ភាគទី:17

127 6 0
                                    


@Skip

"បងចង់ញ៉ាំអី" ថេយ៉ុង រាងតូចគេមកដល់ផ្ទះភ្លាមក៏ប្រញាប់យកថង់ខោអាវទៅទុកនៅខាងលើរួចចុះមកខាងក្រោមវិញដើម្បីធ្វើម្ហូបឲ្យជុងហ្គុកញ៉ាំ ដែរកំពុងអង្គុយចាំលើសាឡុង

"បងចង់ញ៉ាំអូន" ជុងហ្គុក នាយនិយាយរួចក៏ដើរទៅរករាងតូចមានទាំងញាក់ចិញ្ចើមផងឯមាត់វិញញញឹមខ្ចិបទៅកាន់ថេយ៉ុងដែរកំពុងតែឈរច្រត់ដៃនៅខាងក្រៅផ្ទះបាយសម្លឹងមកកាន់នាយ

"នែ៎ កុំតាប៉ែគ្មានពេលលេងសើចទេ" ថេយ៉ុង មកញញឹមស្អីគួរឲ្យខ្លាច គេចង់តែចាប់ធាក់ទេនិយាយមែន

"បងញុាំបាយរួចហើយ" ជុងហ្គុក ចាប់ទាញថេយ៉ុងឲ្យមកនៅជិតខ្លួនរួចញញឹម (ស្អីនឹង😭)

"ហឹ??????" ថេយ៉ុង គេមិនភ្ញាក់ផ្អើលទេគ្រាន់តែជុងហ្គុកទាញគេឲ្យមកនៅជិតខ្លួននោះ តែគេកំពុងហួសចិត្តនឹងបុរសដែរនៅចំពោះមុខខ្លួន ប្រាប់ថាឃ្លានណាស់ៗគេខំប្រញាប់មកឲ្យទាន់ដើម្បីកុំឲ្យប្តីដាច់ពោះចុះឡើងៗ បងញុាំអីរួចហើយ គួរឲ្យខ្នាញ់ដែរទេ?

"មកដល់ផ្ទះមិនឃើញអូន ទើបបងចេះតែឆាតលេងៗទៅ" ជុងហ្គុក ថេយ៉ុងបានត្រឹមតែសម្លឹងមុខនាយឯជុងហ្គុកខំប្រឹងធ្វើមុខឡេឡឺធ្វើដូចមិនដឹងរឿងអី

"ផាច់!!! មិនឲ្យខ្ញុំចេញទៅណាខ្លះទេហេស៎"ថេយ៉ុង អត់ទ្រាំមិនបានគេយកម្រាមដៃម្ខាងមកទះចំកណ្តាលមុខរបស់ជុងហ្គុកតែម្តង

"អូយ៎!!!ថេយ៏!!!" ជុងហ្គុក

"ស្អី!!!!!" ថេយ៉ុង

"បងឈឺ" ជុងហ្គុក

"បើដឹងថាឈឺចឹង ថ្ងៃក្រោយប្រាប់ឲ្យស្រួលបួល ខ្ញុំមិនវៃបងទេ" ថេយ៉ុង

"លេងតិចក៏មិនបាន" ជុងហ្គុក

"បើញ៉ាំរួចហើយឆាប់ចេញទៅ ខ្ញុំធ្វើអីញ៉ាំខ្លួនឯង" ថេយ៉ុង គេនិយាយហើយក៏ប្រញាប់ទាញដៃជុងហ្គុកឲ្យចេញពីខ្លួនរបស់គេតែគេទាញយ៉ាងណាក៏ទាញមិនចេញព្រោះបុរសនៅចំពោះមុខបានរឹតបន្តឹងដៃអោបចង្កេះថេយ៉ុងយ៉ាងជាប់

"ចាំញុាំពេលក្រោយទៅ" ជុងហ្គុក

"ជុង...អាយ៎!!!" ថេយ៉ុង គេភ័យចង់លួសព្រលឹងទៅហើយ កំពុងឈរអោបចង្កេះគេសុខៗស្រាប់តែចាប់លើករាងតូចឲ្យមកអង្គុយលើធ្នើរជិតឡាបូលាងដៃដែរនៅក្នុងផ្ទះបាយ

Part Of My Life Where stories live. Discover now