ភាគទី:24

94 7 0
                                    


A/N: Sorry for the late update
Enjoy reading!

____________________

"អូខេ ដាក់ជើងមកខាងមុខបន្តិច" ខាយ៏ ស្រែកប្រាប់ថេយ៉ុងដែរកំពុងអង្គុយកាច់រាងថតនៅផ្នែកខាងនោះ ថ្ងៃនេះគេមិនបានថតរូបផ្ទាល់ឲ្យថេយ៉ុងនោះទេ ទើបបានជាគេមានពេលមកកែសម្រួល។ ឯថេយ៉ុងលឺដូចនេះគេក៏ធ្វើតាមនៅអ្វីដែរខាយ៏បានប្រាប់។

"អ្នកប្រុស មានរឿងធំហើយ" Sam មិនដឹងរត់មកពីខាងណាត្រហេបត្រហបរួចស្រែកប្រាប់ថេយ៉ុងធ្វើឲ្យអ្នកនៅក្នុងស្ទូឌីយ៉ូបែរមករកនាយគ្រប់គ្នា

"តោះ ពួកយើងសម្រាកសិន" ខាយ៏ ឃើញដូចនេះក៏ប្រាប់ឲ្យក្រុមការងារបំបែកជួរ។ ឯថេយ៉ុងក៏ដើរមករកSamដែរកំពុងដកដង្ហើមស្ទើរតែមិនដល់គ្នា

"មានរឿងអីSam" ថេយ៉ុង

"គឺ..គឺ..." Sam ដកដង្ហើមមិនចង់ទាន់ព្រោះខំរត់ពីខាងក្រោមមកដល់កន្លែងថតនេះគឺមិនជិតទេ

"គឺអីSam ខ្ញុំភ័យណាស់នៀគ" ថេយ៉ុង បង្ហាញទឹកមុខព្រួយបារម្ភចេញមក។ បើខាយ៏វិញក៏តឹងទ្រូងណាស់ដែរឈរអោបដៃស្តាប់មួយថ្ងៃលឺតែ គឺៗ

"គឺ..អ្នកប្រុសតូចគាត់រអិលដួល" Sam បន្ទាប់ពីមានដង្ហើមនិយាយវិញហើយគេក៏ប្រាប់ហេតុការណ៍ដែរកើតឡើងទៅកាន់ថេយ៉ុងបានស្តាប់

"ចុះឥឡូវគាត់យ៉ាងមិចហើយ" ថេយ៉ុង គេគ្រាន់តែលឺបែបនេះភ្លាមគេឆ្លេឆ្លាចង់ទៅមើលជុងហ្គុកឥឡូវនេះខ្លាំងណាស់ ចង់ដឹងថាប្តីរបស់គេយ៉ាងមិចទៅហើយមានកើតអ្វីធ្ងន់ធ្ងរដែរទេ

"រលាត់ឆ្អឹងដៃស្តាំទាន ហើយពេលនេះគាត់កំពុងតែនៅមន្ទីរពេទ្យ" Sam

"ស្លាប់ហើយ!!!ទៅធ្វើស្អីមកបានកើតដល់ថ្នាក់នេះ" ថេយ៉ុង

"ខ្ញុំមិនដឹងដូចគ្នាទាន" Sam

"ចឹងឯងប្រញាប់ទៅមើលគេទៅ ចាំថ្ងៃសុក្រថតបន្តទៀតក៏បាន" ខាយ៏ ស្តាប់ដឹងលឺរឿងដែរនោះក៏ប្រាប់ឲ្យថេយ៉ុងរៀបចំខ្លួនទៅមើលជុងហ្គុកដែរកំពុងមានរបួសរួចគេក៏សុំលាថេយ៉ុងចេញទៅមុនព្រោះមានការប្រញាប់ដូចគ្នា។ ថេយ៉ុងនិងSamក៏នាំគ្នារូតរះបើកឡានទៅកាន់មន្ទីរពេទ្យដែរជុងហ្គុកកំពុងស្នាក់នៅនោះ។ 15នាទីក្រោយមកពួកគេក៏មកដល់មន្ទីរពេទ្យ មិននិយាយច្រើនSamក៏ដើរវើតៗនាំផ្លូវថេយ៉ុងចូលទៅបន្ទប់ដែរជុងហ្គុកកំពុងសម្រាក

Part Of My Life Où les histoires vivent. Découvrez maintenant