EP1 - ក្រណាត់ពណ៌ក្រហម

1.6K 81 13
                                    

     នៅក្នុងវេលាដែលមនុស្សម្នាជាច្រើនទាំងប្រុសទាំងស្រីកំពុងតែរូតរះបំពេញកិច្ចការងាររបស់ពួកគេរៀងខ្លួននៅក្នុងផ្ទះមួយដ៏ធំស្គឹមស្គៃយ៉ាងមមាញឹកនោះ ក៏ត្រូវបញ្ឈប់សកម្មភាពនាំគ្នាលត់ជង្គង់ចុះភ្លាមៗ  ព្រោះពេលនេះក៏មានលេចនូវអវត្តមានរបស់បុរសវ័យ27ឆ្នាំម្នាក់ ពាក់អាវ ពណ៌ស្លាទុំ ចងក្បិន ដែលធ្វើអំពីក្រណាត់សូត្រល្អប្រណិត នៅ អបសងខាងបុរសម្នាក់នោះក៏មានអ្នកបម្រើប្រុសពីរនាក់នៅសងខាងចាំអបដំណើរផងដែរ គេម្នាក់នោះហើយដែលត្រូវជាម្ចាស់ផ្ទះដ៏ធំស្គឹមស្គៃមួយនេះ ហើយក៏ត្រូវជាម្ចាស់របស់ ពួកអ្នកបម្រើនៅក្នុងផ្ទះនេះទាំងមូលផងដែរ អ្នកបម្រើនៅក្នុងផ្ទះនេះទាំងមូលគឺពិតជាខ្លាចនឹងគោរពចំពោះបុរស់ម្នាក់នេះខ្លាំងណាស់ ព្រោះបុរសម្នាក់នេះជាមនុស្ស ឈាមត្រជាក់ ហើយក៏ ឃោឃៅ បំផុត បើស្រឡាញ់គឺស្រឡាញ់ខ្លាំងណាស់ តែបើស្អប់វិញ គេអាចយកកាំបិតមកអារក ម្នាក់នោះសម្លាប់ភ្លាមៗដោយមិននិយាយអ្វីទាំងអស់ ។ បុរសម្នាក់នោះគេមានឈ្មោះថា Gemini Norawit

« ពួកឯងមានដឹងទេថា ហ្វូតបាត់ទៅណា ?? » ជេម ឈានជំហានមួយៗមុននឹងដើរទៅអង្គុយលើតុកណ្ដាលផ្ទះហើយស្រែកសម្លុតពួកអ្នកបម្រើខ្លាំងៗ

« បាទ!!ជំរាបលោកម្ចាស់ អម្បិញមិញនេះខ្ញុំបានឃើញអាហ្វូតវានៅទីនេះទេលោកម្ចាស់ តែឥឡូវខ្ញុំក៏មិនដឹងថាវាទៅណាដូចគ្នាទានប្រោស » អ្នកបម្រើប្រុសម្នាក់បានលុតជង្គង់ក្រាបវាសន្សឹមៗមកសំពះជំរាបទៅកាន់ ជេម

« ពុទ្ធោ ហឺយយ!!! ពួកឯងអស់នេះចិញ្ចឹមបំបង់បាយមែន !! » ថូផ្ការដែលនៅជិតដៃរបស់ជេមនោះក៏បានបែបខ្ទិចខ្ទីព្រោះត្រូវជេមបោកអម្បិញមិញនេះ

   ចំណែកហ្វូតវិញមកពីណាក៏មិនដឹកបានក្រាបលបៗចូលមកក្នុងផ្ទះវាទៅជិតអ្នកបម្រើស្រីម្នាក់ហើយក៏សួរទាំងឆ្ងល់ថាកើតរឿងអ្វីចំពោះលោកម្ចាស់ជេមបានជាធ្វើអោយលោកខឹងខ្លាំងបែបនេះ ។ អ្នកបម្រើស្រីម្នាក់នោះកាលណាដែលបានឃើញហ្វូតចូលមកហើយក៏ឆាប់ប្រាប់ពីរឿងដែលលោកម្ចាស់ជេមបានសួររករូបគេភ្លាមៗ ÷

« តើឯងមកពីណាហាស់ហ្វូត ដឹងទេលោកម្ចាស់គាត់បានសួរសួរឯងតែគ្មានអ្នកណាដឹងថាឯងទៅណាទើបគាត់ខឹងបែបនេះ ឯងមកក៏ល្អហើយឆាប់ទៅសំពះជំរាបលោកម្ចាស់ទៅ ប្រយ័ត្នតែត្រូវស៊ីផ្ដៅយើងមិនដឹងជាជួយឯងយ៉ាងម៉េចទេ » អ្នកបម្រើស្រីម្នាក់ខ្សឹបប្រាប់ហ្វូតតិចៗល្មមតែអោយហ្វូតលឺបានយ៉ាងច្បាស់ ។ ហ្វូតនៅពេលដែលបានលឺអ្នកបម្រើស្រីនិយាយបែបនេះហើយក៏ក្រាបវាទៅរកលោកម្ចាស់ជេមភ្លាមៗទាំងភ័យញ័រ

វណ្ណៈស្នេហ៍ || ✨( END ) ✅Where stories live. Discover now