប្រសិនបើឯងមានមិត្តប្រុស...)

"ហូយ៎ ម៉ាក់ខ្ញុំអត់ទាន់មានមិត្តប្រុសស្អីទេ នេះម៉ាក់កំពុងតែបង្កើតសាច់រឿងទៀតហើយណា ខ្ញុំអត់មានមែន" ជីស៊ុង

(តែក្មួយថេយ៏Callមកប្រាប់ម៉ាក់ថាឯងមានមិត្តប្រុស តើពិតទេហាន់-អា ប្រាប់ម៉ាក់មក)

"នេះម៉ាក់ជឿអាថេយ៏ដែរហេស៎ គេចេះតែនិយាយទេម៉ាក់ កុំទៅជឿអី" ជីស៊ុង

(ម៉ាក់ធ្វើមិចនឹងដឹងទៅរឺមួយឯងមានសង្សាហើយប៉ុន្តែឯងលាក់មិនចង់ប្រាប់ម៉ាក់ ឯងចង់Supriseម៉ាក់នឹងប៉ាពេលត្រឡប់ទៅវិញរឺ)

Part Of My Life Where stories live. Discover now