EP8 ( កញ្ចប់ថង់ពណ៌ក្រហម )

487 50 4
                                    

បន្ទាប់ពីនោះមកលោកហ្លួងនៅអង្គុយយំជាប់ជញ្ជាំងផ្ទះរបស់ហ្វូតយ៉ាងយូទម្រាំតែត្រលប់ទៅបន្ទប់របស់ខ្លួនវិញ ។

« ឆាយ ដាំ ឯងយករបស់នេះឲ្យហ្វូតទៅ ហើយកុំប្រាប់គេឲ្យសោះថាយើងជាអ្នកអោយ ឯងស្តាប់បានទេ?? » គ្រាន់តែមកដល់បន្ទប់របស់ខ្លួនភ្លាមលោកហ្លួងបានចូលទៅបើកទូរយកកញ្ចប់ថង់ពណ៌ក្រហមមួុយចេញមកខាងក្រៅ ក្រោយមកក៏បានដើរចេញមកក្រៅផ្ទះហុចកញ្ចប់នោះឲ្យទៅអ្នកបម្រើរបស់ខ្លួនដើម្បីយកទៅឲ្យហ្វូត

ឆាយនឹងដាំទទួលបញ្ជារពីម្ចាស់របស់ខ្លួនហើយក៏បានយកកញ្ចប់នោះទៅឲ្យដល់ដៃរបស់ហ្វូត ។ ឲ្យហ្វូតហើយក៏ត្រឡប់មកផ្ទះវិញទោះហ្វូតសួរអ្វីក៏មិនឆ្លើយនោះដែរ នៅពេលដែលហ្វូតទទួលបានកញ្ជប់នោះហើយក៏បើកមើលតាមធម្មតា ÷

« លោកហ្លួង !! លោកហ្លួង.......លោកម្ចាស់មិនចាំបាច់ធ្វើបែបនេះនោះទេ លោកម្ចាស់មិនចាំបាច់ត្រូវមកសូមទោសខ្ញុំនោះទេ ខ្ញុំគ្មានតម្លៃគ្រប់គ្រាន់ដើម្បីឲ្យលោកម្ចាស់មកសូមទោសនោះទេ !! » មួយសន្ទុះក្រោយមកបន្ទាប់ពីទទួលបានកញ្ចប់មួយនោះហើយហ្វូតក៏បានដើរមក ក្នុងព្រៃក្រាស់មួយ នៅមិនឆ្ងាយពីផ្ទះធំប៉ុន្មាននោះទេ ព្រោះនៅក្នុងកញ្ចប់ថង់មួយនោះបានសរសេរឲ្យហ្វូតមកទីនេះដើម្បីជួបលោកហ្លួង

នៅពេលដែលហ្វូតមកដល់ហើយក៏ចាប់ផ្ដើមស្រែកឡើងតែម្នាក់ឯងទោះមិនបានឃើញវត្តមានរបស់លោកហ្លួងនៅទីនោះក៏ដោយ

« អ្នកណាថាយើងហៅឯងមកនេះដើម្បីមកសូមទោស អាល្ងង់អើយ !! ឈប់ធ្វើកញ្ជះរបស់គេហើយត្រឡប់ទៅធ្វើក្របីវិញទៅ បើឯងនៅតែល្ងង់បែបនេះនោះ » ភ្លាមៗក៏បានលេចសម្លេងស្រែកមកពីក្រោយខ្នងរបស់ហ្វូតព្រមជាមួយសម្រឹបជើងមនុស្សប្រហែល4-5នាក់បានដើរសម្ដៅមករកហ្វូតពីក្រោយ

« អ្នកនាងកេស !! អ្នកនាងមកទីនេះមានការអ្វីទៅ ហើយចុះឯណាលោកហ្លួង ?? » ហ្វូតបានងាកក្រោយមកក៏ឃើញថាជាអ្នកនាងកេសទើបសួរនាងព្រោះតែលោកហ្លួងបានហៅគេមកទីនេះតែបែជាមកឃើញអ្នកនាងកេសនៅទីនេះដែទៅវិញ

« លោកហ្លួង.....លោកហ្លួងមែនទេ ?? លោកហ្លួងមិនមកទេ គឺគាត់បានបញ្ជារឲ្យយើងជាអ្នកមកដើម្បីចាត់ការឯងជំនួសវិញ !! »

វណ្ណៈស្នេហ៍ || ✨( END ) ✅Where stories live. Discover now