ភាគទី:15

110 7 0
                                    


"អា៎ហេម!!!" កំពុងតែវាយប្រតប់គ្នាសុខៗ ស្រាប់តែលឺសម្លេងមានអ្នកមកក្រហេម ពួកគេទាំងពីរនាក់ក៏ប្រញាប់ងាកទៅមើលភ្លាម ធ្វើឲ្យពួកគេបើកភ្នែកធំៗជាពិសេសជីស៊ុងនេះឯង បើលីណូវិញនាយនៅតែអោបជីស៊ុងនៅក្នុងដៃជាប់មិនលែងទៅណា។

"មីង!!! ស្តាប់ខ្ញុំសិន មិនមែនដូចមីងគិតទេ" ជីស៊ុង ខំប្រឹងរើចេញពីរង្វង់ដៃរបស់នាយក្រាស់ មានទាំងវៃ ផង គក់ផងទម្រាំតែលីណូនាយដាច់ចិត្តប្រលែងគេ ដែរធ្វើឲ្យមនុស្សចាស់ដែរឈរមើលនោះគាត់ខំប្រឹងទប់សំណើចមិនដឹងថាត្រូវគិតយ៉ាងមិចបើសកម្មភាពវាបញ្ចាក់ច្បាស់ៗដល់ម្លឹង

"ហើយទៅប្រលែងគ្នាអីដល់ម្ល៉ឹង នោះជីស៊ុងអាវឯងចង់ជ្រុះមកហើយ អត់មានដឹងខ្លួនទេរឺ" អ្នកស្រីគីម គាត់ឃើញថាអាវរបស់ជីស៊ុងវាចេះតែរលុងទៅៗគាត់ក៏ប្រាប់ លីណូនាយក៏ងាកមកមើលដូចគ្នា ជីស៊ុងក៏ប្រញាប់មកលើកអាវដែលធ្លាក់ដល់ដើមដៃនោះ គេមិនដឹងមែនព្រោះអាវធំណាមួយល្ហល្ហាចទៀត បន្ទោសគេមិនបានទេ

"ផាច់!!!" ជីស៊ុងគេដឹងថាលីណូមើលមកគេភ្លឹកក៏ទះមាត់របស់លីណូឲ្យសាមីខ្លួនមានព្រលឹងមកវិញ

"អួយ៎!!!" លីណូនាយស្រែកបន្តិចរួចយកដៃមកខ្ទប់មាត់កន្លែងដែលជីស៊ុងវៃអម្បិញមិញនេះ

"ជីស៊ុងឯងទៅវៃគេធ្វើអី" អ្នកស្រីគីម

"មីងមិនដឹងទេ គេនឹងហើយជាដើមហេតុ" ជីស៊ុង

"អ៊ៅ ហេតុអីខ្ញុំជាដើមហេតុវិញ" លីណូ

"កុំមកធ្វើអត់ដឹង ចង់សុីមួយដៃទៀតហេស៎" ជីស៊ុង

"បានហើយ ឈប់ឈ្លោះគ្នាទៅ យប់ហើយមិនគិតនាំគ្នាសម្រាក មីងលឺសម្លេងគ្រោងក្រាក ស្មានតែចោរមកគាស់ផ្ទះទេតើ" អ្នកស្រីគីម និយាយដោយមើលមុខពួកគេទាំងពីរឆ្លាស់គ្នា មកប្រលែងស្អីគ្នាពេលយប់នឹងលោះព្រលឹងមនុស្សចាស់អស់ហើយ។ ពួកគេក៏មិននិយាយអ្វីបានត្រឹមញញឹមទៅកាន់មនុស្សចាស់

"ហើយឯងធ្វើអីនៅខាងក្រោយនោះ ហ៊ុយៗ" អ្នកស្រីគីម

"គ្មានអីទេមីង ខ្ញុំឆុងមី" ជីស៊ុង

"បើគ្មានអ្វីទេ មីងឡើងទៅវិញហើយ ថ្ងៃក្រោយបើចង់ប្រលែងគ្នាទៀតទៅប្រលែងក្នុងបន្ទប់ទៅ កុំអាយប់ព្រលប់ហើយមកប្រលែងគ្នានៅខាងក្រៅចឹង អ្នកផ្ទះភ័យណា លឺទេ" អ្នកស្រីគីម គាត់និយាយរួចក៏ឡើងទៅបន្ទប់ខាងលើរបស់គាត់បាត់ទៅ ទុកឲ្យមនុស្សពីរនាក់ដែរប្រលែងគ្នាអម្បិញមិញបានត្រឹមឈរថ្មឹងបើកភ្នែកធំៗដោយសារសម្តីមនុស្សចាស់និយាយមិញនេះឯង

Part Of My Life Where stories live. Discover now