ភ្លាមៗនោះអ្នកនាងកេសក៏បានបញ្ជារឲ្យអ្នកបម្រើប្រុសទាំងនោះទៅចាប់ហ្វូតយ៉ាងជាប់មិនឲ្យសូម្បីកម្រើក« Awwហេតុអ្វីពេលនេះទឹកមុខរបស់ឯងប្រែជាស្រស់ថ្លាយ៉ាងចឹងហាស់ » អ្នកនាងកេសបានបោះជំហ៊ានមួយៗមកចាប់បង្វែមុខរបស់ហ្វូតចុះឡើងៗ
«.........»
« ផាំង !! យើងសួរម៉េចក៏មិនឆ្លើយហាស់ ?? » ដោយហ្វូតមិនបានតបជាមួយខ្លួនធ្វើឲ្យអ្នកនាងកេសបានយាដៃទៅទះមុខរបស់ហ្វូតពេញមួយទំហឹងរហូតដល់មានស្នាមបាតដៃនៅជាប់លើមុខរបស់ហ្វូតថែមទៀតផង
« នេះនែ៎ៗៗៗ!! ស្លាប់ទៅឯង លើកនេះមិនចាំបាច់រស់នៅទៀតទេព្រោះល្បែងមួយនេះត្រូវបានចប់ហើយ អាល្ងង់ » ទះរួចអ្នកនាងកេសក៏បានលើកជើងទៅ ធាក់ ហ្វូតរហូតដល់របូតខ្លួនចេញពីដៃរបស់បុរសពីរនាក់នោះដួលទៅនឹងដីទាំងឈឺចាប់ ហើយក៏ឡើងទៅជិះលើហ្វូតទះយកៗបន្តទៀត
« ហ្វូត ............... » ហ្វ្រេងត្រឡប់មកពីផ្សារវិញកាន់ថ្នាំមកទាំងទឹកមុខសប្បាយរីករាយតែក៏ត្រូវទម្លាក់ថ្នាំនោះចោលកណ្ដាលផ្លូវបន្ទាប់ពីឃើញគេមកព្រួតវៃហ្វូតហើយ
« ចេញឲ្យឆ្ងាយពីហ្វូតទៅស្រីចង្រៃ !! » ហ្វ្រេងបានចាប់សក់របស់អ្នកនាងកេសទាញមកក្រោយពេញមួយទំហឹងឲ្យងើបចេញពីហ្វូតដោយមិនខ្លាចរអានិងពួកអ្នកបម្រើទាំងអស់នោះសូម្បីបន្តិចឡើយ
« ហាស់ !! ហ្វ្រេង ឯងឆ្កួតហើយតើមែនទេ នេះឯងមើលមុខរបស់យើងឲ្យច្បាស់ទៅគឺជាយើងណាវ៉ើយ » អ្នកនាងកេសងើបឡើងចំហរមាត់ធ្លុងទៅនិយាយជាមួុហ្វ្រេងដែលកំពុងតែត្រកងអោបហ្វូតនៅនឹងដៃនោះទាំងស្លឺភ្នែក
« ចេញ ឲ្យឆ្ងាយពីហ្វូតទៅបើមិនចង់ស្លាប់ទេនោះ » ហ្វ្រេងនិយាយទាំងមុខចងអាឃាត
« ហ្វ្រេងឯងធ្វើការឲ្យយើងយកមាសរបស់យើងណា ហើយមកនិយាយបែបនេះបានយ៉ាងម៉េចហាស់ ?? »
« នេះមាសរបស់នាង ឆាប់យកទៅវិញទៅព្រោះយើងមានច្រើនណាស់ មិនត្រូវការរបស់នាងនោះទេ ហើយកុំតែមកប៉ះហ្វូតម្ដងទៀតទៅគឺបានហើយបើមិនដូចច្នេះ ទេកុំថាយើងមិនបានប្រាប់ឲ្យសោះ ឆាប់ចេញទៅកុំឲ្យយើងអត់មិនបានទាន់ »
ហ្វ្រេងបានទាញយកថង់មាស់ចេញពីហោប៉ៅគប់កណ្ដាលមុខរបស់អ្នកនាងកេស
YOU ARE READING
វណ្ណៈស្នេហ៍ || ✨( END ) ✅
Actionតើស្នេហាមួយនេះអាចបន្តទៅមុខរួចដែរឬទេ ចុងបញ្ចប់នៃជីវិតនឹងក្លាយជាយ៉ាងណា??