ភាគទី:12

123 12 1
                                    


*Skip

រសៀលបន្តិចជុងហ្គុកនឹងថេយ៉ុងក៏បានមកដល់ផ្ទះរបស់លោកគីមដើម្បីមកនិយាយពីរឿងព្រឹកមិញដែរជុងហ្គុកពឹងឲ្យថេយ៉ុងជួយនិយាយឲ្យជីស៊ុងនេះគេចិត្តទុនបន្តិចទៅ

"អ៊ុំ នេះគ្មានអ្នកណានៅផ្ទះទេរឺ ស្ងាត់យ៉ាងនេះ" ថេយ៉ុង ចូលមកដល់ក្នុងផ្ទះក៏ដើរសម្តៅទៅផ្ទះបាយតែក៏ឃើញគ្មានអាណាក្រៅពីអ៊ុំមេផ្ទះ ចុះអ្នកឯទៀតទៅណាអស់ទៅ គេខំមកលេងណា

"អ៎រ អ្នកប្រុសទេហេស៎ ចា៎សអ្នកស្រីគាត់មានការនៅខាងក្រៅទៅប្រហែលជាង2ម៉ោងហើយ អ្នកប្រុសជីស៊ុងវិញគាត់នៅក្នុងបន្ទប់" អ៊ុំ

"គាត់មិនទៅធ្វើការទេរឺថ្ងៃនេះ" ថេយ៉ុង បន្ទាប់ពីដឹងចម្លើយហើយក៏ចាប់ផ្តើមសួរបន្តទៀតរួចគេក៏ដើរទៅទាញទូរទឹកកកដើម្បីចាក់ទឹកយកមកផឹក

"អ្នកប្រុសជីស៊ុងមិនទៅធ្វើការជិត1អាទិត្យហើយ អ្នកប្រុស" អ៊ុំមេផ្ទះ

"*ខិខិ* ស្អីគេអ៊ុំ1អាទិត្យ? គាត់កើតអីមែនទេអ៊ុំ" ថេយ៉ុង គ្រាន់តែលឺឈប់មួយអាទិត្យគេនេះចង់ឈ្លក់ទឹកស្លាប់

"អ៊ុំលឺថាឈឺតែមិនដឹងឈឺអី អ្នកប្រុសឡើងទៅសួរគាត់ដោយខ្លួនឯងទៅ បើដឹងប្រាប់អ៊ុំផង" អ៊ុំ

"បាទ"ថេយ៉ុង គេញញឹមដាក់អ៊ុំមេផ្ទះរួចក៏អង្គុយចាំជុងហ្គុកចូលមកខាងក្នុងធ្វើស្អីក៏យូរម្ល៉េះ គ្រាន់តែកាន់អីវ៉ាន់តែប៉ុន្មានសោះនឹង មួយសន្ទុះក្រោយមកជុងហ្គុកគេក៏កាន់អីវ៉ាន់ចូលមកក្នុងផ្ទះ នឹងដើរមករកថេយ៉ុងដែរកំពុងអង្គុយចាំនាយនៅតុបាយនោះ

"បងធ្វើអីយូរម្ល៉េះ" ថេយ៉ុង

"បងនិយាយទូរស័ព្ទជាមួយអាលីណូ វាCallsមកច្រើនដងពេក លើកវាហ្មងទៅ" ជុងហ្គុក

"បងចង់ចាំនៅទីនេះរឺក៏ឡើងទៅជាមួយខ្ញុំ" ថេយ៉ុង

"បងចាំនៅទីនេះ អូនឡើងទៅចុះ" ជុងហ្គុក

"អញ្ចឹងក៏បាន ខ្ញុំឡើងទៅហើយ" ថេយ៉ុង បន្ទាប់ពីនិយាយគ្នារួចថេយ៉ុងក៏ឡើងទៅបន្ទប់របស់ជីស៊ុងដើម្បីទៅសួរសុខទុក្ខបងរបស់ខ្លួន ឯជុហ្គុកវិញគេអង្គុយចាំថេយ៉ុងនៅតុបាយ អ៊ុំមេផ្ទះចេញមកពីផ្ទះបាយមកក៏ឃើញជុងហ្គុកអង្គុយនៅតុបាយក៏សួរ

Part Of My Life Where stories live. Discover now