EP2 (......)

689 60 14
                                    


      ដោយអ្នកនាងកេសនឹងពួកអ្នកបម្រើរបស់អ្នកនាងបានចេញទៅអស់ហើយនោះហ្វូតក៏បានរើសថង់ថ្នាំដែលបានរបូតចេញពីដៃរបស់គេនៅពេលដែលអ្នកនាងកេសទាន់នោះមកវិញ

    ហ្វូតគ្រាន់តែចាប់កាន់បានថង់ថ្នាំហើយក៏ព្យាយាមក្រោកឈរឡើង ព្រោះស្នាមដែលត្រូវផ្ដៅក៏ឈឺខ្លាំងហើយណាមួយត្រូវអ្នកនាងកេសទាន់អោយដួលថែមមួយតង់ទៀតក៏រឹតតែឈឺទ្វេទៅហើយ

    ដោយមួយព្រឹកនេះគេហាក់បីដូចជាជួបបញ្ហារច្រើនពេកហើយ មិនអាចទប់ទល់ខ្លួនបានតទៅទៀតហ្វូតក៏បានដួលព្រួសតែម្នាក់ឯងនៅក្នុងសួនច្បានោះទៅ

  - មួយសន្ទុះធំក្រោយមក

ហ្វូតបានបើកភ្នែករបស់គេតិចៗ ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថាឆ្ងល់ព្រោះអីពេលនេះគេមាននៅក្នុងបន្ទប់មួយយ៉ាងប្រណិត មិនមែនដូចជាបន្ទប់អ្នកបម្រើដសែនចាស់ទ្រុឌទ្រោមរបស់គេនោះទេ

« ហ្វូត!!ដឹងខ្លួនវិញហើយហ៌ នេះទឹកឆាប់ផឹកទៅ » ភ្លាមៗនោះក៏មានសម្លេងយ៉ាងស្រទន់បាននិយាយមកកាន់ហ្វូត ដែលកំពុងតែព្យាយាមងើបមកទាំងធីងធោង

« អ្នកនាង កាន់យ៉ា សូមអ្នកនាងអភ័យទោសដល់រូបខ្ញុំបាទផង ខ្ញុំពិតជាធ្វើអោយអ្នកនាងពិបាកហើយ » ហ្វូតគ្រាន់តែបានឃើញអវត្តមានរបស់អ្នកនាងកាន់យ៉ាដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកហ្លួងជេមភ្លាមក៏ប្រញ៉ាប់ស្ទុះពីលើគ្រែមកក្រាបទៅនឹងរនាបផ្ទះភ្លាមៗ

« ងើបឡើងមកហ្វូតនេះយើងយកទឹកមកអោយ ! !ប្រញ៉ាប់ផឹកវាទៅ » អ្នកនាងកាន់យ៉ាបានបន្ទន់ជង្គង់ទៅក្បែហ្វូតបន្តិចមុននឹងហុចទឹកទៅអោយហ្វូត

« បាទ!! អរគុណហើយអ្នកនាង » ហ្វូតលើកដៃសំពះរួចក៏ទទួលទឹកពីអ្នកនាងកាន់យ៉ា យកមកក្រេបតិចៗ

« សម្រាកនៅក្នុងបន្ទប់របស់យើងសិនហើយ ចាំយើងលាបថ្នាំខ្នងអោយ »

« ដូចជាមិនសមទេអ្នកនាង ខ្ញុំ ឋាន: ត្រឹមអ្នកបំរើម្នាក់ប៉ុណ្ណោះ មិនអាចអោយអ្នកនាងមក លាបថ្នាំអោយខ្ញុំបានឡើយ »

« មិនអីទេ ! ឋានៈខុសគ្នាវាយ៉ាងម៉េច ឯងក៏ជាមនុស្សយើងក៏ជាមនុស្សដូចឯងដែរ ហេតុអ្វីក៏ធ្វើមិនបាន កុំជជេសពេកណា បែខ្នងមកយើងយកថ្នាំមកលាបអោយ »

វណ្ណៈស្នេហ៍ || ✨( END ) ✅Wo Geschichten leben. Entdecke jetzt