នៅពេលដែលមកដល់ផ្សារទំនើបភ្លាមពួកគេក៏ប្រញាប់ចូលទិញរបស់ដែរពួកគេត្រូវការ ស្របពេលនោះដែរថេយ៉ុងក៏ក្រលេកប៉ះចំហាងមួយ មើលទៅមិនសូវធំប៉ុន្មានទេតែប្រេនមិនធម្មតាទេឃើញថាមានខោអាវស្អាតៗទើបគេនាំបងៗរបស់គេចូលទៅមើល"សួរស្តី! ចៅហ្វាយ សូមស្វាគមន៍" បុគ្គលិក នាំគ្នាចូលមកស្វាគមន៍ពួកគេទាំងបី
"ចៅហ្វាយ???" ថេយ៉ុង បើកភ្នែកធំៗនឹងចង្អុលមករកខ្លួនឯងព្រោះទើបតែចូលមកលើកទីមួយឲ្យមកហៅគ្នាចៅហ្វាយយ៉ាងមិចនៀគ ជីស៊ុងវិញក៏ចឹង
"គេច្រលំទេដឹង ដើរចូលទៅ" យ៉ុងប៊ុក ខំធ្វើមុខធ្វើមាត់ប្រាប់ទៅកាន់បុគ្គលិកថាកុំឲ្យហៅខ្លួនអញ្ចឹងទៀតធ្វើធម្មតាៗទៅ ឯបុគ្គលិកស្តាប់មិនយល់ន័យបានត្រឹមតែសើច
"ប្រហែលមែនហើយ មែនទេបងៗ" ថេយ៉ុង
"ចា៎..ចា៎" បុគ្គលិក មាត់ឆ្លើយចា៎តែភ្នែកកំពុងសម្លឹងទៅរកចៅហ្វាយដែរកំពុងធ្វើមាត់ម្ហបៗប្រាប់ថា ខ្លួនឯងមិញនៀគនិយាយច្រលំ🤣 នៅពេលឃើញបុគ្គលិកខ្លួននិយាយហើយក៏រៀងធូរចិត្តបន្តិច
"អាវស្អាតៗណាស់ ដើរមើលបន្តិចទៅ" ថេយ៉ុង
"ចេញលុយឲ្យមែនទេ" ជីស៊ុង
"ហៃ..." ថេយ៉ុង មិនទាន់បញ្ចាប់សម្តីផងជីស៊ុងនិយាយកាត់
"យើងដឹងថាឯងមានលុយកុំមកកុហក យ៉ុងប៊ុកអាថេយ៏ជាអ្នកចេញលុយចឹងយើងរើសឲ្យអស់ដៃទៅ" ជីស៊ុង ងាកមកនិយាយជាមួយយ៉ុងប៊ុករួចដើរមើលរបស់ដែរគេពេញចិត្ត
"ចឹងបងមិនខ្លាចចិត្តទេណា" យ៉ុងប៊ុក និយាយជាមួយថេយ៉ុង
"អេ៎ ឈប់សិន..." ថេយ៉ុង មិនទាន់និយាយចប់ផងពួកបងៗដើរទៅបាត់ទុកឲ្យថេយ៉ុងឈរធ្វើមុខចង់យំតែម្នាក់ឯង ក្នុងកាតរបស់គេជិតអស់លុយទៅហើយព្រោះនៅតែផ្ទះមិនដែរទៅធ្វើការអីដូចពេលនៅសុីលហ្គលឯណាចឹងហើយបានត្រឹមឈរញញឹមដាក់បុគ្គលិកដែរពួកគេទាំងនោះញញឹមដាក់វិញ មានតែតាមដំណើរនឹងឯង
"អា-ជី ទិញពាក់ខប់ផលតែម្តងទៅ" យ៉ុងប៊ុក
"អឺ ទិញទៅអាថេយ៏ជាអ្នកចេញលុយតើ" ជីស៊ុង ងាកមកនិយាយឌឺដងដាក់ថេយ៉ុងដែរកំពុងអង្គុយឈ្ងោកមុខចុះនៅសាឡុងសម្រាប់ឲ្យភ្ញៀវសម្រាក លឺគេនិយាយឲ្យក៏ងើបមុខឡើងមើលទៅកាន់ពីរនាក់នោះទាំងភ្នែកម៉ក់ៗ មិនហ៊ានទិញអីទេទុកលុយPayបងៗទាំងពីរ😭
YOU ARE READING
Part Of My Life
Fanfiction"បងស្រឡាញ់អូនថេយ៏ ស្រឡាញ់អូនខ្លាំងណាស់គ្មានអ្វីមកប្រៀបបានទេ ស្រឡាញ់អូនស្មើជីវិតរបស់បង" ជុងហ្គុក "ទោះប្រើពេលញ៉ែឯងយូរតែក៏យើងចាំ ព្រោះបេះដូងយើងមានតែឯងម្នាក់គត់ ជីស៊ុង" លីណូ ចន ជុងហ្គុក × គីម ថេយ៉ុង លី មីនហូ×ហានជីស៊ុង