EP9 ( បង្ខំ )

542 48 7
                                    

       ក្រោយពីពេនិងពីមទទួលបញ្ចារពីម្ចាស់របស់ខ្លួនហើយក៏ដើរលបលួចទៅផ្សារសួររកជនជាតិបារាំងម្នាក់នោះពេញផ្សាររហូយដល់បានដំណឹងថា គេម្នាក់នោះស្នាក់នៅឯណា ហើយក៏ទៅប្រាប់ម្ចាស់របស់ខ្លួនវិញ

មិនឲ្យពេលវេលាកន្លងផុតទៅយូអ្នកនាងកេសក៏បានឲ្យពេនិងពីមជូននាងទៅរកគេម្នាក់នោះភ្លាមៗ លុះមកដល់ហើយអ្នកនាងកេសក៏បានប្រើគ្រប់ល្បិចមធ្យោបាយដើម្បីឲ្យបារាំងម្នាក់នោះមកនៅខាងខ្លួន

អ្នកនាងកេសបានផ្ដល់មាសឲ្យបារាំងម្នាក់នោះយ៉ាងច្រើនទម្រាំតែអាចបន្ទន់ចិត្តរបស់គេបាន ។

អ្នកនាងកេសបាននិយាយអំពីការងារដែលខ្លួនបានដាក់ឲ្យបារាំងម្នាក់នោះធ្វើរួចរាល់អស់ហលយក៏ត្រឡប់ទៅផ្ទះធំវិញទៅខ្លាចក្រែងថាលោកហ្លួងមកវិញរកនាងមិនឃើញនាំឲ្យមានការាង្ស័យច្រើន ។

« ហេ៎!! ឈប់អ្នកនាង ខ្ញុំមាឈ្មោះ ហ្រ្វេងហ្វត តែអ្នកនាងអាចហៅខ្ញុំថា ហ្វ្រេង បាន រីករាយណាស់ដែលបានរួមការងារជាមួយអ្នកនាង  ហើយក៏អរគុណយ៉ាងខ្លាំងចំពោះមាស់មួយថង់នេះ » អ្នកនាងកេសដើរចេញពីគេបានប្រហែល4-5ជំហ៊ានទៅហើយជនជាតិបារាំងម្នាក់នោះក៏បានហៅអ្នកនាងកេសឲ្យឈប់រួចក៏បានណែនាំខ្លួនរបស់គេឲ្យនាងស្គាល់ ព្រមជាមួយភាសានិយាយមិនសូវជាច្បាស់ប៉ុន្មានរបស់គេ

« ហ៊ឺ!!រីករាយដូចគ្នាហ្វ្រេង !! » អ្នកនាងកេសបានបែមុខមកនិយាយបន្តិចក៏បន្តដំណើរទៅទៀត

« ហេស៎!! ឈប់សិនអ្នកនាងខ្ញុំមិនទាន់បានស្គាល់ឈ្មោះរបស់អ្នកនាងនោះទេ »

« ខ្ញុំមានឈ្មោះថាកេស តែជួបខ្ញុំនៅខាងក្រៅហាមធ្វើជាស្គាល់ខ្ញុំតើយល់ទេ ?? »

« បាទ !! យល់ហើយអ្នកនាង »

នៅពេលដែលអ្នកនាងកេសព្រមជាមួយពេនិងពីមបានមកដល់ផ្ទះវិញនោះ ក៏ធ្វើរិកធម្មតាដូចជាគ្មានអ្វីកើតឡើង ។ តែថាក្នុងផ្ទះទាំងមូលគ្មានអ្នកណាម្នាក់នៅក្នុងនោះក្រៅពីគេទាំងបីនាក់នោះទេចឹងហើយទោះគេធ្វើបែបណាក៏មិនសំខាន់ដែរ ។ ព្រោះលោកហ្លួង អ្នកនាងកាន់យ៉ានឹងអ្នកបម្រើផ្សេងៗទៀតនោះគឺនៅមិនទាន់ត្រឡប់មកពីស្វែងរកហ្វូតវិញនោះទេ ។

វណ្ណៈស្នេហ៍ || ✨( END ) ✅Onde histórias criam vida. Descubra agora