EP17 ( មិនអាចទេ )

516 47 6
                                    

       អ្នកនាងកេសនៅតែបន្តលើកខ្សែកមួយនោះឡើងសើចញញឹមក្រវីខ្សែកមួយនោះព្រមទាំងក្រវីក្បាលតាមខ្សែកមួយនោះថែមទៀតផង ។

   « វាជារបស់យើង .... ហាហា....ហាស់ៗ......វាជារបស់យើង......លោកហ្លួងបានឲ្យវាមកយើង.... » អ្នកនាងកេសនៅនិយាយហើយសើច សើចហើយក៏និយាយទៀត លោកហ្លួងឯនេះវិញរឹតតែក្ដៅគុណ100ដងទៅហើយក៏ប្រញ៉ាប់ឆក់យកខ្សែកមួយនោះយកមកវិញ

« ឥឡូវនេះនាងឆាប់ប្រាប់យើងមកថាបានខ្សែរកមួយនេះមកពីណាហាស់ ?? » លោកហ្លួងសម្លុតអ្នកនាងកេសខ្លាំងៗ

« ឲ្យខ្ញុំវិញមក លោកហ្លួងជាអ្នកឲ្យខ្ញុំទេ ហឺៗៗ ឲ្យខ្ញុំវិញមក » គ្រាន់តែលោកហ្លួងយកខ្សែកមួយនោះដល់ដៃរបស់គេភ្លាមអ្នកនាងកេសក៏ចាប់ផ្ដើមយំហ៊ូរតែម្ដងទៅ

« នេះ ! កុំប្រាប់ណាថាអ្វីដែលយើងបានឃើញនៅលើហ្វូតទាំងអស់គឺជារូបនាងជាអ្នកធ្វើនោះ »

« ហ្វូត !! ហ្វូតៗៗ!! ហាស ហ្វូត .... អត់ទេៗ.....ខ្ញុំមិនទៅពាក់ព័ន្ធជាមួយគេទៀតទេ......ហឺៗ.......ខ្ញុំមិនប៉ះពាល់គេទៀតឡើយ ..... ហឺៗ.....អត់ទេណាខ្ញុំមិនបានសម្លាប់ពួកគេទេ អត់ទេៗៗ....... » អ្នកនាងកេសយកដៃទៅជ្រួងសក់របស់ខ្លួនហើយក៏ស្រែកយំយកៗ ចំណែកពេនិងពីមវិញប្រឹងស្ទុះទៅអោបអ្នកនាងកេសយ៉ាងណែន

« អ្នកនាងៗ.....កុំធ្វើបែបនេះគឺអ្នកនាង ..... ហឺៗ.....ខ្ញុំសូមអង្វរអ្នកនាង » ដោយមើលឃើញថាស្ថានការណ៍ពេលនេះរញ៉េរញ៉ៃពេកលោកហ្លួងក៏បានចេញទៅក្រៅបន្ទប់របស់អ្នកនាងកេសវិញព្រមទាំងបានហៅឆាយនឹងដាំទៅជាមួយផងដែរដោយក្ដាប់ខ្សែរក៏មួយខ្សែរនោះយ៉ាងណែន

ផាំង ..... ផាំង...... គ្រានតែចេញមកដល់ខាងក្រៅភ្លាមផ្ទៃមុខរបស់ឆាយនឹងដាំក៏ត្រូវវានលោកហ្លួងវាយម្ដងទៀតហើយព្រមទាំងស្រែកខ្លាំងៗដាក់ថែមទៀតផងចំពោះអ្វីដែលអ្នកទាំងពីរបានរួមគំនិតធ្វើដាក់ហ្វូត

នោពេលដែលឆាយនឹងដាំបានប្រាប់គ្រប់រឿងរ៉ាវទាំងអស់ដែលបានកើតមានចំពោះហ្វូតហលយលោកហ្លួងក៏ប្រញ៉ាប់ប្រញ៉ាលរត់ទៅរកហ្វូតភ្លាមយ៉ាងលឿន ។

រត់បណ្ដើរយំបណ្ដើរព្រោះតែនឹកអាណិតដល់ហ្វូតជា ពន់ពេក ម្យ៉ាងទៀតខ្លួននៅមានចិត្តចង់ធ្វើបាបហ្វូតបន្ថែមម្នាក់ទៀតផង ។

វណ្ណៈស្នេហ៍ || ✨( END ) ✅Where stories live. Discover now