ភាគទី:13

127 7 0
                                    


@Next Day

"ជុង បងមិនទៅធ្វើការទេរឺថ្ងៃនេះ" ថេយ៉ុង ដែរកំពុងតែដើរចេញពីផ្ទះបាយក៏ចោទសួរទៅកាន់ប្តីព្រោះខ្លួនចុះមកធ្វើអាហារពេលព្រឹក ស្មានថាប្តីកំពុងរៀបចំខ្លួនទៅធ្វើការបាត់ហើយ មានឯណាមកឈុតគេងពីយប់មិញអាដែរ

"អូនរវល់គិតអីប៉ុន្មានថ្ងៃនឹង លែងដឹងថាថ្ងៃនេះជាថ្ងៃឈប់សម្រាកហើយរឺ? ជុប៎" ជុងហ្គុក លឺប្រពន្ធសួរក៏តបទៅកាន់នាយតូចដែរកំពុងរៀបចំអាហារពេលព្រឹកសម្រាប់ខ្លួនក៏មិនភ្លេចដែរ Morning kiss😘

"ហេ៎ៗ គិតច្រើនពេក វង្វេងវង្វាន់ហើយខ្ញុំ" ថេយ៉ុង

"គិតរឿងអីហាស៎ ប្រពន្ធបង មើលចុះភ្នែកស្លក់អស់ហើយ" ជុងហ្គុក

"កំពុងគិតថានឹងរៀបគម្រោងយកប្តីមួយទៀត" ថេយ៉ុង ដាក់ចានលើតុរួចងើយមុខមកនិយាយជាមួយជុងហ្គុកដោយសម្តីឌឺដងដូចរាល់លើក តែងតែបែបនេះចូលចិត្តឲ្យប្តីខឹង ចាក់ទឹកមិនលិចតែម្តង

"ហា៎ ស្អីនឹងថេយ៏ អត់ឲ្យយកទេ" ជុងហ្គុក ទាញចង្កេះថេយ៉ុងមកអោបផ្អឹនឹងខ្លួនរួចធ្វើទឹកមុខដូចគេយកទៅសម្លាប់ ភ័យមិនស្ទើរទេពេលលឺប្រពន្ធចង់បានប្តីមួយទៀត

"ខ្ញុំនិយាយលេងទេ ចេះភ័យទៅកើត" ថេយ៉ុង អស់សំណើចខ្លាំងដល់ថ្នាក់លាន់សម្លេងសើចពេញផ្ទះ ដៃមិនស្ងៀមវៃទ្រូងរបស់រាងក្រាស់ ផឹបៗ ពេញដៃតែម្តង

"អត់មានសើចទេ បងភ័យមែនទែន" ជុងហ្គុក

"បើខ្ញុំចង់សើច មិចចុះ" ថេយ៉ុង

"មានមិច ចាប់ថើបមនុស្សបុិនឌឺនឹងហើយ ខ្សឺតៗ" ជុងហ្គុក ចាប់មុខប៉ោងៗរបស់ថេយ៉ុងមកថើបមិនឲ្យសល់កន្លែង ដៃម្ខាងនៅមិនស្ងៀមទៅចាក់ក្រឡេកនាយតូចរសើបប្រកាច់ពេញផ្ទះ

"បានហើយជុង រសើបណាស់ ហា៎ហា៎" ថេយ៉ុង

"ឈប់ឌឺបងនៅចុះ" ជុងហ្គុក

"អត់" ថេយ៉ុង

"បើអត់មានតែចាក់ថែម" ជុងហ្គុក និយាយរួចនាយបន្តចាក់ក្រឡេកថេយ៉ុងរហូតដល់នាយតូចទប់ជំហរមិនជាប់ក៏ទន់ជង្គង់ដួលលើឥដ្ឋការ៉ូ សើចកខឹកពេញផ្ទះ

Part Of My Life Where stories live. Discover now