ភាគទី:11

137 9 1
                                    


*Skip

@Night🌃

"រាល់ថ្ងៃគ្មានគិតក្បាលខ្ញុំទេ គិតតែពីមិត្តបងនឹងទៅ សួរបងដូចឆោតរាល់ថ្ងៃនឹងខ្ញុំជាប្រពន្ធបងរឺក៏មិត្តរបស់បងជាប្រពន្ធបង?ហឹម?" ថេយ៉ុង ឃើញជុងហ្គុកដើរចេញពីបន្ទប់ទឹកក៏ចោទសួរតែម្តងមិនស្រួលដេកលក់បាត់អត់បានសួរទៀត អស់សំណើចមែនតា៎ពីរបីថ្ងៃហើយព្រឹកបាត់ប្រលប់ចូល ដល់ពេលសួរថាកំដរមិត្តផឹកព្រោះវាសេដលក្ខណៈទ្រង់ទ្រាយធំ ទៅកំដរមិត្តមួយណាសួរក៏មិនប្រាប់ ឥឡូវថ្ងៃនេះចាប់សួរឲ្យដឹងក្បាលដឹងកន្ទុយម្តងយូរៗទៅលែងចង់មើលមុខប្រពន្ធខ្លួនឯងហើយ

"ហួយថេយ៍ កុំទាន់សួរអីពេលនេះបងចង់គេង" ជុងហ្គុក បន្ទាប់ពីឆ្លើយសំណួរថេយ៉ុងរួចហើយនាយក៏រូតរះប្រញាប់ទាញខោអាវគេងយប់មកពាក់លើខ្លួនរួចដើរមកគេងលើគ្រែបិទភ្នែកធ្វើប្រងើយមិនខ្វល់ពីអ្នកដែរកំពុងសម្លក់នាយចង់ជ្រុះគ្រាប់ភ្នែកសោះ

"ថេយ៏បិទភ្លើងផង" ជុងហ្គុក ភ្នែកកំពុងបិទឯមាត់ប្រាប់ឲ្យថេយ៉ុងជួយបិទភ្លើងផង នាយត្រូវការគេងយកកម្លាំងកំដរមិត្តថ្ងៃស្អែក😂

"អឹស ចង់បិទបិទខ្លួនឯងទៅ" ថេយ៉ុង ទ្រាំមិនបានក៏ធាក់ជុងហ្គុកឲ្យធ្លាក់ពីលើគ្រែតែម្តងមិនគិតច្រើន អាសួរមិនតបហើយមកប្រើឲ្យបិទភ្លើងទៀត ខឹងណាស់

"ថេយ៍ធាក់បងធ្វើអី" ជុងហ្គុក បន្ទាប់ពីត្រូវអ្នកនៅលើគ្រែធាក់រួចក៏ងើបមកសួរដោយទឹកមុខងើងឆ្ងល់ឯដៃវិញស្ទាបចង្កេះអង្អែលទៅវិញទៅមក

"ធាក់លេង" ថេយ៉ុង

"ធាក់លេង? តែបងឈឺមែនទែន" ជុងហ្គុក

"ចេះឈឺដែរ?" ថេយ៉ុង

"ចុម មើលយាយបើអត់ឈឺស្មានបងស្ទាបចង្កេះហេស៎ ឈឺចង់ស្លាប់" ជុងហ្គុក

"ចុះមិនឃើញបងស្លាប់?" ថេយ៉ុង

"អីយ៉ា ឌឺគ្រប់ម៉ាត់ អត់មានខ្វះមួយពាក្យតែម្តងន៎" ជុងហ្គុក

"រឿងខ្ញុំបងមិនបាច់មកចេះដឹងទេ" ថេយ៉ុង និយាយរួចក៏ទាញភួយមកដណ្តប់ត្រឹមក្បាលបែរខ្នងខ្ចិលនិយាយបន្តទៀត តែនិយាយទៀតអាចនឹងឆេះផ្ទះក៏ថាបាន ឯជុងហ្គុកវិញឈប់មាត់ក៏ងើបឡើងលើគ្រែដើម្បីគេងបន្ត នាយបានខិតទៅជិតថេយ៉ុងថានិងឡូកដៃរកអោបទៅហើយថេយ៉ុងក៏បោះសម្តីដាក់នាយថា

Part Of My Life حيث تعيش القصص. اكتشف الآن