ភាគទី:19 🔞

168 9 2
                                    


A/N: រឿងនេះអ្នកសរសេរអាចនិងបន្តសរសេរបើមានអ្នកអាននិងតាមដាន តែបើអត់ទេអ្នកសរសេរសុំDropរឿងនេះចោលហើយណា។ Anywayកុំភ្លេចខមិនលេងជាមួយអ្នកសរសេរផងនិងកុំភ្លេចVoteផងណា😉 Enjoy reading!

*Skip

ថេយ៉ុងចេញពីបន្ទប់ទឹកនៅសល់ត្រឹមកន្សែងពោះគោជាប់ចង្កេះ និងកន្សែងតូចមួយនៅលើក្បាល ដើរចេញមកខាងក្រៅបំណងថានិងរកស្លៀកសម្លៀកបំពាក់គេងយប់ ស្រាប់តែនឹកឃើញថាខ្លួនដើរទិញអីវ៉ាន់ពេញមួយថ្ងៃបែរជាភ្លេចថង់អីវ៉ាន់នៅបន្ទប់ទទួលភ្ញៀវទៅវិញ រួចគេក៏ប្រញាប់ដើរត្រុកៗចុះទៅខាងក្រោមទាំងគ្មានសម្លៀកបំពាក់មានតែកន្សែងមួយជាប់ខ្លួន។
(មិនបាច់ភ័យខ្លាចគេឃើញហេ៎ យប់ព្រលប់គេដេកអស់ហៃ😂)

គេប្រើពេលមិនដល់ពីរនាទីផងក៏មកដល់បន្ទប់ទទួលភ្ញៀវចៃដន្យអីឃើញជុងហ្គុកកំពុងឈ្ងោគចុចកុំព្យូទ័រនៅទីនោះដែរ មិនដឹងថាខ្លួនចូលមកដល់ទីនេះដូចគ្នា ថេយ៉ុងគេបានដើរទៅឈរនៅមុខជុងហ្គុករួចនិយាយ...

"បង នៅមិនទាន់គេងទេហ៎រ" ថេយ៉ុង

"បងនៅបង្ហើយការងារបន្តិចសិន ចាំបងឡើងទៅតាមក្រោយណា៎" ជុងហ្គុក ឆ្លើយតែមាត់ប៉ុន្តែនាយមិនបានសម្លឹងមើលថេយ៉ុងនោះទេ ភ្នែកកំពុងតែដក់ជាប់ជាមួយកំព្យូទ័រព្រោះការងារកំពុងតែមមារញឹកជាទម្ងន់

"មិនអីទេខ្ញុំចាំបាន" ថេយ៉ុង គេឃើញប្តីធ្វើការហត់អញ្ចឹងក៏មកអង្គុយកំដរប្តីធ្វើការ គិតទៅគេជួយអីមិនបានមានតែអង្គុយមើលនិងឯង

"នេះ..ថេយ៏ មិចមិនពាក់អាវ" ជុងហ្គុក គេបម្រុងនិងដេញឲ្យថេយ៉ុងឡើងទៅចាំគេនៅខាងលើស្រាប់តែនាយត្រូវបើកភ្នែកធំៗបែរមកឃើញនាយតូចមានតែកន្សែងពោះគោមួយជាប់ចង្កេះ សាច់សខ្ចីបង្ហាញឲ្យនាយឃើញបណ្តាលឲ្យចិត្តពុះកញ្ច្រោល បេះដូងលោតញាប់ ប្អូនតូចនៅមិនស្ងៀមចេះតែចង់ងើប

"ខ្ញុំថាមកយកអាវទេតើ តែឃើញបងអង្គុយធ្វើការម្នាក់ឯងខ្ញុំអង្គុយកំដរបងចុះ" ថេយ៉ុង ញញឹមទៅកាន់ជុងហ្គុក

"ថេយ៏លេងបងដល់ហើយ" ជុងហ្គុក ភ្នែកសម្លឹងមើលអ្នកនៅជិតខ្លួនពីលើចុះក្រោមរួចលេបទឹកមាត់ក្អឹកៗ កុំព្យូទ័រកំពុងចុចអម្បិញមិញត្រូវនាយក្រវាត់ចោលទៅណាហើយក៏មិនដឹង

Part Of My Life Where stories live. Discover now