ភាគទី:23

102 10 0
                                    


A/N: Don't forget to vote 😘❤️
Enjoy reading!

"ថេយ៉ុង ឯងសម្រាកសិនទៅ" ខាយ៏ ទម្លាក់កាំម៉េរ៉ាចុះរួចប្រាប់ថេយ៉ុងឲ្យទៅប្តូរសម្លៀកបំពាក់ ព្រោះវាចូលក្បាលល្ងាចទៅហើយ ខាយ៏ក៏បានប្រាប់គ្នីគ្នាដែរនៅក្នុងស្ទូចឌីយ៉ូឲ្យទៅផ្ទះដូចគ្នា

"អូខេ" ថេយ៉ុង ដកដង្ហើមមួយធំមួយខ្សាក រួចដើរមកមើលសមិទ្ធផលដែរគេកំពុងតែសាងឡើង

"របួសឯងយ៉ាងមិចហើយ" ថេយ៉ុង សួរព្រោះឃើញមាត់មានស្នាមជាំ ហើយទៅធ្វើស្អីមកបានជាមានរបួសបែបនេះ

"មិនអីទេ ពីរ-បីថ្ងៃទៀតបាត់ហើយ" ខាយ៏

"អឹម..." ថេយ៉ុង

"ចេញពីថតចង់ទៅណាបន្ត" ខាយ៏

"គឺទៅផ្ទះ" ថេយ៉ុង

"អ្ហឹម៎" ខាយ៏

"មានអីមែនទេ" ថេយ៉ុង

"ទេ" ខាយ៏

"ទៅញ៉ាំបាយផ្ទះយើងមួយពេលទៅ" ថេយ៉ុង ដោយសារតែស្គាល់ខាយ៏8សប្តាហ៌ទៅហើយប៉ុន្តែមិនដែរបង្កើតទំនាក់ទំនងឲ្យជិតស្និទ្ធិដូចមិត្តគេដទៃ ទើបចង់បបួលខាយ៏ទៅញ៉ាំផ្ទះរបស់គេមួយពេល

"មិនអីទេ" ខាយ៏ គេរាងស្ទាក់ស្ទើ

"ណា" ថេយ៉ុង អង្រួនដៃខាយ៏ចុះឡើងរហូតដល់គេយល់ព្រម។

________________

"ស្រឡាញ់គ្នាហើយមែន ស្រួលបងកាត់ចិត្ត" ជុងហ្គុក ចេញពីធ្វើការមកដល់ផ្ទះភ្លាមក៏ឃើញប្រពន្ធកំពុងធ្វើម្ហូបជាមួយខាយ៏ នាំគ្នាសើចសប្បាយពេញផ្ទះធ្វើដូចក្នុងពិភពលោកមានតែពួកគេពីរនាក់

"ជុងបងនិយាយឡប់ស្អីនិង" ថេយ៉ុង គ្រាន់តែលឺភ្លាមគេម៉ួម៉ៅតែម្តង មកនិយាយស្អីឆ្កួតៗ

"អូហ៌ នេះទទួលស្គាល់ហើយ" ជុងហ្គុក នាយអួលដើមក-ព្រោះប្រពន្ធដ៏ខ្ជីខ្ជូតរបស់នាយពីមុនត្រូវគេដណ្តើមយកទៅបាត់ហើយ ឯខាយ៏ដែរនៅក្នុងហេតុការនេះដែរបានត្រឹមតែឈរសើច

"ខ្ញុំខ្ជិលនិយាយជាមួយបងណាស់" ថេយ៉ុង គេឈប់តប រួចរៀបចំធ្វើម្ហូបសម្រាប់អាហារពេលល្ងាច

"អ្ហឹស៎!!!" ជុងហ្គុក នាយឃើញថាប្រពន្ធលែងរវល់និងខ្លួនក៏រត់ឡើងទៅខាងលើសំងំយំនៅក្នុងបន្ទប់បាត់

Part Of My Life Where stories live. Discover now