EP4 ( លោកម្ចាស់ជឿខ្ញុំទេ?? )

674 69 18
                                    

 
    លោកហ្លួងកាលណាដែលបានឃើញ អ្នកនាងកេសទៅទះហ្វូតបែបនេះហើយក៏ស្រែកច្រឡោតចាប់ទាញដៃនាងក្រវាត់ឡើងលើយ៉ាងខ្លាំង , គ្រប់គ្នាក៏ចាប់ផ្ដើមស្ងាត់ មិនហ៊ានមាត់សូម្បីតែមួយម៉ាត់ ព្រោះពួកគេដឹងថាបើនរណាម្នាក់ធ្វើឲ្យលោកហ្លួងខឹងហើយ គឺនឹងគ្មានអ្នកណាអាចជួយគេបានឡើយ , អ្នកនាងកេសនៅពេលដែលបានឃើញប្រតិកម្មរបស់លោកហ្លួងបែបនេះ នាងក៏ប្ដូទឹកមុខជាភ័យភ្លាមៗ  ។

      
       អ្នកនាងកាន់យ៉ាក៏ ចង់ស្ទុះទៅទះត្រឡប់ទៅអ្នកនាងកេសវិញដែរតែក៏ត្រូវ វ៉ាន និង គីត ដែលជាអ្នកបម្រើរបស់ខ្លួនចាប់ទាញជាយទំពត់ឃាត់ទាន់ ម្លេះពេលនេះ អ្នកនាងកេសប្រហែលជាទួលសាច់យ៉ាងដំណំដែរហើយ ។

« លោកហ្លួង !! ហេតុអ្វីក៏ស្រែកដាក់ខ្ញុំទៅវិញ ?? លោកហ្លួងមិនឃើញទេហេស ថាអាក្មេងហ្វូតម្នាក់នេះវាព្យាយាមបង្ខូច កេរ្តិ៍ ឈ្មោះរបស់ខ្ញុំ » មាត់និយាយជាមួយលោកហ្លួងជេម តែភ្នែកក៏បែជាសម្លឹង ទៅហ្វូតមិនដាក់ភ្នែកសោះ ។

        ហ្វូតទោះខ្លួនមិនបានធ្វើខុសអ្វីក៏ដោយក៏នៅតែភ័យខ្លាចនិងគេចក្រសែភ្នែកពីអ្នកនាងកេសផងដែរ ព្រោះគេទើបតែបានស៊ី1កំភ្លៀងថ្មីៗរបស់នាងនៅឈឺមិនទាន់បាត់នោះទេ ។ អ្នកនាងកាន់យ៉ាឃើញបែបក៏ប្រញ៉ាប់ទាញហ្វូតមកក្រោយខ្នងរបស់ខ្លួនវិញ និងមិនឲ្យហ្វូតនិយាយអ្វីទៀតឡើយ ព្រោះនាងជឿជាក់លើហ្វូតស្រាប់ទៅហើយ។

«  នាងហ៊ានទះគេមែនទេ?? យ៉ាងម៉េចនាងក៏ប្រែជាហ៊ានម្លេះ នាងហ៊ានយ៉ាងនេះហើយនៅមានមុខមកសួរយើងទៀតមែនទេ »  លោកហ្លួងក្រវាត់ដៃអ្នកនាងកេសមួយទំហឹងដួលនឹងរនាបផ្ទះស្ទើរតែភ្លាត់ដៃទៅហើយ

« លោកហ្លួង......វាគ្រាន់តែជាអ្នកបំរើថោកទាបម្នាក់តែប៉ុណ្ណោះហេតុអ្វីក៏ខ្ញុំទះវាមិនបាន » អ្នកនាងកេសងើបមកវិញហើយក៏នៅតែប្រឹងតមាត់ជាមួយលោកហ្លួងបន្តទៀត , ដែលធ្វើឲ្យលោកហ្លួងពេលនេះក៏កាន់តែក្ដៅស្លឹកត្រចៀកខ្លាំងឡើងៗហើយ ។

« បិទមាត់ឆ្កែរបស់នាងទៅ ហើយរៀននិយាយ និង មើលសាថ្មីឲ្យច្បាស់ផង ថាអ្នកណាថោកទាបឲ្យប្រាកដ » អ្នកនាងកាន់យ៉ាបានដើរមកជិតអ្នកនាងកេសហើយក៏សម្លឹងមុខនាងដោយទឹកមុខគួរឲ្យខ្លាចជាទីបំផុត និយាយចប់ភ្លាម អ្នកនាងកាន់យ៉ាក៏បានទះ កំភ្លៀងអ្នកនាងកេស 2 ដៃផ្ទួនៗជាប់គ្នាទាំងសងខាង  មុននឹងនិយាយឡើង ÷

វណ្ណៈស្នេហ៍ || ✨( END ) ✅Where stories live. Discover now