EP11 ( ខ្សែកមួយនោះ »

496 48 14
                                    

បុរសទាំងនោះនៅតែមិនបានផ្ដល់ទឹកឲ្យហ្វូតដដែល ទោះហ្វូតប្រឹងអង្វរយ៉ាងណាក៏មិនអាចធ្វើឲ្យចិត្តខ្មៅរបស់មនុស្សទាំងនោះរង្គោះរង្គើរដែរ ។

ហ្វូតគេលែងមានកម្លាំងកំហែងអ្វីទៀតហើយ ហ្វូតពេលនេះរស់ដូចជាស្លាប់យ៉ាងចឹង រស់នៅវេទនា ជាងសត្វធាតុទៅទៀត គេយំហើយយំទៀត យំអាណិតជីវិតរបស់ខ្លួន ដែលត្រូវមកជួបរឿងបែបនេះ ។

អ្នកណាធ្វើបាបគេក៏មិនថ្វីដែរតែហេតុអ្វីបានជាមនុស្សដែលគេស្រឡាញ់ដែលគេគោរព មកធ្វើទង្វើព្រៃផ្សៃបែបនេះដាក់គេទៅវិញ ។ ហ្វូតបានយកដៃដែលពោរពេញទៅដោយឈាមរបស់គេមកអោបក្រសោបខ្លួនប្រាណរបស់ខ្លួនយ៉ាងណែន ទឹកភ្នែកថ្លាឆ្វង់ក៏បានហូរមកជាបន្តបន្ទាប់កាន់តែច្រើនឡើងៗ

« ផាំង »  សម្លេងធាក់ទ្វាខ្ទមដសែនខ្លាំងក៏បានបន្លឺឡើង ធ្វើឲ្យហ្វូតមានអាការៈភ័យយ៉ាងខ្លាំងព្រោះតែសម្លេងនោះ

តាមពិតទៅវាជាសម្លេងធាក់ទ្វារបស់អ្នកនងកេសដែលបនដើរចូលមកជាមួយប្រុសបារាំងមនឈ្មោះថាហ្វ្រេងនោះ

« អ្នកណា ធ្វើដាក់គេរហូតដល់មានសភាពបែបនេះហាស់ ?? » អ្នកនាងកេសគ្រាន់តែបានឃើញពីសភាពរបស់ហ្វូតភ្លាមក៏ស្លុតចិត្តជាខ្លាំងព្រោះ ហ្វូតពេលនេះ ស្ទើរតែដូចសាកសពទៅហើយ រាយកាយរបស់ហ្វូតក៏មានក្លិនមិនល្អទៀតផង ព្រោះតែដំបៅរបួសរបស់គេក្លាយ ស្ទើរតែរលួយទៅហើយ

« .......... » បុរសទាំងបួននាក់នោះគ្មានអ្នកណាម្នាក់អាចឆ្លើយនឹងសំណួររបស់អ្នកនាងកេសបាននោះឡើយ

« ផាច់ ផាច់ ៗៗ យើងបញ្ជារឲ្យពួកឯងនៅមើលគេ មិនមែនឲ្យពួកឯងមកធ្វើបែបនេះដាក់គេនោះទេ » ដៃដសែនទន់របស់អ្នកនាងកេសក៏បានដើរទៅទះមុខរបស់បុរសទាំងបួននាក់នោះហើយក៏ស្រែកដាក់ខ្លាំងៗ

« សូមទោសអ្នកនាង ..... » បុរសទាំងបួននាក់នោះឆ្លើយព្រមគ្នាទាំងទឹកមុខមិនប្រក្រតី

« ឯងធ្វើបែបនេះ បើគេស្លាប់បាត់ទៅ បានអីសប្បាយលេងទៀតទៅ ឲ្យវាស៊ីឲ្យវាផឹងឲ្យច្រើនៗបន្តិចទៅ ឲ្យវាបានរស់ឲ្យយូជាងនេះ ហាសៗ » អ្នកនាងកេសសើចទាំងពិសពុលដាក់ហ្វូត

វណ្ណៈស្នេហ៍ || ✨( END ) ✅Where stories live. Discover now