ភាគទី:10

188 10 0
                                    


*Skip

ជីស៊ុងគេបានមកដល់ផ្ទះប្រហែលជិតយប់ជ្រៅ ដោយទឹកមុខស្រងូតស្រងាត់ គេនៅគិតពីសម្តីរបស់លីណូនៅឡើយ គេដឹងថាគេក៏មានចិត្តស្រឡាញ់ទៅលើលីណូដូចគ្នាប៉ុន្តែគេនៅខ្លាច គេមិនទាន់ហ៊ានទទួលយកពាក្យថាស្រឡាញ់របស់លីណូបានឡើយ

*Flashback

"ហេតុអី? លោកចង់បានអីឲ្យប្រាកដ..." ជីស៊ុង

"ព្រោះខ្ញុំស្រឡាញ់ឯង..." លីណូ នាយទាញជីស៊ុងឲ្យមកនៅជិតខ្លួនដើម្បីឲ្យគេមើលមកនាយ ដោយមិនដឹងឡើយថាអ្នកដែរនៅមុខនាយនោះកំពុងតែភ្លឹកនឹងពាក្យសម្តីដែរនាយនិយាយទៅកាន់គេអម្បិញមិញនេះទេ

"ហាន់-អា ខ្ញុំស្រឡាញ់ឯង មែនហើយអាចថាវាប្រហែលជាលឿនដែរខ្ញុំស្រឡាញ់ឯងប៉ុន្តែខ្ញុំមិនអាចហាមចិត្តខ្លួនឯងបានទៀតឡើយ" លីណូ

"លោកកុហកខ្ញុំមែនទេ?" ជីស៊ុង តើមនុស្សនៅចំពោះមុខរបស់គេកំពុងតែនិយាយស្អី?ចង់មកនិយាយលេងសើចឆ្កួតស្អីគេមិនជឿទេ គេនៅតែគិតថាវាមិនមែនជាការពិត គេយល់សប្តិមែនទេ ជីស៊ុងនិយាយទាំងមិនបានមើលមុខរបស់លីណូឡើយអារម្មណ៍របស់គេភ្លឹកទៅដល់ណាក៏មិនដឹង

"ហាន់-អា មើលមុខខ្ញុំឲ្យចំ ខ្ញុំមិនបាននិយាយកុហកហើយខ្ញុំក៏មិនបានស្រឡាញ់ឯងដោយសារតែខ្ញុំឯកាចង់យកឯងមកលេងសើចរឺក៏ដោយសារតែខ្ញុំបានបាត់បង់អ្នកណាម្នាក់ឡើយ ព្រោះតាំងពីបានស្គាល់ឯងហើយខ្ញុំចង់ឲ្យឯងក្លាយជារបស់ខ្ញុំតែម្នាក់គត់ក្នុងមួយជីវិតនេះ" លីណូ កែវភ្នែកភ្លឺថ្លាសម្លឹងទៅកាន់អ្នកនៅចំពោះមុខ និយាយលួងលោមដើម្បីឲ្យអ្នកខាងនេះស្តាប់ខ្លួនខ្លះ គេនិយាយចេញមកសិទ្ធិតែជាការពិតទាំងអស់គេមិនបានកុហកនោះទេ សូមជឿគេផង

"លោកចង់និយាយពីអ្វីខ្ញុំមិនយល់? លោកទុកនិយាយឲ្យនាងស្តាប់ទៅ ខ្ញុំទៅផ្ទះមុនហើយ" ជីស៊ុង មិនចាំយូរគេក៏បានបើកទ្វារចេញរួចហៅតាក់សុីជិះចេញទៅបាត់មិនឲ្យអ្នកនៅក្នុងឡានឃាត់ទាន់ លីណូនៅពេលនេះគេមិនដឹងថាត្រូវបកស្រាយប្រាប់ថាយ៉ាងមិចទៀតនោះទេ បកស្រាយឡើងមួយខ្សែរហើយនៅមិនយល់ថាគេចង់និយាយពីអ្វីទៀត ឈឺក្បាលខ្លាំងណាស់។

Part Of My Life Where stories live. Discover now