EP5 ( ចង់បន្តទៀតទេ ?? )

682 59 5
                                    


      ចង្វាក់បេះដូងរបស់អ្នកទាំងពីរបានលោតដំណាលគ្នាលឺសូរតែដុកដាក់ៗ ដោយហេតុខ្លួនប្រាណរបស់អ្នកទាំងពីរនៅជិតគ្នាពេករហូតដល់អាចស្ដាប់លឺខ្យល់ដង្ហើមចេញចូលរបស់គ្នាបាន

« តែ......លោកម្ចាស់.......ខ្ញុំ......» ហ្វូតក៏បានបិទភ្នែកទទួលយកក្ដីស្នេហ៌ពីហ្លួងទៅហើយ ភ្លាមៗគេក៏បានភ្ញាក់ខ្លួនមកវិញស្រវ៉ាចាប់ទាញលោកហ្លួងចេញ

« តែ....តែអ្វីទៅ??? ឯងនិយាយមក .... ឬមួយក៏ឯងស្អប់ខ្ពើមយើង ?? » ដោយឃើញថាហ្វូតចាប់ខ្លួនចេញហើយប្រកែកបែបនេះលោកហ្លួងក៏ពិបាកក្នុងចិត្តដូចគ្នា

« អត់ទេ មិនមែនបែបនេះទេលោកម្ចាស់ » ហ្វូតបានប្រកែកជាមួយលោកហ្លួងភ្លាមៗព្រោះគេពិតជាមិនបានស្អប់ខ្ពើមអ្វីលោកម្ចាស់ហ្លួងបន្តិចសោះឡើយ

« បើឯងមិនស្អប់ខ្ពើមយើងទេហេតុអ្វីក៏ឯងបដិសេធយើង ?? » លោកហ្លួងនិយាយជាមួយហ្វូតទាំងដែលហ្វូតមិនបានបែមុខមករកខ្លួនសោះឡើយ

« គឺខ្ញុំមិនអាចធ្វើបែបនេះជាមួយលោកម្ចាស់បានពិតមែន លោកម្ចាស់ក៏ដឹង ថាខ្ញុំត្រឹមតែជាអ្នកបម្រើតូចតាចម្នាក់តែប៉ុណ្ណោះ ខ្ញុំមិនអាចថ្លើមធំមកស្នេហាជាមួយលោកម្ចាស់បាននោះទេ សូមលោកម្ចាស់ប្រណីដល់រូបខ្ញុំផង » ហ្វូតបានបែមុខមករកលោកហ្លួងហើយក៏ក្រាបសំពះលោកហ្លួង ដោយទឹកមុខក្រៀមក្រំ ។ លោកហ្លួងទោះបីហ្វូតនិយាយបែបនេះយ៉ាងណាក្ដីក៏ដោយ លោកក៏មិនអាចហាមចិត្តរបស់ខ្លួនទៅលើរាងកាយដសែនតូចស្រឡូនមួយនេះបានដែរ

« ឯងមិនគិតទេហ៌?? បើឯងក្លាយជារបស់យើងហើយ ជីវិតរបស់ឯងប្រាដកជាប្រសើរជាងនេះណា » លោកហ្លួងព្យាយាមនិយាយលោងលោមហ្វូតឲ្យទន់ចិត្ត ។ ទោះលោកហ្លួងមានចិត្តពុះកញ្ច្រោលជាមួយហ្វូតយ៉ាងណាក៏ដោយក៏ ក៏លោកហ្លួងមិនចាប់បង្ខំហ្វូតឡើយ

« គឺ......លោកម្ចាស់.......គឺ.......» ហ្វូតបានត្រឹមតែនិយាយរដឹបរដុប ។ លោកហ្លួងក៏ចេះតែអោនមុខមងរកហ្វូតម្ដងបន្តិចៗ រហូតដល់មាត់អ្នកទាំងពីបានស្អិតរមួតជាប់គ្នា ។ ហ្វូតពេលនេះគេក៏លែងប្រកែកទៀតដែរ គឺព្រមទៅតាមលោកម្ចាស់របស់ខ្លួនទាំងអស់

វណ្ណៈស្នេហ៍ || ✨( END ) ✅Where stories live. Discover now