EP13 ( ផ្កាឈូកមួយទង )

441 45 5
                                    

           

            កាលណាដែលលោកហ្លួងបានឃើញ ទិដ្ឋភាព បែបនេះហើយក៏ចាប់ផ្ដើមនឹកគិតដល់សម្ដីរបស់អ្នកនាងកេសភ្លាមដែលធ្លាប់បាននិយាយថាហ្វូតរត់តាមប្រុសបារាំងនោះ ។

បន្ទាប់ពីលាបថ្នាំរបួសឥ្យហ្វូតរួចហើយហ្វូតជាមួយហ្វ្រេងក៏បានប្រឡែងលេងជាមួយគ្នារហូតដល់ហ្វូតជ្រុលទៅសន្ទ្រប់លើហ្វ្រេងដែលធ្វលឲ្យអ្នកដែលឈរមើលពីក្រៅឯនេះកាន់តែមានចិត្តខឹងឡើងញ័រដៃទៅហើយ

« ហ្វូត !! ឯងពិតជាពេស្យាមែន មានយើងហើយនៅលួចផិតក្បត់ជាមួយប្រុសផ្សេងទៀត បើដឹងបែបនេះយើងមិនខំចំណាយពេលរបស់យើងតាមរកមនុស្សថោកទាបដូចជាឯងទេ ស្ដាយចិត្តដែលយើងជឿជាក់លើឯងណាស់ ហើយកុំគិតឲ្យសោះថាយើងនឹងឲ្យឯងរត់នៅជាមួយអាម្នាក់នោះបានស្រួលនោះឯងចាំមើលទៅចុះ ថាយើងនឹងសងឯងវិញដោយរបៀបម៉េច » លោកហ្លួងស្រដីតែម្នាក់ឯងតិចៗដៃក្ដាប់យ៉ាងណែនសម្លឹងមើលទៅហ្វូតនឹងហ្វ្រេងព្រមជាមួយទឹកមុខចងគំនុំ

+កាត់មកដល់ក្នុងផ្ទះធំវិញ

គ្មានអ្នកណាម្នាក់ដឹងឡើយថាលោកហ្លួងរត់ចេញពីបន្ទប់ទៅតាមស្វែងរកហ្វូតនោះ គឺមានតែអ្នកយាមទ្វាមុខបន្ទប់ពីរនាក់នឹងតែប៉ុណ្ណោះដែលដឹង ។

មិនយូរមិនឆាប់លោកហ្លួងក៏បានចូលមកដល់ក្នុងបន្ទប់របស់ខ្លួនវិញបានយ៉ាងស្រេច លោកហ្លួងជេមបានអង្គុយសម្លឹងមើលទៅមាត់បង្អួចក្ដាប់ដៃយ៉ាងណែនមិននិយាយស្ដីអ្វីសូម្បីមួយម៉ាត់

តុកៗ.....តុក.... សម្លេងគោះទ្វាមុខបន្ទប់របស់លោកហ្លួងក៏បានបន្លឺឡើងសារជាថ្មី

« ចូលមក ..... » បានលឺសម្ដីរបស់លោកហ្លួងអនុញ្ញាតឲ្យចូលហើយអ្នកនាងកាន់យ៉ាក៏បានបើកទ្វាដើរចូលថ្នមៗមកអង្គុយនៅជិតលោកហ្លួងដែលកំពុងតែមានចិត្តក្ដៅក្រហល់ក្រហាយជាមួយហ្វូតនោះ

« មានការអ្វីចង់និយាយជាមួយបងមែនទេ ?? » លោកហ្លួងប្ដូរទឹកមុខមកជាស្រទន់វិញនិយាយជាមួយប្អូនស្រីរបស់ខ្លួន

« គឺប្រាកដជាមានហើយលោកបង ណាមួយក៏ចង់មកមើលពីស្ថានភាពរបស់លោកបងដែរ ! » អ្នកនាងកាន់យ៉ាកាន់ផ្កាឈូកមួយទងមកដាក់លើតុ

វណ្ណៈស្នេហ៍ || ✨( END ) ✅Tahanan ng mga kuwento. Tumuklas ngayon