EP12 ( ក៏ព្រោះតែឯង )

492 55 2
                                    

+មួយរយៈក្រោយមក

   ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ទៀតហើយ នៅក្នុងផ្ទះដែលធ្លាប់តែមានមនុស្សជាច្រើនស្នាក់នៅយ៉ាងសប្បាយរីករាយជាមួយការងារដែលខ្លួនធ្វើរាងៗខ្លួនតែពេលនេះបែជាមានសភាពស្ងប់ស្ងាត់សោះកក្រោះដូចជាផ្ការស្រពោន មិនថាអ្នកណាម្នាក់នៅក្នុងផ្ទះនេះឡើយសុទ្ធតែមានទឹកមុខមិនរីករាយសោកសៅគ្រប់គ្នាក៏ព្រោះតែពេលនេះលោកហ្លួងបានធ្លាក់ខ្លួនឈឺជាទំងន់ហើយ ។

« អ្នកនាងម្ចាស់ !! លោកម្ចាស់ពេលនេះមានសភាពធ្ងន់ធ្ងរហើយអ្នកនាង » ពេបាននិយាយឡើងដោយទឹកមុខស្រងូតស្រងាត់ទៅកាន់អ្នកនាងកេស ដែលកំពុងតែអង្គុយសិតសក់នៅមុខកញ្ចក់នោះ

« ហើយវាយ៉ាងម៉េច !! ឯងចង់ឲ្យយើងធ្វើអីហាស់ ??  ឯងគិតមែនទេថាយើងមិនពិបាកចិត្តនោះ ? បេះដូងរបស់យើងពេលនេះ វាខ្ទិចខ្ទីអស់ទៅហើយឯងដឹងទេ ?? » អ្នកនាងកេសបានងាកមុខមកពេយ៉ាងលឿនរួចបានគប់កករាស់ដែលនៅនឹងដៃនោះចំពេមួយទំហឹងហើយក៏ងើបមកសំលត់ពេខ្លាំងៗ

« ប៉ុន្តែអ្នកនាងម្ចាស់ អ្នកនាងក៏ដឹងមែនទេថាលោកម្ចាស់ធ្លាក់ខ្លួនឈឺខ្លាំងបែបនេះដោយសារតែអ្វី ចឹងហើយសូមអ្នកនាងយល់ដល់លោកម្ចាស់ផងទៅចុះ  » ពេនិងពីមនាំគ្នានិយាយលើកដៃសំពះទាំងញ័រមាត់ទទ្រើក

« ផាំង ផាំង នេះនាងឯងកុំមកចេះរឿងរបស់យើង ធ្វើជាកញ្ជះគេក៏នៅឲ្យតែស្ងៀមៗទៅយល់ទេ ហើយកុំឲ្យយើងដឹងឲ្យសោះយល់ទេថាពួកឯងនេះយករឿងរបស់យើងទៅប្រាប់អ្នកផ្សេងនោះ » អ្នកនាងកេសទះកំភ្លៀងចង្អុលក្បាលរបស់អ្នកបម្រើរបស់ខ្លួនហើយក៏ដើរសម្ដៅទៅកាន់បន្ទប់របស់លោកហ្លួងបាត់

  ស្របពេលជាមួយគ្នានោះអ្នកនាងកាន់យ៉ាក៏បានដើរទៅបន្ទប់របស់លោកហ្លួងដូចគ្នា ប្រទះជាមួយអ្នកនាងកេសក៏មានការទាស់សម្ដីគ្នាបន្តិចបន្តួចទៅ ទើបដើរទៅបន្ទប់របស់លោកហ្លួងព្រមគ្នា

« បើកទ្វាទៅយើងចង់ចូលទៅជួបលោកហ្លួង » អ្នកនាងកេសបាននិយាយឡើងក៏ព្រោះតែពេលនេះមានអ្នកយាមមាត់ទ្វាបន្ទប់របស់លោកហ្លួងពីរនាក់បាននៅឃាំងទ្វាជាប់

វណ្ណៈស្នេហ៍ || ✨( END ) ✅Where stories live. Discover now