EP3 ( ខ្ញុំមិនបានធ្វើទេ )

615 62 8
                                    


.......

-បន្ទប់របស់អ្នកនាងកេស

« អាយៗ......អាយៗ......អាហ្វូតឆ្កួត...ឯងនេះនាំភាពក្ដៅក្រហាយដល់យើងពិតមែនហើយ ហើយម្យ៉ាងទៀត នាងកាន់យ៉ាម្នាក់នោះក៏ខ្លាំងដៃណាស់ដែរ មកនិយាយស្ដីបន្ទោសឲ្យយើងតែបែជាទៅកាន់ជើងអាក្មេងបម្រើនោះទៅវិញ » គ្រាន់តែបានចូលមកដល់ក្នុងបន្ទប់របស់ខ្លួនភ្លាមអ្នកនាងកេសក៏ចាប់ផ្ដើមស្រែកបញ្ចេញកំហឹងរបស់ខ្លួនដែលបានប្រឹងខ្ទប់មកជាយូហើយភ្លាមៗ

« អ្នកនាងឈប់ស្រែកទៅអ្នកនាងក្រែងមានពួកអ្នកបម្រើដើរឆ្លងកាត់ទីនេះបានមកលឺនាំតែពួកវានិយាយមិនល្អពីអ្នកនាងទេ » ពីមដែលត្រូវជាអ្នកបម្រើផ្ទាល់ខ្លួនរបស់អ្នកនាងកេសនោះបានលត់ជង្គង់មកចាប់ក្ដោបជើងអ្នកនាងកេសមុននិងនិយាយតិចៗ

« ហឺយ!!! ចេញឲ្យឆ្ងាយពីយើងទៅ បើពួកនាងនោះវាហ៊ានក៏សាកទៅនឹងបានស៊ីកំផ្លៀងរបស់យើងប្រាកដណាស់ » អ្នកនាងកេសបានទាត់ពីមមួយជើងឲ្យចេញពីខ្លួនរបស់គេ ។ ដែលធ្វើឲ្យពីមក៏រាងស្រង៉ាកចិត្តជាមួយអ្នកនាងកេសដែរតែនេះវាជាទម្លាប់ធម្មតារបស់អ្នកនាងកេសដែលបានធ្វើដាក់គេបាត់ទៅហើយ

« ចាំមើលទៅ!!នៅពេលដែលយើងបានក្លាយជាប្រពន្ធរបស់លោកហ្លួងពេលណា យើងនឹងដេញនាងកាន់យ៉ា នឹងអាចង្រៃហ្វូតនោះចេញមុនគេតែម្ដង » អ្នកនាងកេសក្ដាប់ដៃជាប់កែវភ្នែកគួរឲ្យខ្លាច និយាយសម្ដីចេញមកយ៉ាងមានពិសពុល ។ ចំណែក ពេ និង ពីម ក៏បានត្រឹមតែអោនមុខចុះសម្លឹងមុខគ្នាទៅវិញទៅមកទាំងមិនសូវពេញចិត្តជាមួយទង្វើររបស់ម្ចាស់ខ្លួន

-ផ្ទះធំ

ព្រឹកថ្ងៃថ្មី

លោកហ្លួងជេមកំពុងតែអង្គុយអានសៀវភៅ និងមាន ពួកអ្នកបម្រើ អង្គុយនៅខាងក្រោមត្រៀមត្រា នោះ ក៏ស្រាប់តែ លេចលឺសម្លឹងរបស់អ្នកនាងកេសស្រែកយ៉ៃខ្លាំងៗចេញពីបន្ទប់របស់ខ្លួន ។ ដែលធ្វើឲ្យលោកហ្លួងប្រញ៉ាប់ទម្លាក់សៀវភៅចុះហើយក៏ដើរសម្ដៅទៅបន្ទប់របស់អ្នកនាងកេសយ៉ាងលឿន

      គ្រាន់តែលោកហ្លួងនិងអ្នកបម្រើ 4-5 នាក់ទៀតបានមកដល់ក្នុងបន្ទប់របស់អ្នកនាងកេសហើយនោះ នាងក៏រត់មកលត់ជង្គង់អោបជើងលោកហ្លួងទាំងទឹកភ្នែកយំសស្រាក់ សក់រញ៉េរញ៉ៃ សម្លៀកបំពាក់ក៏ ដាច់រហែកចេញ ដូចជាមានអ្នកណាម្នាក់ចង់មកបំពានលើនាងយ៉ាងចឹង ។ លោកហ្លួងសម្លឹងមើលអ្នកនាងកេសបណ្ដើរ ក្ដាប់ដៃជាប់ សម្លឹងទៅកាន់ ហ្វូតដែលនៅក្នុងបន្ទប់ជាមួយអ្នកនាងកេសពេលនេះបណ្ដើរ មុននឹងអ្នកនាងកេសបានរៀបរាប់អំពីរឿងដែលហ្វូតចង់បំពានលើរាងកាយរបស់ខ្លួន ÷

វណ្ណៈស្នេហ៍ || ✨( END ) ✅Donde viven las historias. Descúbrelo ahora