EP18 - រងចាំ

514 46 4
                                    


ម៉ោងប្រែទៅជាថ្ងៃ ថ្ងៃប្រែទៅជាខែ ខែក៏ប្រែទៅជាឆ្នាំ ។ មិនបានប៉ុន្មានផង រយៈពេល2ឆ្នាំក៏បានកន្លងផុតបាត់ទៅហើយ វាពិតជាលឿនខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នាតែ រយៈ2ឆ្នាំដែលបានកន្លងផុតទៅនេះវាយូរអើយសែនយូរសម្រាប់មនុស្សម្នាក់ ដែលនៅទន្ទឹងចាំផ្លូវឲ្យមនុស្សម្នាក់ទៀតដែលបានទៅឆ្ងាយឲ្យគេត្រឡប់មកវិញ ។

រំលងផុតទៅជាយូអ្វីៗក៏ត្រូវបានផ្លាស់ប្ដូរទៅតាមពេលវេលាផងដែរ តែ......

« ហ្វូត!! រយៈ ពេល2ឆ្នាំហើយដែលឯងបានចេញឆ្ងាយពីយើង តើពេលនេះឯងសុខទុកយ៉ាងម៉េចហើយ ?? ឆាប់ត្រឡប់មករកយើងវិញមកណាហ្វូតយើងនៅរងចាំឯង ចិត្តយើងដែលមានចំពោះឯងគឺនៅដូចដើមជានិច្ចគ្មានថ្ងៃផ្លាស់ប្ដូរប្រួលប្រែទៅណាឡើយហ្វូត យើងនៅរងចាំឯងនៅផ្ទះរបស់យើង ផ្ទះដែលយើងធ្លាប់បានបង្កើត អនុស្សាវរីយ៍ល្អៗជាមួយគ្នាកន្លងមកនោះអី ឆាប់ត្រឡប់មកវិញមកណា ...... ឃូសៗ....យើងនៅរងចាំឯងហ្វូត....» សម្លេងមួយៗបានពោលឡើងទាំងណែនក្នុងទ្រូងបានបន្លឺឡើងខណៈពេលដែលមនុស្សម្នាបក្សាបក្សីទាំងឡាយបាន និន្ទ្រា លក់អស់ហើយនោះ

ពោលចប់លោកហ្លួងជេមក៏បានដើរចាកចេញពីមុខបន្ទប់ដែលហ្វូតធ្លាប់បានរស់នៅទៅនោះហើយក៏បាន ដើរសម្ដៅទៅកាន់បន្ទប់របស់ខ្លួនវិញដោយមិនអស់អាឡៃសោះឡើយ

-ព្រឹកថ្ងៃថ្មី

អ្នកបម្រើរគ្រប់គ្នាម្នីម្នាបំពេញការងាររបស់ពួកគេរាងៗខ្លួននៅក្នុងផ្ទះមួយនេះយ៉ាងមមាញឹក អ្នកខ្លះជូតតុ អ្នកខ្លះ ជូតទូ អ្នកខ្លះទៀតក៏ធ្វើម្ហូប រៀបចំផ្ទះ ។ល។

« ពួកឯងរយៈពេលប៉ុន្មានឆ្នាំមកនេះយើងឃើញលោកហ្លួងទៅឈរស្រងូតស្រងាត់នៅមុខបន្ទប់របស់ហ្វូតរាល់ថ្ងៃ មិនដែលខានថ្ងៃណាមួយថ្ងៃនោះឡើយ មិនដឹងថាលោកហ្លួងអត់ធ្មត់ប៉ុណ្ណានោះទេដែលត្រូវនៅរងចាំមនុស្សម្នក់ដែលគ្មានសង្ឃឹមសូម្បីតែបន្តិចថានឹងអាចត្រឡប់មករកលោកបានវិញនោះ » អ្នកបម្រើមួយក្រុមបានឈរមើលពីដំណើររបស់លោកហ្លួងជេមពីក្រោយហើយក៏នាំគ្នានិយាយខ្សិបខ្សៀវគ្នាតាមទម្លាប់ដែលមនុស្សយើងចង់ដឹងចង់ឮនឹងឯង

វណ្ណៈស្នេហ៍ || ✨( END ) ✅Onde histórias criam vida. Descubra agora