ភាគទី:3

340 18 0
                                    


"នេះគេថើបខ្ញុំមែនទែនហេស៎?" ថេយ៉ុង អង្អែលថ្ពាល់ទាំងភាពអៀនខ្មាស់ នេះបើម៉ាក់របស់គេមើលឃើញមិនដឹងយកមុខទុកឯណាទេ ដឹងតែគាត់ញ៉ោះតែម្តង

"អាឆ្កួតនេះបែកគ្នាយូរទៅនៅតែព្រានដដែរ បែកៗមកថើបគេមិនដឹងគេអៀនទេហេស៎" ថេយ៉ុង ឈរនៅមាត់ទ្វារផ្ទះញញឹមញញែមនិយាយម្នាក់ឯង

"ថេយ៏កើតអី ថាអ្នកណាឆ្កួត" ជីស៊ុង ដែលឈរមើលប្អូនខ្លួននោះយ៉ាងយូរ ក៏ដាច់ចិត្តសួរមើលទៅមិនស្រួល អៀនឡើងរមួលខ្លួនទៅហើយ។ មែនហើយជីស៊ុងគឺជាបងប្អូនជីដូនមួយនឹងថេយ៉ុង គេមានអាយុ25ឆ្នាំ ទើបមកពីប្រទេសគេដូចគ្នាទៅនឹងថេយ៉ុងដែរ តែគេមកក្រោយថេយ៉ុង2ថ្ងៃ ហើយក៏មកនៅផ្ទះជាមួយត្រកូលគីមព្រោះថាប៉ាម៉ាក់គេនៅឯអូស្រ្តាលីឯណោះ គេមកធ្វើការជាមួយពូរបស់គេព្រោះមិនដឹងធ្វើការកន្លែងណាចឹងមានតែមកធ្វើការជាមួយពូខ្លួនឯង មិនស្រួល?

"បងជីស៊ុងមកបានយ៉ាងមិចនៀគក្រែងទៅធ្វើការជាមួយប៉ាមិនចឹងហេស៎?" ថេយ៉ុង ភ្ញាក់ព្រើត រៀបរឹករួចងាកមកនិយាយអ្នកជាបងខ្លួន

"បងមកយកឯកសារខ្លះ បានជាបងមក តែពេលយកឯកសារហើយបងក៏លឺសម្លេងឡាននៅមុខផ្ទះថានិងទៅបើកហើយក៏ឃើញថេយ៏ឈរនៅទីនេះញញឹមម្នាក់ឯង" ជីស៊ុង

"បងអត់មានឃើញអ្វីផ្សេងទេមែនអត់ ឃើញតែខ្ញុំឈរនៅទីនេះម្នាក់ឯងត្រូវទេ?" ថេយ៉ុង

"ត្រូវហើយបងឃើញតែថេយ៏ម្នាក់ទេ ថេយ៏មានអ្វីរឺ?" ជីស៊ុង

"អត់មានទេ ចឹងបងប្រញាប់យកឯកសារឲ្យលោកប៉ាទៅខ្ញុំចូលក្នុងហើយ បាយ" ថេយ៉ុង និយាយរួចក៏ដើរចូលក្នុងផ្ទះទាំងក្នុងចិត្តនៅគិតពីសកម្មភាពមុននេះ

"ប្លែកៗ ខ្ជិលខ្វល់ណាស់យកឯកសារឲ្យលោកពូហើយចាំទៅដើរលេង" ជីស៊ុង

*ក្រុមហ៊ុនត្រកូលគីម

ជីស៊ុងបានមកដល់ក្រុមហ៊ុន ជិះឡានយកទៅទុកនៅកន្លែងចត រួចចូលមកក្នុងក្រុមហ៊ុន ដើររវល់ងក់តែមើលឯកសារក៏បុកនិងអ្នកណាម្នាក់ ទប់ជុំហរខ្លួនមិនជាប់អុកគូទមួយទំហឹង

"ហេុីយ អាឡប់នេះដើរមិនចេះបើកភ្នែកទេអី មកបុកឯងទាំងរស់ មើលចុះឈឺគូទចង់ស្លាប់ទៅហើយ" ជី ស៊ុង ងើបឈរស្ទាបគូទខ្លួនឯងតិចៗរួចងាកមកសម្លក់អ្នកដែរខ្លួនដើរបុកមិញនេះ

Part Of My Life Tempat cerita menjadi hidup. Temukan sekarang